ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 4444706
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត ប្រធាន នៅថៃ្ញ​​​​​​​​​​​​​​​​​​​ទី​22 ខែមីនា​​ ឆំា្ន2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី - ( ខេត្តតាកែវ ) នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ - ថ្ងៃទី07/09/2021

​កិច្ចប្រជុំ​បូក​សរុបរ​បាយ​ការណ៍​ប្រចាំឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ឆ្នាំ​២០១៦

នា​ព្រឹក​ថ្ងៃទី ៣១ ខែ​មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង ៨​ៈ​០៥​នាទី នៅក្នុង​ក្រសួង​មហាផ្ទៃ ប្រារឰ​បើក​កិច្ចប្រជុំ​បូក​សរុប ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ។ ភ្ញៀវកិត្តិយស​ចូលរួម​មាន ឯកឧត្តម កឹម ជាតិ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​, ឯកឧត្តម ខៀវ សុភ័ក​, ឯកឧត្តម ឯម សំអាន​, ឯកឧត្តម សក់ ស៊ីថា ព្រមទាំង​ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ​-​អនុ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ជា​ច្រើន​រូប​ទៀត​បាន​អញ្ជើញ​ចូលរួម ។​

​ក្រោយ​ពី​ការស្វាគមន៍ និង​រាយការណ៍​ជូន​គណៈអធិបតី​រួចមក សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​ឡើង​មានមតិ​សំណេះសំណាល​ដោយ​បាន​ពាំនាំ​នូវ​ ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​លោក​តែងតែ​គិតគូរ​យើង​គ្រប់ៗ​គ្នា ។

​សម្តេច​បន្ត​ទៀត​ថា ឯកឧត្តម លោកជំទាវ អស់លោក​-​លោកស្រី ជាទីគោរព ថ្ងៃនេះ​យើង​បាន​ជួបជុំគ្នា​រំលឹក​នូវ របាយការណ៍​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ឆ្នាំ​២០១៦ ដែល​យើង​ត្រូវតែ​ប្រឹងប្រែង​ទាំងអស់គ្នា ក្នុង​ការចុះ​ពង្រឹង​តាម​ភូមិ​-​ឃុំ ស្រុក​ឱ្យ​បាន​ទទួល​នូវ​លទ្ធផល​ជោគជ័យ​ដ៏​ល្អ​ប្រសើរ​ជូន​ជាតិ​មាតុភូមិ​យើង និង​ខ្ញុំ​សំណូមពរ​ឱ្យ​ឯកឧត្តម អស់លោក​ទាំងអស់​ធ្វើ យ៉ាងណា​ធ្វើឱ្យ​ប្រជាជន លោក​ស្រឡាញ់​លោក​ចូលចិត្ត​យើង ទើប​យើង​មាន​ប្រជាប្រិយ៍ភាព​ល្អ ៕

 

201604048-1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 0314444706

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 0314444706

Copyright © 2015 BDP News, All right Reserved

© 3420 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.