ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092 200 242 / 093 200 242 / 031 27 44447
ព័ត៌មាន​ថ្មី
មីទ្ទិញរំលឹកខួបលើកទី៦៦ទិវាបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣ ថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩​នៅខេត្តកែប​ - ​រដ្ឋបាលខេត្ត​ និងអាជ្ញាធរអប្សរាបានចុះពិនិត្យ​ និងរកមធ្យោបាយស្វែងរកចាប់កូនក្រពេីដែលបានលែងនៅក្នុងកសិន្ធុប្រាសាទអង្គរវត្ត - ក្នុង​មួយថ្ងៃៗ​ មាន​ពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​ចូលទៅ​លេងល្បែង​បញ្ជល់មាន់ ​និង​ ល្បែងស៊ីសង​ផ្សេងៗ​ទៀត​នៅក្នុង​កាស៊ីណូ​ហេ​រ៉ូ​777 ដោយសេរី គ្មានអាជ្ញាធរ ឬមន្ត្រីពាក់ព័ន្ធណាចេញមុខបញ្ឈប់ទាល់តែសោះ - លោក​ងួន​​ ​កុសល​​​អា​ងអំណាច​​បង​ថ្លៃ ​ជា​អ​គ្គនា​យករ​​ង​​គយ​​រដ្ឋាករ​​ក​​ម្ពុជា ​​ខិតខំប្រ​ព្រឹត្ត​អំ​ពើពុករលួ​យ​កើប​លុយ​មក​​លេ​ង​​ល្បែ​ង​ប​ញ្ជ​ល់​មាន់ ​!​ - អភិបាលខេត្តកែប ផ្សព្វផ្សាយសភាពការណ៍វិវត្តថ្មីៗ របស់ក្រុមឧទ្ទាមក្បត់ជាតិ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ - ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប អញ្ជេីញជា​អធិបតីភាព ក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធក្នុងភូមិថ្មី សង្កាត់ព្រៃធំ​ ក្រុងកែប ខេត្តកែប - ​ក្រុមហ៊ុនសំអឿនសុវណ្ណ គៀងគរប្រជាពលរដ្ឋឲ្យចូលកាប់ឈើក្នុងតំបន់អភិរក្ស នៅព្រៃព្រះរកា មេឈ្មួញលោកឌី ឌុកនៅពីក្រោយ - ឯកឧត្តម នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តឯកវចនារាម (ហៅវត្តបេងបូរី) - តាមការចង្អុលដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ២លើក នៅស្រុកដំណាក់ចង្អើរ - ព្រះចៅអធិការវត្តសិរីមង្គលកស្សបានរាម ដែលឆាន់ស្រីល្បីពេញ សង្គមហ្វេសប៊ុកនោះ ត្រូវបានព្រះមេគណខេត្តគណៈធម្មត្តិកនិកាយចាប់ផ្សឹកហើយ

​រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ហិរញ្ញប្បទាន​ជា​ង​៣​លាន​ដុល្លារ​សម្រាប់​អនុវត្តន៍​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​ស ហ​ប្រតិបត្តិការ​អន្តរជាតិ​និង​ឯកឧត្តម ហូ​រីណូ​អ៊ូជិ​ហ៊ី​ដេ ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​៣៤២ លាន​យ៉េន​(​ប្រមាណ​៣.២២​លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្តន៍​គម្រោង​អាហា​រូប ក​រណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស សម្រាប់​ឆ្នាំ​សិក្សា​២០១៨ នា​ព្រឹក​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងការបរទេស ។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ប្រាក់ សុខុន ការចុះហត្ថលេខា​លើ​លិខិត ប្តូរ​សារ និង​កំណត់ហេតុ​នៃ​ការ ពិភាក្សា​ស្តីពី​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​នេះ នឹង​ផ្តល់ជូន​និស្សិត ដែល​ជា​មន្ត្រីរាជកា​រវ័យ​ក្មេង​កម្ពុជា​ចំនួន​២៦​រូប​សម្រាប់​ថ្នាក់​បរិញាបត្រ​ជាន់ខ្ពស់​២៤​រូប សិក្សា​រយៈពេល ០២​ឆ្នាំ​និង​ថ្នាក់បណ្ឌិត​ចំនួន​០២​រូប​សិក្សា​រយៈពេល​០៣​ឆ្នាំ ។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​រម្លឹកថា រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​កម្ពុជា​មាន​រយៈពេល​១៨​ឆ្នាំ​មកហើយ គឺ​ចាប់ពី​ឆ្នាំ​២០០០ ដែល​មាន​ចំនួន​សរុប​ចំនួន​៥.៨៥៧​លាន​យ៉េន​(​ប្រមាណ​៥៨.៧៧​លាន​ដុល្លារ​អាមេរិក​) ។​

​ឯកឧត្តម​បាន​បន្តថា តាមរយៈ ជំនួយ​នេះ មន្ត្រីរាជការ​វ័យក្មេង​កម្ពុជា​ចំនួន ៤១៦​នាក់​(​ក្នុងនោះ​មាន​ស្ត្រី​៩៣​នាក់​) ទៅ​បន្ត​ការសិក្សា​ថ្នាក់ សាំ​ត​រេ នៅ​ប្រទេស​ជប៉ុន លើ​មុខវិជ្ជា​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ការលើកកម្ពស់​ការអភិវឌ្ឍ​សង្គម និង​ការលើកកម្ពស់​អភិបាលកិច្ច ។​

​សូម​រម្លឹកថា​គិត​មកដល់ បច្ចុប្បន្ន​និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​ជប៉ុន តាមរយៈ​ជំនួយ​ខាងលើ​នេះ​មាន​ចំនួន​៣៤៤​នាក់​(​ស្ត្រី​៦៨​នាក់​) ហើយ​កំពុង​បម្រើ​ការងារ នៅតាម​ក្រសួង​-​ស្ថាប័ន​សំខាន់ៗ​និង​កំពុង​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការអភិវឌ្ឍ​នៅ​កម្ពុជា ។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏​បាន​សម្តែង​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ក្នុង​ការ​បន្ត​គាំទ្រ​និង​តែង តែ​ជួយ​ជំរុញ​ការអភិវឌ្ឍ​ធនធានមនុស្ស​ដែល​ជា​វិស័យ​អាទិ ភាព​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ទន្ទឹម​នេះ​លិខិត​ប្តូរ​សារ​ដែល​បាន​ចុះហត្ថលេខា​ថ្ងៃនេះ​នឹង​ចូល រួមចំណែក​ថែមទៀត​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ក្នុង​ការបន្ថយ​គម្លាត​អភិវឌ្ឍន៍​របស់​ខ្លួន​ទាំង​នៅក្នុង​ប្រទេស​និង ក្នុង​តំបន់​ព្រមទាំង​ស​បញ្ជាក់​អំពី​ទំនាក់ទំនង​មិត្តភាព ដ៏​រឹងមាំ​រវាង​ប្រទេស​យើង​ទាំងពីរ ។​

​ឯកឧត្តម​ហូ​រីណូ​អ៊ូជិ ហ៊ី​ដេ ហ៊ី​សា​បានឱ្យដឹងថា តាមរយៈ​លិខិត​ប្តូរ​សារ​ដែល​បាន​ចុះហត្ថលេខា​នេះ រដ្ឋាភិបាល​ជប៉ុន​នឹង​ផ្តល់ជូន​ទឹកប្រាក់​សរុប​ប្រមាណ​៣៤០​លាន​យ៉េន ឬ​ប្រមាណ ជាង​៣​លាន​ដុល្លារ​ដល់​រាជ​រដ្ឋា ភិបាល​កម្ពុជា​ដើម្បី​ផ្តល់​ឱកាស​សិក្សា​ថ្នាក់​បណ្ឌិត និង​អនុបណ្ឌិត​នៅ​ប្រទេស​ជប៉ុន​ជូន​ដល់​មន្ត្រី​វ័យក្មេង​ឆ្នើម​ចំនួន​២៦​នាក់​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់​ថា តាំងពី​ឆ្នាំ​២០០១​រហូតមកដល់​បច្ចុប្បន្ន កម្មវិធី​ឌ្ញ្ស បាន បញ្ជូន​មន្ត្រីរាជការ​កម្ពុជា​មាន​ប្រហែល​៤០០​នាក់​ទៅ​កាន់​ប្រទេស​ជប៉ុន​ហើយ​កម្មវិធី​នេះ រួម​ចំណែក​ដ៏​ធំ​ដល់​អនាគត​របស់​កម្ពុជា​តាមរយៈ​ការបណ្តុះបណ្តា​ល​ធនធានមនុស្ស  ៕

 

Japan

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 012 460 991 / 088 85 222 80 / 010 460 991

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 092 200 242 / 093 200 242 / 031 27 44447

Copyright © 2015 Donkeo News, All right Reserved

© 2019 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.