ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 4444706
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត ប្រធាន នៅថៃ្ញ​​​​​​​​​​​​​​​​​​​ទី​22 ខែមីនា​​ ឆំា្ន2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី - ( ខេត្តតាកែវ ) នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ - ថ្ងៃទី07/09/2021

​ព្រះចៅអធិការ​វត្ត​ឃ្លាំង​សៀម​ព្រះនាម សំ ពិសិដ្ឋ សូម​អំពាវនាវ​ដល់​ស​ប្បុរ​សជន​នានា​ជួយ​កសាង​វត្ត​បន្ថែម​

​ព្រះរាជាណាចក្រ​កម្ពុជា គឺ ជា​ប្រទេស​មួយ​គោរព​ព្រះពុទ្ធ សាសនា​ជាធំ ព្រោះ​ថា​បងប្អូន ប្រជា​ពលរដ្ឋ​គ្រប់រូប​តែងតែ​គោរព និង​ប្រតិបត្តិ​គ្រប់​ពេលវេលា​មិន​ថា នៅ​ផ្ទះ​ឬ​ក៏​ទី​អារាម​នោះទេ ។ ជាក់ស្តែង​វត្ត​ឃ្លាំង​សៀម សព្វថ្ងៃ កំពុង​មាន​ការខ្វះខាត​នូវ​សមិទ្ធ ផល​នានា​ជាច្រើន ដែល​ពុំ​ទាន់ កសាង​រួច​រាស់​នៅឡើយ ហើយ បងប្អូន​ប្រជាពលរដ្ឋ​នៅ​ជិត​ឆ្ងាយ តែងតែ​ជួយ​មក​កសាង​បន្ថែម ប៉ុន្តែ​ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់​នៅ ឡើយ ដោយសារ​តែ​បងប្អូន​ប្រជា ពលរដ្ឋ​ដែល​រស់នៅ​ជិត​វត្ត មាន ជីវភាព​ខ្សត់ខ្សោយ គ្រួសារ​ខ្លះ រក​ព្រឹក​ខ្វះ​ល្ងាច​ក៏មាន ។​

​ទោះបី​ជីវភាព​របស់​ពួកគាត់ ខ្សត់ខ្សោយ​យ៉ាងណាក៏ដោយ ក៏ ពួកគាត់​នៅតែ​ព្យាយាម​មក​ធ្វើ បុណ្យ​ដាក់​បាត្រ​សន្សំ​កុសល​ទៅ ថ្ងៃ​អនាគត​ដែរ ដោយសារ​តែ​ពួក គាត់​ស្រឡាញ់ និង​គោរព​ព្រះពុទ្ធ សាសនា ។​

​គួរ​បញ្ជាក់​ជូន​ថា វត្ត​ឃ្លាំង សៀម​មួយ​នេះ ខ្វះខាត​ច្រើន ណាស់ ក្នុង​ការកសាង​សមិទ្ធផល នានា​បន្ថែម​នៅក្នុង​ទី​អារាម​នេះ ដូចនេះ​សូម​សប្បុរស ជន​នានា​ក្នុង និង​ក្រៅប្រទេស មេត្តា​ជួយ​កសាង វត្ត​បន្ថែម​ផង សូម​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា ជា​ពិសេស​បងប្អូន​សប្បុ​រស​ជន​ក្នុង និង​ក្រៅប្រទេស មេត្តា​ជួយ កសាង​របង​វត្ត​ឃ្លាំង​សៀម ដែល កំពុង​ខ្វះ​ថវិកា​ដើម្បី​កសាង​សមិទ្ធ ផល​នានា​នៅក្នុង​វត្ត ។​

​ប្រសិនបើ​សប្បុរសជន​ក្នុង​និង ក្រៅ​ប្រទេស​មាន​សទ្ធា​ជ្រះថ្លា​ចង់ ជួយ​កសាង​វត្ត​ឃ្លាំង​សៀម ដែល មាន​ទីតាំង​ឋិត​នៅ​ភូមិ​ក្រសាំង ឃុំ កណ្តឹង ស្រុក​បាទី ខេត្តតាកែវ​៕

 

20160425d

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 0314444706

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 0314444706

Copyright © 2015 BDP News, All right Reserved

© 2024 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.