ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 4444706
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត ប្រធាន នៅថៃ្ញ​​​​​​​​​​​​​​​​​​​ទី​22 ខែមីនា​​ ឆំា្ន2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី - ( ខេត្តតាកែវ ) នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ - ថ្ងៃទី07/09/2021

ឃុំ​តា​ភេ​ម​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ចំនួន​៩​ចំណុច​បាន​ល្អប្រសើរ​

គោលនយោបាយ​ភូមិ​-​ឃុំ​មាន សុវត្ថិភាព​ដែល​មាន​៩​ចំណុច​របស់ រាជរដ្ឋាភិបាល​កម្ពុជា បាន​ជំរុញ​ឱ្យ ឃុំ​/ សង្កាត់​មួយចំនួន​បាន​កំពុង តែ​អនុវត្តន៍​បាន​ល្អប្រសើរ ធ្វើឱ្យ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សុខ​សន្តិ ភាព​ពុំមាន​ក្តីបារម្ភ ដោយសារ តែ​កងកម្លាំង​ប្រដាប់អាវុធ ជា ពិសេស​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល និង មេឃុំ បាន​សហការ​គ្នា​បាន​ល្អ ព្រមទាំង មាន​ការចូលរួម​យ៉ាង សកម្ម​ពី​សំណាក់​ប្រជាពលរដ្ឋ​រស់ នៅក្នុង​ឃុំ ។​

​លោក ស៊ុំ ផា​សឺត មេឃុំ តា​ភេ​ម បាន​មានប្រសាសន៍​ឱ្យដឹង ថា នៅក្នុង​ឃុំ​តា​ភេ​ម ស្រុក ត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្ននេះ បាន​កំពុងតែ​អនុវត្តន៍​នូវ​គោល នយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន សុវត្ថិភាព ព្រមទាំង​ធ្វើ​កំណែ ទម្រង់​ឱ្យបាន​ស៊ីជម្រៅ ស្រប​ទៅ តាម​គោលនយោបាយ​ចតុកោណ ជំហាន​ទី​២​របស់​រាជរដ្ឋាភិបាល ។ នៅ​ក្នុង​កិច្ចការងារ​កែ ទម្រង់​ស៊ី ជម្រៅ​នោះ លោក ស៊ុំ ផា​សឺត មេឃុំ​តា​ភេ​ម​និង​ជា​គណៈ​បញ្ជា ការឯកភាព​ឃុំ រួមជាមួយ​នឹង មេ​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល ព្រមទាំង​មន្ត្រីរាជការ ក្រោម​ឱវាទ បាន​សហការ​គ្នា​បាន​យ៉ាង​ល្អ ប្រសើរ ដោយ​មាន​ការរួម​សហ​-​ការ​ជាមួយ​ប្រជាពលរដ្ឋ ទើប​ការ អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ​មាន សុវត្ថិភាព​នេះ​ទទួលបាន ជោគជ័យ ។​

​ទាក់ទិន​ទៅ​នឹង​ការអនុវត្តន៍ គោលនយោបាយ​ភូមិ​-​ឃុំ​មាន សុវត្ថិភាព​នេះ លោក ស៊ុំ ផា​សឺត មេឃុំ​តា​ភេ​ម​បាន​មានប្រសាសន៍ ឱ្យដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ដើម្បី អនុវត្តន៍​កិច្ច​ការងារ​អ្វីមួយ​ឱ្យ ទទួល បាន​ជោគជ័យ​នោះ គឺ​ផ្តើមចេញ ពី​ការ​សាមគ្គីភាព និង​ឯកភាព​ផ្ទៃ ក្នុង​បាន​ល្អប្រសើរ ។ ជាក់ស្តែង ក្រុមប្រឹក្សា​ឃុំ​តា​ភេ​ម​ទាំងមូល រួមជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ដែល​ជាប្ញ​ស​គល់នៃ​ការគ្រប់គ្រង ដែនដី ដែល​ហៅថា អាជ្ញាធរ ដែនដី​នោះ មាន​ការឯកភាព​គ្នា ក្នុង​ការអនុវត្តន៍​ការងារ ។ ប្រសិន បើ​មាន​ការខ្វែងគំនិត​គ្នា មិន​ចុះ សម្រុង​គ្នា​លើ​គោល គំនិត​នោះ ហើយ គឺជា​ប្រការ​ដែល​ឈាន ទៅរក​ភាពបរាជ័យ ជាពិសេស ការសិក្សា​ពី​ភាពបរាជ័យ ទើប យើង​អាច​ស្វែងរក​ភាពជោគជ័យ បាន​នោះ ក៏​ត្រូវតែ​មាន​ការចូល រួម​យ៉ាង​សកម្ម​ពី​សំណាក់​ប្រជា ពលរដ្ឋ​រស់​នៅក្នុង​ឃុំ​ទាំងមូល ផងដែរ ។​

​លោក ស៊ុំ ផា​សឺត បាន​បន្ត​ឱ្យ ដឹង​ទៀត​ថា ដើម្បី​ទទួលបាន​នូវ ភាព​ជោគជ័យ​នោះ គឺ​ផ្តើមចេញ ពី​សកម្មភាព​របស់​ក្រុមប្រឹក្សាឃុំ មន្ត្រីឃុំ ព្រមទាំង​ស្មៀនឃុំ ដែល ក្រសួង​មហាផ្ទៃ​បាន​ចាត់តាំង មក ធ្វើការ​តាម​ឃុំ​-​សង្កាត់​នានា​នៅ ទូទាំង​ប្រទេស ។ នៅ​ឃុំ​តា​ភេ​ម នេះ មាន​លោក​ស្មៀន​ឃុំ​បាន អនុវត្តន៍​ការងារ​របស់​លោក​បាន ល្អប្រសើរ មិន​ដែល​ឱ្យ​ប្រជា ពលរដ្ឋ​ណា​ម្នាក់​អាក់អន់​ស្រពន់ ចិត្ត​ពី​ការងារ​គ្រប់គ្រង​របស់ លោក​ឡើយ ។ ម្យ៉ាងវិញទៀត មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ តា​ភេ​ម​បាន​កំពុងតែ​អនុវត្តន៍​ការ ងារ ដោយ​រួម​សហកា​រណ៍​ជា មួយ​ប្រជា​ការពារ​ឃុំ ធ្វើការ​យាម កាម​ប្រចាំកា​រទាំង យប់​ទាំង​ថ្ងៃ ជា​ប្រយោជន៍​ផ្តល់​នូវ​សុខសន្តិភាព ដល់​ប្រជាពលរដ្ឋ ។​

​លោក​មេឃុំ​ក៏​បាន​មាន ប្រសាសន៍​ឱ្យ​ដឹង​ផង​ដែរ​ថា នៅក្នុង ឃុំ​តា​ភេ​ម​នេះ​ពុំ​មាន​ក្រុម​បងតូច បងធំ​យុវជន​ទំនើ​ង និង​ក្រុម​ចោរ លួច ចោរ​ប្លន់​នោះ​ឡើយ គឺ​ដោយ សារ​តែ​ប្រជាពលរដ្ឋ​លោក​បាន អប់រំ​កូនចៅ​បានល្អ និង​មាន​ការ ចូលរួម ឧបត្ថម្ភ​គាំទ្រ​ផ្នែក​ស្មារតី ពី​សំណាក់​លោក​មេ​ប៉ុស្តិ៍នគរបាល តែងតែ​ធ្វើការ អប់រំ​ស្មារតី និង ជួយ​ដល់​ប្រជាពលរដ្ឋ ដែលមាន ទុក្ខលំបាក​នានា​ជា​ប្រចាំ​បាន ធ្វើឱ្យ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​តា​ភេ​ម ទាំងមូល​មាន​ជំនឿ​ជឿជាក់​លើ ការ ដឹកនាំ​របស់​ក្រុមប្រឹក្សា​ឃុំ តា​ភេ​ម​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ រស់នៅ​ក្នុង​សុខសន្តិភាព ពុំមាន ជំ​ម្លោះ​កើតឡើង​ធំដុំ ដែលមាន ការលំបាក​ប្តឹងផ្តល់​គ្នា​ទៅ​តុលាការ នោះឡើយ ។​

​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ ជឿ ជាក់​លើ​ក្រុមប្រឹក្សា​ឃុំ និង​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ តា​ភេ​ម បាន​នោះ​លុះត្រា តែ​មន្ត្រី ទាំងអស់​នោះ​អនុវត្ត​ការងារ​ឱ្យបាន ល្អប្រសើរ និង​គាំទ្រ​ស​ដល់​អំពើ​ល្អ របស់​ប្រជាពលរដ្ឋ​ទើប​ទទួលបាន នូវ​ភាពជោគជ័យ​ដូច​បច្ចុប្បន្ន ។​

​លោក ស៊ុំ ផា​សឺត មេឃុំ តា​ភេ​ម បាន​ប្រជុំ​ផ្សព្វផ្សាយ​និង ដាក់ចេញ​នូវ​បទ​បញ្ចា​៩​ចំណុច ៖ ១-​គ្មាន​សកម្មភាព​លួច ឆក់ ប្លន់ គ្រប់​ប្រភេទ​, ២-​គ្មាន​ការដោះដូរ ការផលិត ការ​ចរាចរ ការជួញដូរ ការ​ចែកចាយ និង​ការប្រើប្រាស់ គ្រឿង ញៀន​ខុសច្បាប់​, ៣-​គ្មាន​អំពើ​អនាចារ ការជួញដូរ​ស្ត្រី និង​កុមារ និង​អំពើ​ហិង្សា ក្នុង គ្រួសារ​, ៤-​គ្មាន​ក្មេង​ទំនើ​ង​, ៥- គ្មាន​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់ គ្រប់​ប្រភេទ ការប្រើប្រាស់​អាវុធ ខុសច្បាប់​និង​បទល្មើស​គ្រប់ ប្រភេទ​, ៦-​គ្មាន​គ្រោះថ្នាក់​ច​រា ច​រណ៍​, ៧-​គ្មាន​គ្រោះថ្នាក់​ដោយ សារ​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​, ៨-​មាន​វិធានការ​ទប់ស្កាត់​គ្រប់​ប្រភេទ និង​ឆ្លើយតប​ចំពោះ​គ្រោះមហន្តរាយ ប្រកបដោយ​ប្រសិទ្ធភាព​និង​៩-​គ្មាន​ការត្រួតពិនិត្យ​ខុសច្បាប់ ៕

 

IMG-20160422-WA0017

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 0314444706

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 0314444706

Copyright © 2015 BDP News, All right Reserved

© 2024 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.