ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092 200 242 / 093 200 242 / 031 27 44447
ព័ត៌មាន​ថ្មី
មីទ្ទិញរំលឹកខួបលើកទី៦៦ទិវាបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣ ថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩​នៅខេត្តកែប​ - ​រដ្ឋបាលខេត្ត​ និងអាជ្ញាធរអប្សរាបានចុះពិនិត្យ​ និងរកមធ្យោបាយស្វែងរកចាប់កូនក្រពេីដែលបានលែងនៅក្នុងកសិន្ធុប្រាសាទអង្គរវត្ត - ក្នុង​មួយថ្ងៃៗ​ មាន​ពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​ចូលទៅ​លេងល្បែង​បញ្ជល់មាន់ ​និង​ ល្បែងស៊ីសង​ផ្សេងៗ​ទៀត​នៅក្នុង​កាស៊ីណូ​ហេ​រ៉ូ​777 ដោយសេរី គ្មានអាជ្ញាធរ ឬមន្ត្រីពាក់ព័ន្ធណាចេញមុខបញ្ឈប់ទាល់តែសោះ - លោក​ងួន​​ ​កុសល​​​អា​ងអំណាច​​បង​ថ្លៃ ​ជា​អ​គ្គនា​យករ​​ង​​គយ​​រដ្ឋាករ​​ក​​ម្ពុជា ​​ខិតខំប្រ​ព្រឹត្ត​អំ​ពើពុករលួ​យ​កើប​លុយ​មក​​លេ​ង​​ល្បែ​ង​ប​ញ្ជ​ល់​មាន់ ​!​ - អភិបាលខេត្តកែប ផ្សព្វផ្សាយសភាពការណ៍វិវត្តថ្មីៗ របស់ក្រុមឧទ្ទាមក្បត់ជាតិ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ - ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប អញ្ជេីញជា​អធិបតីភាព ក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធក្នុងភូមិថ្មី សង្កាត់ព្រៃធំ​ ក្រុងកែប ខេត្តកែប - ​ក្រុមហ៊ុនសំអឿនសុវណ្ណ គៀងគរប្រជាពលរដ្ឋឲ្យចូលកាប់ឈើក្នុងតំបន់អភិរក្ស នៅព្រៃព្រះរកា មេឈ្មួញលោកឌី ឌុកនៅពីក្រោយ - ឯកឧត្តម នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តឯកវចនារាម (ហៅវត្តបេងបូរី) - តាមការចង្អុលដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ២លើក នៅស្រុកដំណាក់ចង្អើរ - ព្រះចៅអធិការវត្តសិរីមង្គលកស្សបានរាម ដែលឆាន់ស្រីល្បីពេញ សង្គមហ្វេសប៊ុកនោះ ត្រូវបានព្រះមេគណខេត្តគណៈធម្មត្តិកនិកាយចាប់ផ្សឹកហើយ

​ស្នងការ​នគរបាល​ខេត្តតាកែវ បញ្ជា​ឲ្យ​កងកម្លាំង​បន្ត​ពង្រឹង​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ជាពិសេស​សម្រាប់​ចូលឆ្នាំថ្មី​នាពេលខាងមុខ​

(​តាកែវ​)៖ លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន​រៀបចំ​កិច្ចប្រជុំ បូក​សរុប​សភាពការណ៍ និង​លទ្ធផល​កិច្ចប្រតិបត្តិការ រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ប្រចាំ​ខែ​មីនា លើក​ទិសដៅ​ខែ​មេសា ឆ្នាំ​២០១៩ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែវ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ លោក​ឧត្ដមសេនីយ៍​ស្នងការ បាន​ដាក់​បទបញ្ជា​ឲ្យ​មន្ត្រីក្រោមឱវាទ ត្រូវ​យកចិត្ត​ទុក្ខ​ដាក់ ការងារ​ព្រហ្មទណ្ឌ គ្រឿងញៀន អប់រំ​មន្ត្រី​ប៉ុស្តិ៍ ដែល​មាន​ការខ្វះខាត និង​ខិតខំ​អនុវត្ត​ការងារ​តាម​ជំនាញ​មួយៗ ឲ្យបាន​ម៉ឺងម៉ាត់​ម៉ត់ចត់​។ លោកស្នងការ ក៏​បាន​ណែនាំ​កម្លាំង​នគរបាល​ទាំងអស់ ត្រូវ​ក្ដោប​ក្ដាប់​សភាពការណ៍​នានា ដែល​ឡើង​ក្នុង​មូលដ្ឋាន​ឲ្យបាន ហើយ​បើ​មាន​ស្ថានភាព​អ្វី​កើតឡើង​ត្រូវ​រាយការណ៍​ជូន​ថ្នាក់លើ​ជាបន្ទាន់​។​

​ជាមួយគ្នានេះ លោក​បាន​ដាក់​បទបញ្ជា​ឲ្យ​មន្ដ្រីក្រោមឱវាទ ត្រៀម​ចាត់​វិធានការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ នៅ​តាម​ទី​អា​រ៉ា​ម និង​រមណីយដ្ឋាន​មួយចំនួន នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ នាពេល​ខាងមុខ​នេះ ដោយ​យកចិត្តទុកដាក់​បង្ការ ទប់ស្កាត់​មិន ឲ្យមាន​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ ជា​ពិសេស​សកម្មភាព​បង្ក​ការអុកឡុក ដោយ​ក្មេង​ទំនើ​ង និង​ត្រូវ​រៀបចំ​ឲ្យមាន​សណ្តាប់ធ្នាប់ របៀបរៀបរយ​ល្អ​ប្រសើរ​។​

​លើសពីនេះ លោកស្នងការ​ក៏​បាន​ណែនាំ​ដល់​កងកម្លាំង ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី រំលឹក​ដាស់តឿន​ប្រជាពលរដ្ឋ ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​អគ្គិភ័យ ជាពិសេស​ទៀនធូប នៅពេល​សែនព្រេន ភ្លើងចង្ក្រាន ចរន្ត​អគ្គិសនី គ្រឿង​ឆេះ ឬ​បង្ក​សម្លេង​ផ្ទុះ​ផ្សេងៗ​។ ជាមួយគ្នា​នោះ ត្រូវ​ប្រមូលផ្តុំ​កម្លាំង និង​មធ្យោបាយ​ប្រចាំការ​ដើម្បី​ត្រៀម​ចេញ​អន្តរាគមន៍​ពន្លត់ និង​សង្គ្រោះ ហេតុការណ៍​អគ្គីភ័យ​ដែល​អាច​កើតឡើង​ជា​យថាហេតុ​។​

​នៅ​នៅ​ព្រឹក​ថ្ងៃ​ដដែល បន្ទាប់ពី​បាន​រៀបចំ​កិច្ចប្រជុំ​ចប់ លោក​ឧត្តមសេនីយ៍​សុ្នង​ការ បាន​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ ក៏ដូចជា​ណែនាំ​ពង្រឹង​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ ព្រមទាំង ផ្តល់​អាវ​ចំណាំង​ពន្លឺ​ចំនួន​៤៤០ និង​ដំបង​ពិល​ចំនួន​៩០ ជូន​ដល់​កម្លាំង​នគរបាល​ខេត្ត​ផងដែរ​៕

 

dk190409c3 dk190409c4 dk190409c5 dk190409c1 dk190409c2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 012 460 991 / 088 85 222 80 / 010 460 991

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 092 200 242 / 093 200 242 / 031 27 44447

Copyright © 2015 Donkeo News, All right Reserved

© 2019 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.