ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092 200 242 / 093 200 242 / 031 27 44447
ព័ត៌មាន​ថ្មី
មីទ្ទិញរំលឹកខួបលើកទី៦៦ទិវាបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣ ថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩​នៅខេត្តកែប​ - ​រដ្ឋបាលខេត្ត​ និងអាជ្ញាធរអប្សរាបានចុះពិនិត្យ​ និងរកមធ្យោបាយស្វែងរកចាប់កូនក្រពេីដែលបានលែងនៅក្នុងកសិន្ធុប្រាសាទអង្គរវត្ត - ក្នុង​មួយថ្ងៃៗ​ មាន​ពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​ចូលទៅ​លេងល្បែង​បញ្ជល់មាន់ ​និង​ ល្បែងស៊ីសង​ផ្សេងៗ​ទៀត​នៅក្នុង​កាស៊ីណូ​ហេ​រ៉ូ​777 ដោយសេរី គ្មានអាជ្ញាធរ ឬមន្ត្រីពាក់ព័ន្ធណាចេញមុខបញ្ឈប់ទាល់តែសោះ - លោក​ងួន​​ ​កុសល​​​អា​ងអំណាច​​បង​ថ្លៃ ​ជា​អ​គ្គនា​យករ​​ង​​គយ​​រដ្ឋាករ​​ក​​ម្ពុជា ​​ខិតខំប្រ​ព្រឹត្ត​អំ​ពើពុករលួ​យ​កើប​លុយ​មក​​លេ​ង​​ល្បែ​ង​ប​ញ្ជ​ល់​មាន់ ​!​ - អភិបាលខេត្តកែប ផ្សព្វផ្សាយសភាពការណ៍វិវត្តថ្មីៗ របស់ក្រុមឧទ្ទាមក្បត់ជាតិ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ - ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប អញ្ជេីញជា​អធិបតីភាព ក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធក្នុងភូមិថ្មី សង្កាត់ព្រៃធំ​ ក្រុងកែប ខេត្តកែប - ​ក្រុមហ៊ុនសំអឿនសុវណ្ណ គៀងគរប្រជាពលរដ្ឋឲ្យចូលកាប់ឈើក្នុងតំបន់អភិរក្ស នៅព្រៃព្រះរកា មេឈ្មួញលោកឌី ឌុកនៅពីក្រោយ - ឯកឧត្តម នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តឯកវចនារាម (ហៅវត្តបេងបូរី) - តាមការចង្អុលដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ២លើក នៅស្រុកដំណាក់ចង្អើរ - ព្រះចៅអធិការវត្តសិរីមង្គលកស្សបានរាម ដែលឆាន់ស្រីល្បីពេញ សង្គមហ្វេសប៊ុកនោះ ត្រូវបានព្រះមេគណខេត្តគណៈធម្មត្តិកនិកាយចាប់ផ្សឹកហើយ

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ជំរុញ​ឱ្យ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង អំពើ​ជួញដូរ​មនុស្ស​ត្រូវ​បន្ត​ពង្រឹង​ទប់ស្កាត់​គ្រប់​សកម្មភាព​បទល្មើស​

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​ជំរុញ​ឱ្យ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ទាំង​ថ្នាក់​ជាតិ​ថ្នាក់​ក្រោម​ជាតិ​និង អាជ្ញាធរ​រាជធានី​ខេត្ត​ត្រូវ​បន្ត​ខិតខំ​ពង្រឹង​គ្រប់​សកម្មភាព និង​រូបភាព​ក្នុង​ការទប់ស្កាត់​ប្រឆាំងនឹង​ការ ជួញដូរ​មនុស្ស​ដើម្បី​ធានា​សុវត្ថិ ភាព​និង​សេចក្តី សុខ​ជូន​ប្រជាពលរដ្ឋ និង​សង្គមជាតិ ។​

​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ឆ្នាំ​២០១៧ និង​ទិសដៅ​ឆ្នាំ​២០១៨​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នា​ព្រឹក ថ្ងៃទី​២២ ខែ​ឧសភា​ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​សម្តេច ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង អំពើ​ជួញដូរ​មនុស្ស​បាន​មានប្រសាសន៍​ថា​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ត្រូវ ខិតខំ​ប្រឹងប្រែង​បន្តទៀត​ដើម្បី ការពារ ប្រជាជន​កម្ពុជា​ក៏ដូចជា មនុស្ស​ជាតិ​ពី​ភាព​រងគ្រោះ​ដោយ​ការជួញដូរ​មនុស្ស​គ្រប់​រូបភាព​និង ផ្តល់​ភាព​សុខសាន្ត​សុខដុម​នី​យក​ម្ម​ជូន​ដល់​គ្រួសារ និង​សង្គមជាតិ​ទាំងមូល ។​

​សម្តេច​ក្រឡាហោម​បានបញ្ជាក់​ថា ការវាយតម្លៃ​លើ​លទ្ធផល​ដែល​ទទួលបាន​ក្នុង​រយៈពេល​១​ឆ្នាំ​មក​នេះ​របស់​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស​គ្រប់​ក្រសួង ស្ថាប័ន​និង ភាគី​ពាក់ ព័ន្ធ​ទាំងអស់​គឺជា មធ្យោបាយ​មួយ​ដើម្បី​រកឱ្យឃើញ​នូវ​អំពើ​ជួញដូរ​មនុស្ស និង​កសាង​ប្រព័ន្ធ​នៃ​ការវាយតម្លៃ​មួយ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ។​

​សម្តេច​ក្រឡាហោម​បាន​បន្តថា​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ក្នុង​ការពង្រឹង​សុខ សន្តិភាព​ស្ថិរ ភាព​នយោបាយ ការគោរព​សិទ្ធិមនុស្ស និង​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ ។ ក្រៅពីនេះ រាជរដ្ឋាភិបាល​បាន​ផ្តល់​ភាពស្រប ច្បាប់​ជូន​ដល់​ពលករ​ដែល​កំពុង​តែ​ធ្វើការ​ខុស​ច្បាប់​នៅ​ក្រៅប្រទេស​ជាពិសេស​នៅក្នុង​ប្រទេស​ថៃ​ការបើក​កន្លែង​ផ្តល់​លិខិតឆ្លងដែន​និង​ប័ណ្ណ​អនុញ្ញាតិ​ការងារ​នៅ​ទីតាំង​សំខាន់ៗ​មួយចំនួន​ដើម្បី ការពារ​ពី​ការរំលោភបំពាន​និង​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ដល់​ពលករ ។

​សម្តេច​ក្រឡាហោម​បាន​លើកឡើង​ថា បច្ចុប្បន្ន​នេះ​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ដែល​ធ្វើការ​ខុស​ច្បាប់​មក​កម្ពុ​ជា​វិញ​តាម​ច្រក​ប៉ោយប៉ែត​ក្នុង​មួយ​ថ្ងៃ​យ៉ាងតិច​បំផុត​៨០​នាក់ ហើយ​បញ្ហា​នេះ រាជរដ្ឋាភិបាល​ក៏​បាន​បង្កើត​កន្លែង​សំចត​នៅតាម​ខេត្ត​ជាប់​ព្រំដែន ដើម្បី​ទទួល​បងប្អូន​ពលករ​ដែល​ភាគី​ថៃ​បាន​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ ដែល​នេះ​គឺ​ជា​បន្ទុក​មួយ​របស់​រា​ជ​រដ្ឋាភិបាល​ដើម្បី​ជួយ​ឱ្យ​ពួកគាត់​បាន​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​បាន​ជួបជុំ​ក្រុមគ្រួសារ ។​

​សម្តេច​ក្រឡាហោម​បាន​អះអាងថា ការ​ធ្វើ​ដូចនេះ​គឺជា​ផ្នែក​មួយ​នៃ​ការទប់ស្កាត់​ប្រឆាំង​នឹង​ការជួញដូរ​មនុស្ស និង​ការលើកកម្ពស់​សិទ្ធិ​មនុស្ស ព្រមទាំង​ការទទួលខុសត្រូវ​របស់​រាជរដ្ឋាភិបាល​ចំពោះ​ប្រជាពលរដ្ឋ ។​

​សម្តេច​ក្រឡាហោម​បាន​លើកទឹកចិត្ត​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស​ឱ្យបាន​ខ្លាំងក្លា​បន្ថែមទៀត​ដើម្បី សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​និង ប្រទេសជាតិ ។​

​លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន​ឱ្យដឹង​ថា​ក្នុង​ឆ្នាំ​២០១៧​កន្លងមក​នេះ​អគ្គ ស្នងការដ្ឋាន​នគរបាល​ជាតិ​និង សមាជិក​ក្រុមការងារ​អនុវត្តន៍​ច្បាប់​បាន​សហការ​ជាមួយ​ព្រះរាជអាជ្ញា​តាម​បណ្តា​រាជធានី ខេត្ត​បង្ក្រាប​ការជួញដូរ​មនុស្ស​និង​អំពើ ធ្វើ​អាជីវកម្ម​ផ្លូវភេទ​បាន​ចំនួន ១៥៩​ករណី គឺ​កើនឡើង​ចំនួន​៦៧​ករណី បើ​ធៀប​នឹង​ឆ្នាំ​២០១៦​កន្លងទៅ ។ ឃាត់ខ្លួន​ជនសង្ស័យ​និង​បញ្ចូល​ទៅ​សាលាដំបូង បាន​ចំនួន​២០៣​នាក់​ជនសង្ស័យ​ជា​ជន​បរទេស​ចំនួន​២០​នាក់ ដែលមាន​៨​សញ្ជាតិ​ផងដែរ  ៕

 

Sar-Kheng

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 012 460 991 / 088 85 222 80 / 010 460 991

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 092 200 242 / 093 200 242 / 031 27 44447

Copyright © 2015 Donkeo News, All right Reserved

© 2019 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.