ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 4444706
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត ប្រធាន នៅថៃ្ញ​​​​​​​​​​​​​​​​​​​ទី​22 ខែមីនា​​ ឆំា្ន2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី - ( ខេត្តតាកែវ ) នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ - ថ្ងៃទី07/09/2021

លោក​ខឹម ចន្ទ័​គិរី អភិបាល​ស្រុក​ស្អាង​ត្រូវបាន​ប្រកាស​តែងតាំង​ទៅ​ជា​អភិបាលរង​ខេត្ត​កណ្តាល​

កណ្តាល ៖ ឯកឧត្តម ឡេង វី អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​អញ្ជើញ​ជា​អធិបតីភាព​ប្រកាស​តែងតាំង លោក អភិបាល​ស្រុក​ស្អាង ខឹម ចន្ទ័​គិរី ផ្លាស់​ទៅ​កាន់​តំណែង​ជា​អភិបាលរង​ខេត្ត​កណ្តាល​(​ជា​មន្ត្រី​ចំណាត់ថ្នាក់​ ទី​៥)​ខេត្ត្ត​កណ្តាល​កាលពី​ព្រឹក​ថ្ងៃ​ទី ១៩ ខែ​មេសា ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​សាលាខេត្ត​កណ្តាល​។​

​វត្តមាន​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​មាន​ឯ​កក​ឧត្តម ម៉ៅ  ភារុណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល​ព្រមទាំង​ប្រតិភូ​អមដំណើរ និង​មន្ត្រីរាជការ​ជុំវិញ​សាលាខេត្ត​ជាច្រើន​រយ​នាក់​ចូលរួម​ផង​ដែរ ។​

​លោក ប្រាក់ វី​ក្រា អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​មុខងារ​សាធារណៈ​បានឲ្យដឹងថា​ ​យោងតាម​សេចក្ដីប្រកាស​តែងតាំង​របស់​ក្រសួង​មហាផ្ទៃ​បាន​សម្រេច​ប្រកាស​ តែងតាំង​លោក ខឹម ចន្ទ័​គិរី អតីតៈ​ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ស្អាង ដែល​បាន​ផ្លាស់​មក​កាន់​តំណែង ជា​អភិបាលរង​ខេត្ត​ក​កណ្តាល​ជំនួស​លោក ជឹម សុខ​ខុន ដែល​ត្រូវ​ចូល​នី​វត្ត​។​

​ឯកឧត្តម ម៉ៅ ភារុណ  អភិបាលខេត្ត​កណ្តាល​បាន​មាន​ប្រសា​ស​ន៏​ថា​ការប្រកាស់​តែងតាំង​លោក ខឹម ចន្ទ័គិ​រីមក​កាន់តំណែង​ជា​អភិបាលរង​ខេត្ត​កណ្តា​ល​នា​ថ្ងៃនេះ​ ដើម្បី​បញ្ជាក់​ពី​សមត្ថភាព​មន្ត្រី​ល្អ​មាន​ស្នាដៃ​មាន​កាំ​ល្អ​និង​ដើម្បី ​បំរើ​ការងារ​ទៅ​មុខ​ការពារ​ផលប្រយោជន៏​មន្ត្រីរាជកា​រ​ក្នុង​ខេត្ត​កណ្តាល ។​ល​។

​លោក​បាន​បញ្ជាក់ថា មន្ទី​មុខងារសាធារណៈ​ថ្មី​នេះ នៅ​ពុំទាន់​មាន​ទីតាំង​ថ្មី​សម្រាប់​ធ្វើ​ការងារ​នោះ​ទេ​ប៉ុន្តែ​បាន​សុំ​ ខ្ចី​ការិយាល័យ​របស់​មន្ទី​ផែនការ​ខេត្ត​ដើម្បី​ចូលធ្វើ​ការងារ ។

​លោក​បាន​បន្តថា សូម​ឲ្យ​មន្ត្រី​សាលាខេត្ត​កណ្តាល​ត្រូវ​សហការ​គ្នា​ជាមួយ​និង​មន្ត្រី​ គ្រប់​មន្ទី​អង្គភាព​ពាក់​ពន្ធ័​ផ្នែក​មុខងារ​រដ្ឋបាល​ក្នុង​ខេត្ត​កណ្តាល​ និង​ អភិបាលរង​ដែល​បាន​ផ​កលាស់​ឡើង​មក​ថ្មី​មក​ ​ធ្វើ​ការងារ​ថ្នាក់​ជា​អភិបាល​រង់​ខេត្ត​កណ្តាល​ត្រូវ​រក្សា​សាមគ្គីភាព​ ឲ្យបាន​ល្អ​។​

​លោក ខឹម ចន្ទ័​គិរី អភិបាលរង​ខេត្ត​កណ្តាល​បាន​ប្ដេជ្ញាចិត្ត​អនុវត្ត​​គោរព​ស្រលាញ់​ ស្មោះស្ម័គ្រ​ជាតិ​សាសនា​ព្រះមហាក្សត្រ ចូលរួម​អនុវត្តន៍​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​អណត្តិ​ទី​៦​ អនុវត្ត​ន៏​បំពេញ​ការងា​របស់​ខ្លួន​និង​កិច្ច​សហការ​ឲ្យបាន​ល្អ​ជាមួយ​ មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​កណ្តាល ។​

​ឯកឧត្តម ឡេង វី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ ក្រឡាហោម ស ខេង ឧប្បនាយក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសា​ស​ន៏​ណែនាំ​ ដល់​លោក ខឹម ចន្ទ័ គិរី អភិបាលរង​ខេត្ត​កណ្តាល​ត្រូវ​ខិតខំ​បំពេញ​តួនាទី​ ​ភារកិច្ច​របស់​ខ្លួន​ដើម្បី​ការពារ​និង​ផ្ដល់​ផលប្រយោជន៏​ពិតប្រាក់​ដល់​ មន្ត្រីរាជការ​ ​ក៏ដូចជា​ប្រពល​រដ្ឋ​ក្នុង​ខេត្ត​កណ្តាល ៕

 

FB_IMG_1461036769548 FB_IMG_1461057394111 FB_IMG_1461057481205 FB_IMG_1461035992264

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 0314444706

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 0314444706

Copyright © 2015 BDP News, All right Reserved

© 2024 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.