ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 4444706
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត ប្រធាន នៅថៃ្ញ​​​​​​​​​​​​​​​​​​​ទី​22 ខែមីនា​​ ឆំា្ន2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី - ( ខេត្តតាកែវ ) នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ - ថ្ងៃទី07/09/2021

​ផែនការ​រៀបចំ​សំអាត​បរិស្ថាន​ទីប្រជុំជន​ឃុំ​អង្គតាសោម​

រដ្ឋបាល​ស្រុក​ត្រាំកក់​ខេត្ត​តា កែវ បាន​ចាត់ចែង​រៀបចំ​បង្កើត​ដាក់ចេញ​នូវ​ផែនការ​សំអាត​បរិស្ថាន​ទីប្រជុំជន​ឃុំ​អង្គតាសោម​ដើម្បី ចូលរួម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំរកា នព្វ​ស័ក ព​.​ស​២៥៦១​ក្នុងការ ទទួល​ពរ​សព្ទ​សាធុ​រកា​ពី​ទេវតា​ឆ្នាំ​ថ្មី​នូវ​សេចក្តីសុខ សេចក្តីចម្រើន​រុងរឿង​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​ត្រាំកក់​ទាំងមូល ។ ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន​ដែល​ជា​កត្តា​សំខាន់​ក្នុង​ការចូលរួម​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​និង​ដើម្បី​បញ្ជ្រាប​អំពី​ការ​ធ្វើ​អនាម័យ​មូលដ្ឋាន​ដល់​អាជីវករ មហាជន ពិសេស​សិស្សានុសិស្ស​ឱ្យ​កាន់តែ​យល់​ច្បាស់​អំពី​ការ​ធ្វើ​អនាម័យ​នាំមក​នូវ​អនាម័យ​ល្អ មាន​សណ្តាប់ធ្នាប់ សោភ័ណភាព​ល្អ​ធ្វើឱ្យ​ការរស់នៅ​របស់​ប្រជា​ពលរដ្ឋ​ប្រកបដោយ​សុខភាព​ល្អ និង​មាន​ទម្លាប់​ល្អ​ក្នុង​ការគ្រប់គ្រង​សំរាម​។​
​សមាសភាព​ដែល​ដឹកនាំ​លើ​កិច្ចការងារ​ខាងលើនេះ រួមមាន ៖
១-​លោក​កៅ វគ្គ​សែ​ល អភិបាលស្រុក​ត្រាំកក់​ជា​ប្រធាន​
២-​លោក​សួន សុធា អ​ភិ បាល​រង​ស្រុក​ជា​អនុប្រធាន​
៣-​លោកស្រី​មុត សុថា​រី អភិបាលរង ជា​អនុប្រធាន​
៤-​លោក​ម៉េត ផៃ អ​ភិ បាល​រង​ស្រុក​ជា​អនុប្រធាន​
៥-​លោក​ហ៊​ត ម​នោ អ​ភិ បាល​រង​ស្រុក​ជា​អនុប្រធាន ។​
​តាម​សេចក្តីរាយការណ៍​បានឱ្យដឹងថា គោលដៅ​ដែល​ត្រូវ​សំអាត​បរិស្ថាន រួម​មាន​ចំនួន​៥​គោលដៅ​សំខាន់ៗ ៖
-​គោលដៅ​ទី​១ ៖​តាម​ដងផ្លូវ ជាតិ​លេខ​៣​ចាប់​ពី​មុខ​វិទ្យាល័យ សម្តេច​តេជោ​ហ៊ុន សែន អង្គ តា​សោម​(​ពី​ខាងត្បូង​)​ទៅ​ជើង​រហូត​ដល់​គល់​ស្ពាន​អង្គតាសោម​
-​គោលដៅ​ទី​២ ៖​ចាប់ពី គល់​ស្ពាន​អង្គតាសោម​ទៅ​ជើង​រហូតដល់​ស្ថានីយ៍​ប្រេងឥន្ធនៈ​ផ្លូវ​ចូល​ចំណតរថយន្ត​អង្គតាសោម​(​ច្រកចូល​ខាងត្បូង​)
-​គោលដៅ​ទី​៣ ៖​ចាប់ពី ស្ថានីយ៍​ប្រេងឥន្ធនៈ​(​ផ្លូវ​ចូល​ចំណត​រថយន្ត​ផ្សារ​អង្គតាសោម ច្រកចូល​ខាងត្បូង​)​ទៅ​ជើង​រហូតដល់​ផ្លូវ​ចូល​ផ្សារ​អង្គតាសោម​ខាងជើង​(​ផ្លូវ​លក់​បន្លែ​)
-​គោលដៅ​ទី​៤ ៖​ចាប់​ពី​ផ្លូវ ចូល​ផ្សារ​អង្គតាសោម​ពី​ខាងជើង​(​ផ្លូវ​លក់​បន្លែ​)​ទៅ​ជើង​រហូតដល់​មុខ​ការិយាល័យ​កសិកម្ម​ស្រុក​ត្រាំកក់​
-​គោលដៅ​ទី​៥ ៖​ផ្លូវ​លេខ ២២ និង​ផ្លូវ​លេខ​១៣២(​ពី​កែង​ផ្លូវជាតិ​លេខ​៣​ដល់​មុខ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​អង្គរកា​និង​ពី​ចំណុច​កែង​ផ្លូវ​ជាតិ​លេខ​៣​ទៅ​លិច​រហូតដល់​ផ្លូវ​ចូល​វត្ត​អម្ព​វនា​រាម​) ។​

​គួរបញ្ជាក់​ថា​កម្លាំង​ដែល ចូលរួម​ក្នុង​កិច្ចការងារ​មាន​គណៈ អភិបាលស្រុក ការិយាល័យ​អង្គ ភាព​ជុំវិញ​ស្រុក លោក​មេឃុំ​អង្គតាសោម មេឃុំ​តា​ភេ​ម កងកម្លាំង​មាន​សមត្ថកិច្ច និង​នាយក​សាលា ព្រមទាំង​សិស្សានុសិស្ស​ពាក់ព័ន្ធ​មាន​កាតព្វកិច្ច​អនុវត្ត​ផែនការ​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់បំផុត ៕

 

angtasom (1) angtasom (2) angtasom (3) angtasom (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 0314444706

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 0314444706

Copyright © 2015 BDP News, All right Reserved

© 2024 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.