ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092 200 242 / 093 200 242 / 031 27 44447
ព័ត៌មាន​ថ្មី
មីទ្ទិញរំលឹកខួបលើកទី៦៦ទិវាបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣ ថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩​នៅខេត្តកែប​ - ​រដ្ឋបាលខេត្ត​ និងអាជ្ញាធរអប្សរាបានចុះពិនិត្យ​ និងរកមធ្យោបាយស្វែងរកចាប់កូនក្រពេីដែលបានលែងនៅក្នុងកសិន្ធុប្រាសាទអង្គរវត្ត - ក្នុង​មួយថ្ងៃៗ​ មាន​ពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​ចូលទៅ​លេងល្បែង​បញ្ជល់មាន់ ​និង​ ល្បែងស៊ីសង​ផ្សេងៗ​ទៀត​នៅក្នុង​កាស៊ីណូ​ហេ​រ៉ូ​777 ដោយសេរី គ្មានអាជ្ញាធរ ឬមន្ត្រីពាក់ព័ន្ធណាចេញមុខបញ្ឈប់ទាល់តែសោះ - លោក​ងួន​​ ​កុសល​​​អា​ងអំណាច​​បង​ថ្លៃ ​ជា​អ​គ្គនា​យករ​​ង​​គយ​​រដ្ឋាករ​​ក​​ម្ពុជា ​​ខិតខំប្រ​ព្រឹត្ត​អំ​ពើពុករលួ​យ​កើប​លុយ​មក​​លេ​ង​​ល្បែ​ង​ប​ញ្ជ​ល់​មាន់ ​!​ - អភិបាលខេត្តកែប ផ្សព្វផ្សាយសភាពការណ៍វិវត្តថ្មីៗ របស់ក្រុមឧទ្ទាមក្បត់ជាតិ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ - ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប អញ្ជេីញជា​អធិបតីភាព ក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធក្នុងភូមិថ្មី សង្កាត់ព្រៃធំ​ ក្រុងកែប ខេត្តកែប - ​ក្រុមហ៊ុនសំអឿនសុវណ្ណ គៀងគរប្រជាពលរដ្ឋឲ្យចូលកាប់ឈើក្នុងតំបន់អភិរក្ស នៅព្រៃព្រះរកា មេឈ្មួញលោកឌី ឌុកនៅពីក្រោយ - ឯកឧត្តម នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តឯកវចនារាម (ហៅវត្តបេងបូរី) - តាមការចង្អុលដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ២លើក នៅស្រុកដំណាក់ចង្អើរ - ព្រះចៅអធិការវត្តសិរីមង្គលកស្សបានរាម ដែលឆាន់ស្រីល្បីពេញ សង្គមហ្វេសប៊ុកនោះ ត្រូវបានព្រះមេគណខេត្តគណៈធម្មត្តិកនិកាយចាប់ផ្សឹកហើយ

​រដ្ឋបាល​រាជធានី​បញ្ជាក់ថា ការចាក់ដី​ចូល​ទន្លេ​បាសាក់​តូច គឺ​ដើម្បី​កែលម្អ​សោភ័ណភាព​រាជធានី​ប៉ុណ្ណោះ​

​នៅ​ម៉ោង​៧៖៣០​នាទី​យប់ ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ ២០១៩​នេះ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រួមជាមួយ​លោក កើត ឆែ អភិបាលរង និង​លោក សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ការចាក់​ដី​លុប​ដៃ​ទន្លេបាសាក់ បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ មាន​ការរិះគន់​យ៉ាង​ខ្លាំងក្លា ពី​អ្នកលេង​បណ្តាញ​សង្គម ហ្វេ​សប៊ុក Facebook និង​មជ្ឈដ្ឋាន​មួយចំនួនទៀត ដែល​មិន​ទាន់​បាន​ជ្រាប​ច្បាស់ ចំពោះ​ការចាក់ដី​លុប​ប្រឡាយ​ទន្លេបាសាក់​នេះ​។​

​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ ក្រុម​អ្នកយកព័ត៌មាន​នៅ​ទីតាំង​កន្លែង​ចាក់ដី​លុប​នោះ លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​មាន​បំណង​លុប​ដៃ​ទន្លេបាសាក់ ដូច​ការរិះគន់​របស់​អ្នកលេង​បណ្តាញ​សង្គម Facebook និង​សារព័ត៌មាន​មួយចំនួន​នោះ​ឡើយ​។ លោក​បន្ដថា ការចាក់​ដី​លុប​នេះ គឺជា​ការ​សាងសង់​ស្ថានីយ៍​ចម្រោះ​ទឹក​កខ្វក់ ដែល​ហូរ​ចូល​ទន្លេ​ប៉ុណ្ណោះ ដោយសារតែ ដៃ​ទន្លេបាសាក់​នេះ ទទួលរង​នូវ​ការបង្ហូរ​ទឹក​កខ្វក់ ទឹកស្អុយ​ពី​អាគារ​ខ្ពស់ៗ និង​ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​សងខាង​ដៃទន្លេ​នេះ ដូច្នេះ​ដើម្បី​ការពារ​បរិស្ថាន រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​សម្រេច​ធ្វើ​អាង​ចម្រោះ​ទឹកស្អុយ ដោយ​បំពាក់​នូវ​ម៉ាស៊ីនបូមទឹក​កខ្វក់​នេះ ទម្លាក់​ទៅ​ប្រឡាយ​បង្ហូរទឹក​បឹងត្របែក​។​

​លោក​អភិបាល​សង្កត់ធ្ងន់ថា ការចាក់ដី​នេះ គឺជា​ការសាងសង់​អាង​ចម្រោះ​ទឹក​ស្អុយ ដែល​ជា​គម្រោង​របស់​រដ្ឋបាល​រាជធា​នី ភ្នំពេញ មិនមែន​ជា​ការ​ចាក់​លុប​ដី​របស់​ឈ្មួញ​នោះទេ សូម​ប្រជាពលរដ្ឋ​កុំ​យល់ច្រឡំ​។  លោក​បន្តថា ចំពោះ​ការចាក់ដី​លុប​នេះ នៅពេល​ដែល​ការដ្ឋាន​សាងសង់ ស្ថាបនា​អាង​ចម្រោះ​ទឹក​សម្អុយ​រួចរាល់​នោះ នឹង​កាយ​ដី​ដែល​បាន​ចាក់​នោះ​ចេញ​វិញ ហើយ​គម្រោង​នេះ​ក៏​មាន​សង់​ច្រាំងទន្លេ​ទប់​ដី និង​សង់​ផ្លូវ​ថ្មី​ជើង​ចាប់ពី​កោះ​ពេជ្រ​រហូតដល់​ស្ពាន​អាកាស​ក្បាល​ថ្នាល់ ដើម្បី​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ទីក្រុង​ភ្នំពេញ ដែល​មាន​អាគារ​សំណង់​ខុន​ដូ​ខ្ពស់ៗ នៅ​អម​សងខាង​ដៃទន្លេ​ផង ។​

​ចំណែក​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​បន្ទាន់​មួយ​ទាំង​យប់​ម៉ោង​ប្រមាណ ៩ ដោយ​កុំឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​មាន​ការភាន់ច្រឡំ រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​គូសបញ្ជាក់​ជូន​ថា ការចាក់​ដី​បំពេញ​នោះ គឺ​ក្នុង​គោលបំណង​កែលម្អ​ច្រាំង ដៃ​ទន្លេបាសាក់ ឱ្យ​ច្រាំង​ខាងលិច ស្រប​នឹង​ច្រាំង​ខាងកើត​ដើម្បី​ធានាបាន​នូវ​សោភ័ណភាព​ល្អ ឈាន​ទៅ​ស្ថាបនា​ផ្លូវ​ថ្មើរជើង​ចាប់ពី​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​ដល់​គល់​ស្ពាន​ព្រះមុនីវង្ស ដូច​មាន​ក្នុង​គំរូ​ប្លង់​ភ្ជាប់​ជាមួយ​។ អាស្រ័យ​ហេតុ​នេះ​សូម​ប្រជាពលរដ្ឋ​កុំ​មាន​ការភាន់ច្រឡំ​៕

dk190409e3 dk190409e1 dk190409e2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 012 460 991 / 088 85 222 80 / 010 460 991

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 092 200 242 / 093 200 242 / 031 27 44447

Copyright © 2015 Donkeo News, All right Reserved

© 2019 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.