ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 4444706
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត ប្រធាន នៅថៃ្ញ​​​​​​​​​​​​​​​​​​​ទី​22 ខែមីនា​​ ឆំា្ន2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី - ( ខេត្តតាកែវ ) នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ - ថ្ងៃទី07/09/2021

​ស្នងការ​ខេត្ត​តាកែវ ៖ ​មន្ត្រីនគរបាល​ត្រូវ​តែ​គោរព​ច្បាប់​និង​ធ្វើ​ជា​គំរូ​ល្អ​ដល់​ប្រជាពលរដ្ឋ​

លោក​ឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្ត បាន​ធ្វើ​ការអំពាវនាវ ក៏​ដូច​ជា​ការ ព្រមាន​ផងដែរ ដល់​មន្ត្រីនគរបាល ទូទាំង​ខេត្ត​តាកែវ ត្រូវតែ​គោរព ច្បាប់​មុនគេ ដើម្បី​ធ្វើ​ជា​គំរូ​អោយ ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​យក តម្រាប់​តាម ។​

​លោកស្នងការ​ខេត្តតាកែវ អ៊ុក សំណាង បាន​មានប្រសាសន៍​បន្ត ថា កន្លងមក​យើង​សង្កេត​ឃើញ មន្ត្រីនគរបាល​ខេត្តតាកែវ​មួយចំនួន បាន​ផឹកស៊ី បើកបរ​ទាំង​ស្រវឹង ជិះ​ម៉ូតូ​គ្មាន​កញ្ចក់ មិន​ពាក់មួក សុវត្ថិភាព ជាដើម ។ ពួកគេ សំអាង​ខ្លួន​ជា​មន្ត្រី​នគរបាល​គ្មាន អ្នក​ណា​ហ៊ាន​ចាប់​ឬ​ផាកពិន័យ​។ ក៏​ប៉ុន្តែ​ចាប់ពី​ពេលនេះ ត​ទៅ​ការ អនុវត្តន៍​ច្បាប់ មិន​មាន​ការ​រើស អើ​ង​ថា​ប្រជាពលរដ្ឋ ឬ​មន្ត្រី​នគរ បាល​នោះទេ ។ ប្រជាពលរដ្ឋ ដែល​បើកបរ​ខុស​និង​ច្បាប់​ច​រា​-​ច​រណ៍ និង​ត្រូវ​ពិន័យ​តាមច្បាប់ ដោយឡែក​មន្ត្រីនគរបាល ដែល ដឹង​ច្បាប់​ហើយ មិន​គោរព​ច្បាប់ ក៏​ត្រូវ​ពិន័យ ហើយ​ថែមទាំង​ថត រូប​ផ្ញើ​មក​កាន់​ស្នងការដ្ឋាន​ដើម្បី ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​ផង ។​

​លោកស្នងការ​ខេត្តតាកែវ បាន មាន​ប្រសា​ស​ន៏​បន្ថែមថា ក្រៅពី អនុវត្ត​ន៏​ច្បាប់​ដើម្បី​ធ្វើជា​គំរូ​ឱ្យ ប្រជាជន​យក​គំរូ​តាម មន្ត្រី​នគរ បាល​យើង ក៏​ត្រូវ​ប្រាប់​ដល់​ក្រុម គ្រូ​សារ​ញាតិសន្តាន​របស់ខ្លួន​ឱ្យ គោរព​ច្បាប់ ហើយ​បើ​មាន​បញ្ហា អ្វី​លើ​បងប្អូន​ខ្លួនឯង មិន​ត្រូវ​អន្តរា គ​មន៍​នោះទេ គឺ​ទុក​អោយ​ច្បាប់ ជា​អ្នកដោះស្រាយ ពោល​វប្បធម៌ ឬ​ប្រពៃណី​អន្តរាគមន៍​មិន​ត្រូវឱ្យ មាន​បន្តទៅទៀត​នោះ​ទេ ៕

 

Ouk-Samnaang Ouk-Samnaang1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 0314444706

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 0314444706

Copyright © 2015 BDP News, All right Reserved

© 2024 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.