ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 4444706
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត ប្រធាន នៅថៃ្ញ​​​​​​​​​​​​​​​​​​​ទី​22 ខែមីនា​​ ឆំា្ន2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី - ( ខេត្តតាកែវ ) នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ - ថ្ងៃទី07/09/2021

​ឯកឧត្តម​ឡាយ​វណ្ណៈ​អញ្ជើញ​ធ្វើជា​អធិបតីភាព ក្នុង ពិធី​មហាសន្និបាត​សហគមន៍​កសិកម្ម​កំពែង សុខ​សែន​សំបូរ​

ឯកឧត្តម ឡាយ វណ្ណៈ អ​ភិ បាល​នៃ​គណៈ​អភិបាលខេត្ត​តាកែវ នៅក្នុង​ឱកាស​ដែល​អញ្ជើញ​ចូលរួម ក្នុង​ពិធី​មហាសន្និបាត​សហគមន៍ កសិកម្ម​កំពែង​សុខ​សែន​សំបូរ លើ សកម្មភាព​ការងារ​ឆ្នាំ​២០១៥ និង លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ ដែល​ប្រារឰធ្វើឡើង​នៅ​សាលា ឃុំ​កំពែង​កាលពី​ព្រឹក​ថ្ងៃទី​២៩ កុម្ភៈ ២០១៦ បាន​មានប្រសាសន៍​ដោយ ពន្យល់​ពាក្យ​សហគមន៍​ដល់​កសិករ ថា គឺជា​ចែករំលែក​បទពិសោធន៍ ពី​ម្នាក់​ទៅ​ម្នាក់ទៀត និង​ការជួយ គ្នា​ទៅវិញទៅមក​ទាំង​ផ្នែក​បច្ចេក ទេស​និង​សម្ភារៈ​លើ​ការងារ​កសិកម្ម​។​

​ឯកឧត្តម អភិបាលខេត្ត​បាន​បន្ត ទៀតថា សហគមន៍​កសិកម្ម កំពែង​សុខ​សែន​សំបូរ​ត្រូវបាន​បង្កើត ឡើង​ក្រោម​ការផ្តួចផ្តើម​គំនិតរ​បស់ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៥ ដែល​តែងតែ​គិតគូរ​ពី សុខទុក្ខ​របស់​បងប្អូន​ប្រជាកសិករ នៅ​មូលដ្ឋាន​ស្រុក​គិរីវង់ ក៏ដូចជា ក្រុង​-​ស្រុក​ទូ​ទាំង​ខេត្តតាកែវ ប៉ុន្តែ នេះ​ជា​ជំហាន​ដំបូង គឺ​យើង​ចាប់ ផ្តើម​អនុវត្តន៍​នៅក្នុង​ឃុំ​កំពែង ស្រុក គិរីវង់ ដែល​មាន​សមាជិក​សរុប ២១២​នាក់ នារី​៨៥​នាក់ និង​មាន ភាគហ៊ុន សរុប​៧៩៤​ហ៊ុន ហើយ ក្នុង​១​ហ៊ុន​ស្មើរ​នឹង​៥០០០០​រៀល​។​

​ឯកឧត្តម បន្ថែម​ថា​ការបង្កើត សហគមន៍​នេះ គឺ​កើត​ចេញពី​ការ យកចិត្តទុកដាក់​ពី​សំណាក់​ថ្នាក់​ដឹក នាំ​រាជរដ្ឋាភិបាល ចំពោះ​ជីវភាព របស់​បងប្អូន​ទាំងអស់ ក៏ដូចជា​ឱ្យ កសិករ​ចេះ​រួបរួម​សាមគ្គី និង​ជួយ គ្នា​ទៅវិញទៅមក​ទាំង​ផ្នែក​បច្ចេក ទេស​សម្ភារៈ និង​ថវិកា​លើ​ការងារ ប្រចាំថ្ងៃ​របស់​ខ្លួន ពិសេស​ការ ងារ​ដំណាំ​ស្រូវ ដូច្នេះ​សូម​បងប្អូន ត្រូវ​ចេះ សហការ​គ្នា​ឱ្យបាន​ល្អ​រឹង មាំ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​សហគមន៍​មួយ​គ្នា​កាន់តែ​រីកចម្រើន និង​ក្លាយ​ជា​សហគមន៍​គំរូ និង ឈានមុខ ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម ឡាយ វណ្ណៈ បានធ្វើការ​ក្រើន រំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង អស់ កុំអោយ​ចាញ់បោក​ជន​ខិល ខូច​មួយចំនួន​ដែល​តែងតែ​ដើរ​បោក ប្រាស់​បងប្អូន​ថា សូម​បងប្អូន​យក ប្រាក់​មក​ដាក់​ចូល​សហ​គ​មន៍ និង ទទួល​បាន​វិញ​នូវ​ការប្រាក់​រហូតដល់ ១០​ភាគរយ ប៉ុន្តែ​ផ្ទុយទៅវិញ​ជា ការបោកប្រាស់​សុទ្ឋ​សាត ។

​ត​មក​ឯកឧត្តម​អភិបាលខេត្ត បានបញ្ជាក់​ថា សហគមន៍ កសិកម្ម​កំពែង​សុខ​សែន​សំបូរ មិន មែន​ជា​សហគមន៍​ដែល​បោក ប្រាស់​ទេ គឺ​ជួយ​បងប្អូន​យើង​ពិត ប្រាកដ​ដែល​កំពុង​មាន​ជីវភាព​ខ្វះ ខាត​នៅពេល​ធ្វើ​កសិកម្ម ដំណាំ ស្រូវ​និង​ដំណាំ​រួមផ្សំ​ផ្សេងៗ ដែល យើង​អាច​ផ្តល់ជូន​នូវ​ជី គ្រាប់ពូជ ដំណាំ​ផ្សេងៗ​និង​ដើមទុន​មួយចំនួន ទៀត​ក្នុង​អត្រា​ការប្រាក់​ទាប​បំផុត​។​!

 

Lay-Vannak1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 0314444706

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 0314444706

Copyright © 2015 BDP News, All right Reserved

© 2304 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.