ព្រឹកថ្ងៃអង្គារ៍ ទី ០៧ ខែ មិថុនា ឆ្នាំ២០១៦ វេលា ម៉ោង ៨ និង២០នាទី នៅ សាលាខេត្តប៉ៃលិនមានកម្មវិធី ប្រគល់ និងទទួលទឹកពិសារ អង្គរពូរ៉ូ របស់ក្រុមហ៊ុន អង្គរ ខេមប្រ៊ូ ក្រោមអធិបតីភាព ឯកឧត្តម សៅ សារ៉ាត់ អភិបាលរងខេត្តប៉ៃលិន តំណាង ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្ត ប៉ៃលិន ។ ទឹកបរិសុទ្ធនោះ មានចំនួន ៥ឡាន ស្មើនឹង ៥. ០០០កេស ដើម្បីចែកជូន ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ទាំងមូលដែលកំពុងរងនូវការ ខ្វះខាតទឹកនៅរដូវក្តៅហួត ហែងនេះ ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម សៅ សារ៉ាត់ បាន ថ្លែងអំណរគុណដល់តំណាង ក្រុមហ៊ុនទឹកបរិសុទ្ធ PURO ពូរ៉ូ ដែលបានចំណាយពេល វេលាដ៏មានតម្លៃចុះយកទឹក បរិសុទ្ធមកចែកជូនប្រជាពល រដ្ឋយើងខ្ញុំនេះ ដោយសារ លោកបានត្រងត្រាប់នូវអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល សម្តេច បាន ប្រកាសជារឿយៗ ។
នៅក្នុងឱកាសនោះដែរ មានមន្ត្រីចំណុះសាលាខេត្តប៉ៃ លិន ក្រុមសម្ព័ន្ធយុវជនខេត្ត និងមន្ត្រីកងរាជអាវុធហត្ថ នគរបាលសឹករងជាច្រើនរូប ទៀតបានអញ្ជើញចូលរួមនៅ ចុងបញ្ចប់នៃកម្មវិធីគឺការថត រូបអនុស្សាវរីយ៍រួមគ្នាដោយ ភាពរីក រាយក្រៃលែង ៕