ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092 200 242 / 093 200 242 / 031 27 44447
ព័ត៌មាន​ថ្មី
មីទ្ទិញរំលឹកខួបលើកទី៦៦ទិវាបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣ ថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩​នៅខេត្តកែប​ - ​រដ្ឋបាលខេត្ត​ និងអាជ្ញាធរអប្សរាបានចុះពិនិត្យ​ និងរកមធ្យោបាយស្វែងរកចាប់កូនក្រពេីដែលបានលែងនៅក្នុងកសិន្ធុប្រាសាទអង្គរវត្ត - ក្នុង​មួយថ្ងៃៗ​ មាន​ពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​ចូលទៅ​លេងល្បែង​បញ្ជល់មាន់ ​និង​ ល្បែងស៊ីសង​ផ្សេងៗ​ទៀត​នៅក្នុង​កាស៊ីណូ​ហេ​រ៉ូ​777 ដោយសេរី គ្មានអាជ្ញាធរ ឬមន្ត្រីពាក់ព័ន្ធណាចេញមុខបញ្ឈប់ទាល់តែសោះ - លោក​ងួន​​ ​កុសល​​​អា​ងអំណាច​​បង​ថ្លៃ ​ជា​អ​គ្គនា​យករ​​ង​​គយ​​រដ្ឋាករ​​ក​​ម្ពុជា ​​ខិតខំប្រ​ព្រឹត្ត​អំ​ពើពុករលួ​យ​កើប​លុយ​មក​​លេ​ង​​ល្បែ​ង​ប​ញ្ជ​ល់​មាន់ ​!​ - អភិបាលខេត្តកែប ផ្សព្វផ្សាយសភាពការណ៍វិវត្តថ្មីៗ របស់ក្រុមឧទ្ទាមក្បត់ជាតិ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ - ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប អញ្ជេីញជា​អធិបតីភាព ក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធក្នុងភូមិថ្មី សង្កាត់ព្រៃធំ​ ក្រុងកែប ខេត្តកែប - ​ក្រុមហ៊ុនសំអឿនសុវណ្ណ គៀងគរប្រជាពលរដ្ឋឲ្យចូលកាប់ឈើក្នុងតំបន់អភិរក្ស នៅព្រៃព្រះរកា មេឈ្មួញលោកឌី ឌុកនៅពីក្រោយ - ឯកឧត្តម នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តឯកវចនារាម (ហៅវត្តបេងបូរី) - តាមការចង្អុលដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ២លើក នៅស្រុកដំណាក់ចង្អើរ - ព្រះចៅអធិការវត្តសិរីមង្គលកស្សបានរាម ដែលឆាន់ស្រីល្បីពេញ សង្គមហ្វេសប៊ុកនោះ ត្រូវបានព្រះមេគណខេត្តគណៈធម្មត្តិកនិកាយចាប់ផ្សឹកហើយ

​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​ប្រកាស​រឹតបន្តឹង​ការត្រួតពិនិត្យ​នៅ​ច្រកព្រំដែន​ក្រោយពី​មាន​ព័ត៌មាន​រថយន្ត​ដឹកឈើ​ឆ្លងកាត់​ទៅ​វៀតណាម​

មន្ត្រីជាន់ខ្ពស់​ខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​បញ្ជាក់ថា រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​លើ​ការ​រឹតបន្តឹង​ចំពោះ​ការនាំ​ចេញ​ទំនិញ​ផ្សេងៗ​ជាពិសេស​ការ​លួច​ដឹក​ឈើ​ចេញ​តាម​ច្រកព្រំដែន​នានា ក្នុង​ខេត្ត​មណ្ឌលគិរី​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​មន្ត្រី​សាលាខេត្ត​បាន​ប្រាប់ភ្នា​ក់់ ងារ​ព័ត៌មាន​ថា លោក​អភិបាលខេត្ត​បាន​ដាក់​បទបញ្ជា​ឱ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ នៅក្នុង​ខេត្ត​សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ត្រូវ​បង្កើន​ការត្រួតពិនិត្យ​ខ្លាំង​ឡើង ចំពោះ​បាតុភាព​ផ្សេងៗ ដែល​កើតឡើង​នៅ​តាម​ច្រកព្រំដែន ។​

​ការប្រកាស​ដាក់​វិធានការ​បែបនេះ បាន​កើតមាន​ឡើង​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​មួយចំនួន​បាន​ឱ្យដឹងថា នៅ​ច្រក​មួយ​នេះ​មាន​ការឆ្លងកាត់​រថយន្ត​ដឹកឈើ នៅតែ​កើតមាន​ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម និង​មិនទាន់​មាន​ការទប់ស្កាត់​ឱ្យមាន​ប្រសិទ្ធភាព​។​

​ឯកឧត្តម​អភិបាលខេត្ត​ក៏បាន ព្រមាន​ចាត់វិធានការ​ទៅលើ​មន្ត្រី​ទាំងឡាយណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ទាំងនេះ​ផង​ដែរ​បើ​សិន​នៅ​មិន​ព្រម​ធ្វើ​ការទប់ស្កាត់​ឱ្យមាន​ប្រសិទ្ធភាព​នោះ ។​!

​ក្រុមហ៊ុន​ថ្នាំជក់​មួយចំនួន​ហាក់​គ្មាន​ឆន្ទៈ​ក្នុង​ការបោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​រូបភាព​
​គិត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​រយៈពេល​បី​ឆ្នាំ​ហើយ​ដែល​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ថ្នាំជក់​ត្រូវបាន​អនុម័ត និង​ដាក់ឱ្យ​អនុវត្ត​ប៉ុន្តែ​ជាក់ស្តែង​ត្រូវ​គេ​មើលឃើញ​ថា​អនុលោមភាព​នៅ​មិនទាន់​មាន​ប្រសិទ្ធិភាព​នៅឡើយ​ទេ ដោយ​នៅលើ​ទីផ្សា​រលក់​បារី​ក្នុងស្រុក​គឺ​បន្ត មាន​ផលិតផល​របស់​ក្រុមហ៊ុន​ថ្នាំជក់​ជាច្រើន មិន​ព្រម​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​រូបភាព​ដែល​មាន​ទំហំ​៥០%​និង​សារ​ព្រមាន​សុខភាព​ជា​អក្សរ​ខ្មែរ​ទំហំ​៥% លើ កញ្ចប់​បារី​និង​សុង ដូច​ដែល​ច្បាប់​បាន​កំណត់​នោះ​ឡើយ ហើយ​ដាក់​តាំង​លក់​ដោយ​សេរី យ៉ាង​រំភើយ​នៅ​ទូទាំង​ប្រទេស​នូវ​ផលិតផល​មិន​ស្រប​ច្បាប់​ទាំងនោះ ។​

​លោក​វរសេនីយ៍ឯក​ម៉ាត់ យូ​សុះ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា​នៃ នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ឱ្យដឹងថា​“​ហើយ​សព្វថ្ងៃនេះ យើង​បាន​និង​កំពុង​ចាត់​វិធានការ​ចំពោះ​ក្រុមហ៊ុន​ថ្នាំជក់​អ្នក​ចែកចាយ ក៏ដូចជា រាល់​សកម្មភាព​លក់ និង​ដាក់តាំង​ផលិតផល​ថ្នាំជក់​ដែល​ពុំ​មាន​សារ​ព្រេមានសុខភាព​ត្រឹមត្រូ​វ​តាម​ច្បាប់​ទាំងនោះ​ហើយ ។

​ក្នុងនោះ មាន​ក្រុមហ៊ុន​មួយចំនួន បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ចែកចាយ​ផលិតផល​ថ្នាំជក់ ដែល​ពុំ​មាន​សារ​ព្រមាន​សុខភាព​ត្រឹមត្រូវ​ហើយ​យើង​នៅតែ​បន្ត​ឃ្លាំមើល​និង​ចាត់វិធានការ​ជា​បន្តបន្ទាប់​ថែម​ទៀត ក្នុង​គោលដៅ​ជំរុញ​ឱ្យមាន​ការអនុវត្ត និង​គោរព​តាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ថ្នាំជក់​និង បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ទាំងអស់​ដែល មាន​ជា​ធរមាន​រួចមកហើយ​នោះ​។​

​គួររម្លឹកថា កន្លងមក​គេ​ឃើញ មាន​ការចុះ​បង្ក្រាប​របស់​អាជ្ញាធរ​កាលពី​ខែ​មីនា​និង​មេសា ចំពោះ​ក្រុមហ៊ុន វី​នី​តុ​ន​(​ដែល​លក់​បារី​ឡុ​ខុរ​យ្ប ជរៀ​ន្បឹ នៅ​ង​កៀរ​ស្បោំ ជាម​ប្បៀ ហ្ស៊ា​នង ឃិប​បាន​សន្យាថា នឹង​ប្រមូល​ផលិតផល​បារី​របស់​ខ្លួន ដែល​គ្មាន​សារ​ព្រមាន​សុខភាព​ជា​រូបភាព​ពីលើ​ទីផ្សារ​ឱ្យអស់​ត្រឹម​ថ្ងៃ​ទី​០១ ខែ​មិថុនា​ដើម្បី​យកមក​ធ្វើ​ការកែតម្រូវ​ឱ្យ​ស្រប​ច្បាប់​ឡើងវិញ ។ ហើយ​ចំពោះ​សំណុំរឿង​របស់​ក្រុមហ៊ុន​ស៊ី​ធី​ខេ​(​ដែល​លក់​បារី​ជៀបឹ​យ្បៀ ឍ្បី​ៅ ឡៅ​ភី​ណ​) ដែល​អាជ្ញាធរ​រឹបអូស បាន​ផលិតផល​បារី​មិន​ស្រប​ច្បាប់​គ្មាន​សារ​ព្រមាន​ជា​រូបភាព​ជា​ង​១,៦០០​ប៊ិច​នោះ​គឺ​កំពុង​ត្រូវបាន​តុលាការ​ខេត្ត​ត្បូងឃ្មុំ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

​សាធារណជន​ក៏​កំពុង​ទន្ទឹង​រង់ចាំ​មើល​ចំណាត់ការ​របស់​អាជ្ញាធ​រ​ពាក់ព័ន្ធ ដើម្បី​ឱ្យ​ស្មារតី​នៃ​ការអនុវត្ត​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ថ្នាំជក់​មាន​ប្រសិទ្ធិភាព ឈានទៅរក​ការកាត់បន្ថយ​អត្រា​អ្នក​ជក់​ក៏​ដូច ជា​បង្កើតបាន​នូវ​បរិយាកាស​ប្រកួតប្រជែង​ស្មើភាព​គ្នា​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ថ្នាំជក់​នៅ​កម្ពុជា​នេះ​ផងដែរ ៕

 

Ratnakiri

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 012 460 991 / 088 85 222 80 / 010 460 991

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 092 200 242 / 093 200 242 / 031 27 44447

Copyright © 2015 Donkeo News, All right Reserved

© 2019 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.