ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 4444706
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត ប្រធាន នៅថៃ្ញ​​​​​​​​​​​​​​​​​​​ទី​22 ខែមីនា​​ ឆំា្ន2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី - ( ខេត្តតាកែវ ) នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ - ថ្ងៃទី07/09/2021

​ក្រុងភ្នំពេញ​និង​ក្រុង​ប៉េកាំង​ចាប់ដៃ​គ្នា​ចង​សម្ព័ន្ធមេត្រី​ភាព​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​កាន់តែខ្លាំង​ឡើង​

រាជធានី​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋធានី​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជា​មា​និត្យ​ចិន​បានសម្រេច​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តីពី​ការបង្កើត​ទីក្រុង​សម្ព័ន្ធ​មេត្រីភាព នៃ​ទីក្រុង​ទាំង​២​។​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​ទីក្រុង​សម្ព័ន្ធមេត្រី​រវាង​រាជធានី​ភ្នំពេញ និង​រដ្ឋធានី​ប៉េកាំង បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨​នៅ​សាលា​រាជធានី​ភ្នំពេញ​រវាង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី ឈី ជី​ង សមាជិក​គណៈកម្មាធិកា​រ អ​ចិន្រ​យ្តៃ៍​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ចិន​ប្រចាំ​រដ្ឋធានី​ប៉េកាំង​និង​ជា អគ្គនាយក​នៃ​នាយកដ្ឋាន​រណសិរ្ស​រួបរួម នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ចិន ។​

​នេះ​ជា​ការបោះ​ជំហាន​ទៅមុខ​១​ទៀត របស់​សាលា​រាជធានី ភ្នំពេញ​ក្នុង​ការ​ចាប់ដៃ​ចងសម្ព័ន្ធភាព​លើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ទីក្រុង​ដ៏​ធំ​របស់​មិត្ត​ចិន​ហើយ ទីក្រុង​ប៉េកាំង​ជា​ទីក្រុង​ទី​៧​របស់ ចិន​ដែល​រាជធានី​ភ្នំពេញ​បាន​ចុះ ហត្ថលេខា​ចង​សម្ព័ន្ធមេត្រី​ដើម្បី គោលបំណង​ពង្រឹង និង​ពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍន៍​ទីក្រុង​ឱ្យ​កាន់តែ​វិវឌ្ឍន៍​រីកចំរើន​ស្របតាម គោលនយោបាយ​នៃ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ដែល ដាក់ចេញ​ដោយ​ប្រមុខ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ស​ម្តេច​តេជោ​ហ៊ុនសែន និង​លោក​ប្រធានាធិបតី​ចិន​ស៊ី ជិន​ពីង ។​

​ឯកឧត្តម​ឃួង ស្រេង បាន ថ្លែងថា “​ផ្តើមចេញ​ពី​ទំនាក់ទំនង​ការទូត​ដ៏​យូរលង់ ខ្ញុំ​កត់សំគាល់ថា​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​យើង​ទាំង​២​កាន់តែ​មាន​ភាព​ស៊ី​ជំរៅ​ស្អិតរ​មួ​ត​លើ​គ្រប់​វិស័យ​ចាប់​តាំង ពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រហូត​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ឆ្នាំ​២០១០​ជាពិសេស​បន្ទាប់​ពី​ជំនួប​ថ្នាក់ដឹកនាំ​កំពូល រវាង​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង លោក ស៊ី ជិន​ពីង ប្រធានាធិបតី​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​”​។​

​ឯកឧត្តម​បន្តថា សំរាប់​ពិធី ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បង្កើត​ទីក្រុង​សម្ពន្ធ័មេត្រី​នាពេលនេះ ធ្វើឡើង​ក្នុង​ឆ្នាំ​មិត្តភាព​ខួប​លើក​ទី​៦០​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន​ដែល​នេះ​គឺជា​ព្រឹត្តិការ​ដ៏​សំខាន់​១ បង្ហាញ​ពី​កិច្ចសហប្រតិបត្តិកា​រទាំ​ង​ក្នុង​កម្រិត​រដ្ឋបាល​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ក្នុង​នោះ​រដ្ឋធានី​ប៉េកាំ​ង​បាន​ក្លាយ ជា​ទីក្រុង​សម្ពន្ធ័​មេត្រីទី​៧​របស់​រាជធានី​ភ្នំពេញ​ក្នុង​ចំណោម​បណ្តា​ទីក្រុង​ក្នុង​ប្រទេស​ចិន​ដែល​បាន​ចុះហត្ថលេខា​ចង​សម្ពន្ធ័មេត្រី​រួចហើយ​។​

​កិច្ចព្រមព្រៀង​ដែល​បាន​បោះ​ចេញ​ជា​៣​ភាសារ គឺៈ​ខ្មែរ ចិន​និង​អង់គ្លេស បានបញ្ជាក់​ថាៈ​ភាគី ទាំង​២​នឹង​អនុវត្ត​នូវ​គោលការណ៍​នៃ​ភាពស្មើគ្នា និង​ផលប្រយោជន៍​ជា​ទ្វេភាគី​តាមរយៈ​កិច្ច​សហ​ប្រតិ​-​បត្តិ​ការ​លើ​វិស័យ​១​ចំនួន​ដូចជា ៖​សេដ្ឋកិច្ច​, វប្បធម៌​, អប់រំ​,​វិទ្យាសាស្ត្រ​, បច្ចេកវិទ្យា​បរិស្ថាន ជាដើម ។ កិច្ចព្រមព្រៀង​នេះ​មាន​សុពលភាព​រយះពេល​៥​ឆ្នាំ​គិតពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ ។​

​លោកស្រី​ឈី ជី​ង បាន​ចាត់ ទុក​មិត្តភាព​កម្ពុជា​-​ចិន​គឺ​ជា​មិត្ត​ដ៏​ល្អ​ជា​ដៃគូ​រួមសុខទុក្ខ​ជាមួយគ្នា​ជួយ​គ្នា​ទៅវិញទៅមក​អស់​រយៈពេល​៦០​ឆ្នាំ​មកហើយ ។​

​លោកស្រី​ថ្លែងថា “​ទីក្រុង ប៉េកាំង​តែង​យកចិត្តទុកដាក់​ចំពោះ​រាជធានី​ភ្នំពេញ ។ ថ្ងៃនេះ​គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​ទីក្រុង​ទាំង​២(​ប៉េកាំង​-​ភ្នំពេញ​) បាន​ចុះហត្ថលេខា​ចង​សម្ពន្ធ័មេត្រី​ជាមួយគ្នាគឺ​ឈានចូលដ​ល់​ដំណាក់កាល​អភិវឌ្ឍន៍ផ្លា​ស់​ប្តូរ​បទពិសោធន៍​ក្នុង​ការអភិវឌ្ឍន៍​ទីក្រុង​”  ៕

 

PP PP2 PP1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 0314444706

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 0314444706

Copyright © 2015 BDP News, All right Reserved

© 2024 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.