ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 4444706
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត ប្រធាន នៅថៃ្ញ​​​​​​​​​​​​​​​​​​​ទី​22 ខែមីនា​​ ឆំា្ន2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី - ( ខេត្តតាកែវ ) នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ - ថ្ងៃទី07/09/2021

​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​៖ រូប​បដិមា​គួរ​ណាស់​តែ​ត្រូវ​បាន​រក្សាទុក​ក្នុង​សារមន្ទីរ មិន​គួរ​យក​ទៅ​តាំង​ជា​គ្រឿង​លម្អ​នោះទេ​

​ភ្នំពេញ​)៖ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លើកឡើង​ថា រូប​ព្រះ​ពុទ្ធបដិមា​ជា​វត្ថុស័​ក្កិសិទ្ធិ​ដែល​ត្រូវ​គោរព ហើយ​គួរ​ណាស់​តែ​ត្រូវបាន​ក្សា​ទុក​នៅ​ក្នុង​សារមន្ទីរ ដោយ​មិន​ត្រូវ​យក​ទៅ​តាំង​ជា​គ្រឿង​លម្អ​ក្នុងផ្ទះ​នោះ​ទេ​។​

​លោកជំទាវ​បាន​លើកឡើង​បែបនេះ នៅក្នុង​ពិធី​ប្រគល់​-​ទទួល រូប​ព្រះ​ពុទ្ធបដិមា «​ព្រះពុទ្ធ​ស្តេច​ថ្នាំ​» ដែល​ឃ្លាតឆ្ងាយ​ពី​កម្ពុជា​ជិត​១០០​ឆ្នាំ ហើយ​ត្រូវ​អនិកជន​ខ្មែរ​នៅ​អាមេរិក​នាំ​មក​កាន់​កម្ពុជា​វិញ នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែ​មេសា​នេះ​។​

​រូប​ព្រះ​ពុទ្ធបដិមា «​ព្រះពុទ្ធ​ស្តេច​ថ្នាំ​» មាន​រចនាបទ​បាយ័ន នា​ចុង​សតវត្ស​ទី​១២ ដើម​សតវត្ស​ទី​១៣ ធ្វើ​ឡើង​ពី​ថ្ម​ភក់ មាន​កម្ពស់​៥០​សម និង​ទទឹង​៣៨​សម​។ រូប​បដិមា​មួយអង្គ​នេះ ត្រូវបាន​អនិជ​ន​ខ្មែរ​ជាវ​ពី​អ្នកថែរក្សា​នាំយកមក​មាតុភូមិ​កម្ពុជា​វិញ បន្ទាប់ពី​បាន​ប្រទះឃើញ​ដាក់​លក់​នៅក្នុង​រដ្ឋ​ហា​វ៉ៃ សហរដ្ឋអាមេរិក​។​

​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​បញ្ជាក់ថា រូប​ព្រះ​ពុទ្ធបដិមា​នេះ នឹង​ត្រូវ​រក្សាទុក​ក្នុង​សារមន្ទីរ​ជាត​ឲ្យបាន​គង់វង្ស ដើម្បី​ទុកជា​សម្បត្តិ​វប្បធម៌​ជាតិ និង​ទុក​ជា​ទី​សក្ការបូជា​សម្រាប់​កូនចៅ​ខ្មែរ​ជំនាន់​នេះ និង​ជំនាន់​ក្រោយ​។​

​ជាមួយគ្នានេះ លោកជំទាវ​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ទៅ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​ប្រទេស ឬ​ក្រៅ​ប្រទេសក្តី ប្រសិនបើ​ប្រទះឃើញ​មាន​ការជួញដូរ​វត្ថុ​បុរាណ​របស់​ជាតិ សូម​ជូន​ដំណឹង​មក​ក្រសួង​ពាក់ព័ន្ធ ដើម្បី​មាន​វិធានការ​ទប់ស្កាត់​តាម​ផ្លូវច្បាប់ នាំយក​វត្ថុ​បុរាណ​នានា​ដែល​បាត់បង់​ត្រឡប់​មក​កម្ពុជា​វិញ​។​

 

dk190409a1 dk190409a2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 0314444706

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 0314444706

Copyright © 2015 BDP News, All right Reserved

© 2024 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.