ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 4444706
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត ប្រធាន នៅថៃ្ញ​​​​​​​​​​​​​​​​​​​ទី​22 ខែមីនា​​ ឆំា្ន2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី - ( ខេត្តតាកែវ ) នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ - ថ្ងៃទី07/09/2021

កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល

( ខេត្តកណ្តាល ) ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល ចាប់ពីថ្ងៃ ទី២៨ ខែមករា ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។ក្នុងកិច្ចប្រជុំនេះដែរដោយបានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីអភិបាលរងស្រុក នាយករងរដ្ឋបាលស្រុកនិងសមាគមន៍ក្រុមម៉ុងសាយជាច្រើនរូបផងដែរ។
លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាលបានមានប្រសាសន៍ថា៖ សមាគមន៍ទាំងអស់ដែលត្រូវដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល ត្រូវសុំអនុញ្ញាតិច្បាប់អោយបានត្រឹមត្រូវពីរបណ្តា សង្កាត់-ក្រុង-ស្រុក របស់ខ្លួនអោយបានត្រឹមត្រូវ និងត្រូវមានវិធានការរក្សាអោយបាននូវវិធានការណ៍របស់រាជរដ្ឋាភិបាលក៏ដូចក្រសួងសុខាភិបាល ៣ការពារ ៣កុំអោយបានខ្ជាប់ខ្ជួន និងការពារសន្តិសុខសណ្តាប់ធ្នាប់អោយបានម៉ឺងម៉ាត់ជាទីបំផុត។ហើយក្រុមដែលត្រូវដង្ហែមុននិងចេញដង្ហែត្រូវធ្វើតេស្ត៍រកមេរោគកូវីដ-១៩អោយបានគ្រប់ៗគ្នាដើម្បីសុខសុវត្ថិភាពយើងទាំងអស់គ្នា។
លោកជំទាវបានបន្តថា៖ ស្នើដល់អាជ្ញាធរ ក្រុង-ស្រុកទាំងអស់គ្រប់ទីកន្លែងកំសាន្តក្នុងមូលដ្ឋានរបស់ខ្លួនក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ ត្រូវអនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ដោយត្រូវណែនាំដល់អ្នកមកលេងកំសាន្តត្រូវរក្សាគម្លាត ពាក់ម៉ាស បាញ់អាល់កុលជាដើម។កញ្ញា អ៊ូ ម៉ារឌីរតនៈ
Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 0314444706

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 0314444706

Copyright © 2015 BDP News, All right Reserved

© 2024 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.