ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092 200 242 / 093 200 242 / 031 27 44447
ព័ត៌មាន​ថ្មី
មីទ្ទិញរំលឹកខួបលើកទី៦៦ទិវាបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣ ថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩​នៅខេត្តកែប​ - ​រដ្ឋបាលខេត្ត​ និងអាជ្ញាធរអប្សរាបានចុះពិនិត្យ​ និងរកមធ្យោបាយស្វែងរកចាប់កូនក្រពេីដែលបានលែងនៅក្នុងកសិន្ធុប្រាសាទអង្គរវត្ត - ក្នុង​មួយថ្ងៃៗ​ មាន​ពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​ចូលទៅ​លេងល្បែង​បញ្ជល់មាន់ ​និង​ ល្បែងស៊ីសង​ផ្សេងៗ​ទៀត​នៅក្នុង​កាស៊ីណូ​ហេ​រ៉ូ​777 ដោយសេរី គ្មានអាជ្ញាធរ ឬមន្ត្រីពាក់ព័ន្ធណាចេញមុខបញ្ឈប់ទាល់តែសោះ - លោក​ងួន​​ ​កុសល​​​អា​ងអំណាច​​បង​ថ្លៃ ​ជា​អ​គ្គនា​យករ​​ង​​គយ​​រដ្ឋាករ​​ក​​ម្ពុជា ​​ខិតខំប្រ​ព្រឹត្ត​អំ​ពើពុករលួ​យ​កើប​លុយ​មក​​លេ​ង​​ល្បែ​ង​ប​ញ្ជ​ល់​មាន់ ​!​ - អភិបាលខេត្តកែប ផ្សព្វផ្សាយសភាពការណ៍វិវត្តថ្មីៗ របស់ក្រុមឧទ្ទាមក្បត់ជាតិ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ - ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប អញ្ជេីញជា​អធិបតីភាព ក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធក្នុងភូមិថ្មី សង្កាត់ព្រៃធំ​ ក្រុងកែប ខេត្តកែប - ​ក្រុមហ៊ុនសំអឿនសុវណ្ណ គៀងគរប្រជាពលរដ្ឋឲ្យចូលកាប់ឈើក្នុងតំបន់អភិរក្ស នៅព្រៃព្រះរកា មេឈ្មួញលោកឌី ឌុកនៅពីក្រោយ - ឯកឧត្តម នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តឯកវចនារាម (ហៅវត្តបេងបូរី) - តាមការចង្អុលដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ២លើក នៅស្រុកដំណាក់ចង្អើរ - ព្រះចៅអធិការវត្តសិរីមង្គលកស្សបានរាម ដែលឆាន់ស្រីល្បីពេញ សង្គមហ្វេសប៊ុកនោះ ត្រូវបានព្រះមេគណខេត្តគណៈធម្មត្តិកនិកាយចាប់ផ្សឹកហើយ

​សម្តេច​តេជោ ហ៊ុន សែន​៖ ជាង​៣៤​ឆ្នាំ​មកនេះ រាជរដ្ឋាភិបាល​មិន​ដែល​យក​ប្រាក់​ជំនួយ ឬ​ប្រាក់​កម្ចី​ពី​បរទេស​បើក​ប្រាក់ខែ​ឲ្យ​មន្ត្រី​រាជការទេ​, ឥឡូវនេះ​កម្ពុជា​មាន​លទ្ធភាព​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ និង​បើក​២​សប្តាហ៍​ម្តង​

(​ភ្នំពេញ​)៖ ស្របពេល​ដែល​ចំណូល​ទទួលបាន​ពី​ការប្រមូល​ពន្ធ មាន​ការកើនឡើង​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​មួយ​លើក​ទៅមួយ​នោះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានប្រកាស​ផ្តាំ​ទៅ​ក្រុម​អ្នកប្រឆាំង​ឲ្យ​អង្គុយ​រង់ចាំ​មើល​ពី​ការដួលរលំ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​ទៅ ហើយ​សម្តេច​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​មិន ត្រឹមតែ​មាន​លទ្ធភាព ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​នោះទេ តែ​ក៏​មាន​លទ្ធភាព​ឲ្យ​មន្ត្រីរាជការ បើក​ពីរ​សប្តាហ៍​ម្តង​ផងដែរ​។​

​ការប្រកាស​របស់​ប្រមុខ​ដឹកនាំ​កំពូល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត នៃ​វិទ្យាស្ថាន​វ៉ាន់ដា នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០១៩ បន្ទាប់​ពី​និស្សិត​នៃ​វិទ្យាស្ថាន​នេះ បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​ក្នុង​ឆ្នាំ​សិក្សា​២០១៧-២០១៨​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​អះអាង​បន្ថែមថា ការគ្រប់គ្រង​សេដ្ឋកិច្ចជាតិ​ក្រោម​ការដឹកនាំ​របស់​សម្តេច​ជាង ៣៤​ឆ្នាំ​មកហើយ​នោះ រាជរដ្ឋាភិបាល​កម្ពុជា​មិនដែល យក​ប្រាក់​ជំនួយ​បរទេស ឬ​ប្រាក់​កម្ចី​ពី​បរទេស​ទៅ​បើក​ប្រាក់ខែ​ឲ្យ​មន្ត្រី​រាជការទេ​។ ហើយ​ក៏​គ្មាន​ប្រទេស​ណា​មាន​ចិត្ត​ធម៌​រហូត​ឲ្យ​ជំនួយ​មក​កម្ពុជា យក​ចំណាយ​ទៅលើ​ការបើក​ប្រាក់ខែ​ដែរ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ដែរ​ថា បើ​សរុប​ពី​ដើម​ឆ្នាំ​២០១៩ ចាប់ពី​ខែ​មករា រហូតដល់​ខែ​មីនា ចំណូល​ពន្ធ​ផ្ទៃក្នុង​ប្រមូល​បាន​រហូត​ដល់ ៨៣៤​លាន​លាន​ដុល្លារ អាមេរិក ហើយ​ចំពោះ​ចំណូល​ពន្ធគយ​វិញ​ប្រមូល​បាន​រហូត​ដល់ ៧១១​លាន​ដុល្លារ​អាមេរិក ដែល​បូក​សរុប​ទៅ​មាន​ចំនួន​ជាង ១,៥០០​លាន​ដុល្លារ​អាមេរិក​ឯណោះ​។ បើ​តាម​ប្រសាសន៍​សម្តេច កំណើន​ចំណូល​ដែល​បាន​ពី​ការប្រមូល​ពន្ធ​នេះ មិនទាន់​គិត​ទាំង​ចំណូល​សារពើពន្ធ​ផង​។​

​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​អញ្ចឹង​ហ្អែ​ង​ចាំ​បន់​ឲ្យ​រដ្ឋាភិបាល ហ៊ុន សែន ដួល​ដោយ​សារ​អត់​លុយ​ចាយ ហ្អែ​ង​រង់ចាំ​មើល​ទៅ​។ ហ្អែ​ង​រង់ចាំ​មើល​ទៅ​ថា រដ្ឋាភិបាល​មិន​ត្រឹមតែ​មាន​លទ្ធភាព​បង្កើន​បៀវត្ស​ទេ មាន​ទាំង​លទ្ធភាព​បើក​ផ្តល់ឲ្យ​មន្ត្រីរាជកា​ររបស់​យើង ២​សប្តាហ៍​ម្តង ហើយ​និង​វិនិយោគ​រាប់រយ​លាន​ដុល្លារ​ទៅ​ក្នុង​ការវិនិយោគ​ខ្លួន​ឯង ជា​វិនិយោគ​ធ្វើ​ផ្លូវ ជា​វិនិយោគ​ធ្វើ​ស្ពាន វិនិយោគ​ធ្វើ​ប្រឡាយទឹក ជា​វិនិយោគ​ធ្វើ​សាលារៀន ជា​វិនិយោគ​ធ្វើ​មន្ទី​ពេទ្យ ជា​វិនិយោគ​ថវិកាបដិភាគ​នៃ​គម្រោង ដែល​ជា​ជំនួយ​បរទេស​តាមរយៈ​ជំនួយឥតសំណង ឬក៏​ជា​ជំនួយ​កម្ចី​សម្បទាន​»​។​

​សម្តេច​រំលឹក​ថា គ្រាន់តែ​ដើមឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​ប្រើប្រាស់​ថវិកា​អស់​ជិត ១០០​លាន​ដុល្លារ​អាមេរិក​ផងដែរ ទៅលើ​ការធ្វើ​បដិភាគ​គម្រោង​អភិវឌ្ឍន៍​នានា​។ សម្តេច​បន្តថា គម្រោង​អភិវឌ្ឍន៍​នី​មួយៗ សុទ្ធតែ​ប៉ះពាល់​ទៅលើ​ប្រយោជន៍​ប្រជាពលរដ្ឋ តែ​រាជរដ្ឋាភិបាល​នៅតែ​មាន​ប្រាក់​សំណង ទៅលើ​ពួក​គាត់​យ៉ាង​សមរម្យ និង​មិន​ឲ្យ​ខ្វះខា​តឡើយ​៕

dk190409g1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 012 460 991 / 088 85 222 80 / 010 460 991

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 092 200 242 / 093 200 242 / 031 27 44447

Copyright © 2015 Donkeo News, All right Reserved

© 2019 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.