ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 4444706
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត ប្រធាន នៅថៃ្ញ​​​​​​​​​​​​​​​​​​​ទី​22 ខែមីនា​​ ឆំា្ន2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី - ( ខេត្តតាកែវ ) នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ - ថ្ងៃទី07/09/2021

​ឯកឧត្តម​ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភាៈ​រដ្ឋសភា​នៅតែប​ន្តអនុវត្តន៍​ការងារ​រហូត​ដល់​នីតិកាល​ថ្មី​មក​ជំនួស​

​អ្នកនាំពាក្យ​រដ្ឋសភា​បានបញ្ជាក់ ថា រដ្ឋសភា​នៅតែ​បន្ត​អនុវត្តន៍​ការងារ​រហូត បើ​ដរាបណា​មិនទាន់​មាន​ការប្រកាស​ទ​ទួល​សមាជិក​រដ្ឋសភា​នីតិកាល​ថ្មី ។​

​ឯកឧត្តម​ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា​បាន​លើក ឡើង​ថា រដ្ឋសភា​ចាស់​ផុត​អាណត្តិ​ទៅ​បាន​លុះត្រា តែ​មាន​រដ្ឋសភា​អាណត្តិ​ថ្មី​ចូលមក​ជំនួស ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩​ខែ​កក្កដា​ខាងមុខនេះ ។
​ការ​ថ្លែង​បញ្ជាក់​របស់​អ្នកនាំពាក្យ​របស់​រដ្ឋសភា​នេះ​ធ្វើឡើង​ស្រប​ពេល​កម្ពុជា​កំពុង​រៀបចំ​ដំណើរការ​រៀបចំ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​ចំនួន​១២៥​អាសនៈ ដើម្បី​បញ្ចប់​អាណត្តិ​ទី​៥ នៃ​រដ្ឋសភា ដែល​មាន​សមាជិក​សរុប​១២៣​រូប ។​

​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា​ដឹកនាំ ដោយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន ប្រធានរដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ខែ​ឧសភា​ឆ្នាំ​២០១៨​ឯកឧត្តម ឡេង ប៉េងឡុង បានបញ្ជាក់​ថា ការចូល​កាន់តំណែងរ​បស់​រដ្ឋសភា​ថ្មី នឹង​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល​៦០​ថ្ងៃ​យ៉ាងយូរ​គិត​ចាប់តាំងពី​ថ្ងៃ​រំលាយ​រដ្ឋសភា​ដោយ ការបោះឆ្នោត ។​

​យោង​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​បានចែង​ថា នីតិកាល​របស់​រដ្ឋសភា​មាន​រយៈពេល​៥​ឆ្នាំ ហើយ​ត្រូវ​ផុតកំណត់​នៅពេល​ដែល​រដ្ឋសភា​ថ្មី​ចូលកាន់​តំណែង ។

​រដ្ឋសភា​មិន​អាច​ត្រូវបាន​រំលាយ​មុន​ផុត​អាណត្តិ​បាន​ឡើយ វៀរលែងតែ​ក្នុង​ករណី ដែល​រាជរដ្ឋាភិបាល​ត្រូវ​បាន​ទម្លាក់​ពីរ​ដង​ក្នុង​រយៈពេល​១២​ខែ​។ ក្នុងករណីនេះ ព្រះមហាក្សត្រ​ត្រូវ​រំលាយ​រដ្ឋសភា​ក្រោយ ពី​ព្រះអង្គ​ទ្រង់​បាន​ទទួល​ការស្នើ​ពី​នាយករដ្ឋមន្ត្រី និង​បន្ទាប់​ពី​ទ្រង់​បាន​ការយល់ព្រម​ពី​ប្រធានរដ្ឋសភា​។​

​សូមបញ្ជាក់​ថា កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​មិញ​នេះ បាន​ពិនិត្យ​និង សម្រេច​លើ​សេចក្តីព្រាងច្បាប់​ចំនួន​៥​ឱ្យទៅ​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា ដើម្បី​សិក្សា​ស្រាវជ្រាវ​ខ្លឹមសារ​បន្ថែម មុន​នឹង​ដាក់​ជូន​រដ្ឋ​សភាពេញអង្គ​អនុម័ត​នៅមុន​បញ្ចប់​អាណត្តិ​ទី​៥​នេះ ។​

​សេចក្តីព្រាងច្បាប់​ទាំងនេះ​មានៈ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​អង្គការ​សហ​ប្រតិ​-​បត្តិការ​ព្រៃឈើ​អាស៊ី​សេចក្តីព្រាងច្បា​ប់​ស្តីពី​សញ្ជាតិ​សេចក្តីព្រាង ច្បាប់​ស្តីពី​ការរៀបចំ​និង​ការ ប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី​សេចក្តី ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​លើ​មាត្រា​មួយចំនួន​នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង និង​ការធ្វើ អាជីវកម្ម​ធនធាន​រ៉ែ ដែល​ត្រូវបាន​ប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម​កាលពី​ឆ្នាំ​២០០១ និង​សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី​ក្រមសីលធម៌ របស់​តំណាងរាស្ត្រ ៕

 

lengpenglong2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 0314444706

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 0314444706

Copyright © 2015 BDP News, All right Reserved

© 2024 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.