ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 4444706
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត ប្រធាន នៅថៃ្ញ​​​​​​​​​​​​​​​​​​​ទី​22 ខែមីនា​​ ឆំា្ន2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី - ( ខេត្តតាកែវ ) នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ - ថ្ងៃទី07/09/2021

​អតីត​អាវុធហត្ថ​ជើង​ខ្លាំង​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​ជាមួយ​និង​បក្សពួក​ព្រម​ទាំង​រថយន្ត​ដឹក​ឈើប្រណិត

មណ្ឌលគិរី ៖ អតីតមន្ត្រី​អាវុធហត្ថ​ដែល​មាន​រឿងអាស្រូវ​ច្រើន​ម្នាក់ ព្រមទាំង​បក្សពួក​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ស្រុក​អូ​រាំង​និង ខេត្ត​មណ្ឌលគិរី ចាប់ខ្លួន​បាន​និង​ត្រូវ​បញ្ជួន​ទៅ​ទីបញ្ជាការក​ង​រាជ​អាវុធហត្ថ​ខេត្ត​ មណ្ឌលគិរី​នៅព្រឹក​ថ្ងៃ​ទី​២០​មេសា​២០១៦​នេះ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ក្នុង​ភូមិសាស្ត្រ​តំបន់​ព្រៃ​កា​ពារ​អភិរក្ស​ជីវចំរុះ​សីមា ស្ថិតក្នុង​ស្រុក​អូ​រាំង​និង​ស្រុក​កែវ​សីមា​។​

​ប្រតិ​ប​ត្ត​ការចាប់ខ្លួន​មនុស្ស​រួមទាំង​មាន​វត្ថុតាង​បទល្មើស​ព្រៃឈើ​ នៅ​ព្រឹក​នេះ គឺ​បាន​ធ្វើឡើង​ពី​សំណាក់​កង​រាជ​អាវុធ ហត្ថ​ដែល​ដឹកនាំ​ដោយ​លោក សូ សំអាត មេបញ្ជាការ​អាវុធហត្ថ​ស្រុក​អូ​រាំង ។​

​សេចក្តី​រាយ​ការ​បឋម​បានអោយដឹងថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អតីតមន្ត្រី​កងរាជអាវុធហត្ថ​ឈ្មោះ​ស៊ូ ម៉ា​រិទ្ធ ដែល​ជា​មុខសញ្ញា​រកស៊ី​ជួញដូរ​ឈើប្រណិត​យ៉ាង​សកម្ម​ក្នុង​ស្រុក​អូ​រាំង​និង ​ស្រុក​កែវ​សីមា​។​ហើយ​ក្នុងនោះ​គេ​ក៏​បាន​ឃាត់ខ្លួន​បក្សពួក អតីតមន្ត្រី​កងរាជអាវុធហត្ថ​ខាងលើ រួម​និង​រថយន្ត​ម៉ាក​លុច​ស៊ី​ស​ពណ៍​ខ្មៅ​១​គ្រឿង​ព្រមទាំង​ឈើប្រណិត​ចំនួន​ ០៨​ដុំ ទៀតផង​។​

​ប្រភពព័ត៍មានដ​ដែល​បាន​អោយដឹងថា លោក ស៊ូ ម៉ា​រិទ្ធ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ ដែល​មាន​រឿងអាស្រូវ​ច្រើន ហើយ​ត្រូវបាន​ថ្នាក់ដឹកនាំ​របស់​ខ្លួន​ដកចេញ​ពី​កា​ងារ​កាលពីពេល​កន្លង​មក​។ ​ហើយ​ព័ត៍មាន​ដែល​ទទូល​បាន​កន្លង​មក​នោះ ឈ្មោះ នេះ បាន​ប្រព្រឹត្ត​នូវ​សកម្មភាព​ល្មើស​មួយចំនួន​ដូចជា ខ្លួន​ជា​មន្ត្រី​ផង ជា​មុខសញ្ញា​រកស៊ី​ឈើ​ខុសច្បាប់​ផង  ធ្លាប់​យក​កាំភ្លើង​ខ្លី ភ្ជង់ លោក​អភិបាលស្រុក​កែវ​សីមា​ស៊ិន វណ្ណ​វុឌ្ឍ ក្នុង​យុទ្ធនាការ​ចាប់​រថយន្ត​ខុស​បច្ចេកទេស  ធ្លាប់​ត្រូវបាន​ព្រះរាជ​អ​ជ្ញា​ចេញដឺ​ការ ឡោម​ព័ទ្ធ​ផ្ទះ​ពាក់ព័ន្ធ​និង​លាក់​ទុក​ឈើប្រណិត​ដ៏​ច្រើន​ចំនួន​២​លើក ហើយ​និង​ករណី​ផ្សេងៗ​ទៀត​។​

​ដោយឡែក គេ​នៅ​មិនទាន់​ទ​ទូល​ព័ត៍មាន​លម្អិត ថា​តើ​សមត្ថកិច្ច​និង​ចាត់ការ​លើ​ករណី​ឃាត់ខ្លួន​អតីតមន្ត្រី កង​រាជ អាវុធហត្ថ និង​បក្សពួក​យ៉ាងណា​នោះ​ទេ នៅ​ថ្ងៃ​ដដែល​នេះ ៕

 

IMG-20160420-WA0027 IMG-20160420-WA0028 IMG-20160420-WA0025

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 0314444706

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 0314444706

Copyright © 2015 BDP News, All right Reserved

© 2024 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.