ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092 200 242 / 093 200 242 / 031 27 44447
ព័ត៌មាន​ថ្មី
មីទ្ទិញរំលឹកខួបលើកទី៦៦ទិវាបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣ ថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩​នៅខេត្តកែប​ - ​រដ្ឋបាលខេត្ត​ និងអាជ្ញាធរអប្សរាបានចុះពិនិត្យ​ និងរកមធ្យោបាយស្វែងរកចាប់កូនក្រពេីដែលបានលែងនៅក្នុងកសិន្ធុប្រាសាទអង្គរវត្ត - ក្នុង​មួយថ្ងៃៗ​ មាន​ពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​ចូលទៅ​លេងល្បែង​បញ្ជល់មាន់ ​និង​ ល្បែងស៊ីសង​ផ្សេងៗ​ទៀត​នៅក្នុង​កាស៊ីណូ​ហេ​រ៉ូ​777 ដោយសេរី គ្មានអាជ្ញាធរ ឬមន្ត្រីពាក់ព័ន្ធណាចេញមុខបញ្ឈប់ទាល់តែសោះ - លោក​ងួន​​ ​កុសល​​​អា​ងអំណាច​​បង​ថ្លៃ ​ជា​អ​គ្គនា​យករ​​ង​​គយ​​រដ្ឋាករ​​ក​​ម្ពុជា ​​ខិតខំប្រ​ព្រឹត្ត​អំ​ពើពុករលួ​យ​កើប​លុយ​មក​​លេ​ង​​ល្បែ​ង​ប​ញ្ជ​ល់​មាន់ ​!​ - អភិបាលខេត្តកែប ផ្សព្វផ្សាយសភាពការណ៍វិវត្តថ្មីៗ របស់ក្រុមឧទ្ទាមក្បត់ជាតិ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ - ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប អញ្ជេីញជា​អធិបតីភាព ក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធក្នុងភូមិថ្មី សង្កាត់ព្រៃធំ​ ក្រុងកែប ខេត្តកែប - ​ក្រុមហ៊ុនសំអឿនសុវណ្ណ គៀងគរប្រជាពលរដ្ឋឲ្យចូលកាប់ឈើក្នុងតំបន់អភិរក្ស នៅព្រៃព្រះរកា មេឈ្មួញលោកឌី ឌុកនៅពីក្រោយ - ឯកឧត្តម នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តឯកវចនារាម (ហៅវត្តបេងបូរី) - តាមការចង្អុលដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ២លើក នៅស្រុកដំណាក់ចង្អើរ - ព្រះចៅអធិការវត្តសិរីមង្គលកស្សបានរាម ដែលឆាន់ស្រីល្បីពេញ សង្គមហ្វេសប៊ុកនោះ ត្រូវបានព្រះមេគណខេត្តគណៈធម្មត្តិកនិកាយចាប់ផ្សឹកហើយ

កម្លាំងនគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយកម្លាំងការិយាល័យត្រួតពិនិត្យ​គ​យ ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀម​រា​ប ឃាត់ស្ត្រីជនជាតិថៃពីរនាក់ និងគ្រឿងញៀនជាង ២៧គីឡូក្រាម

ខេត្តសៀមរាប ៖ កម្លាំងនគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយកម្លាំងការិយាល័យត្រួតពិនិត្យ​គ​យ ប្រចាំអាកា​ស​យា​នដ្ឋានអន្តរជាតិសៀម​រា​ប ដោយមានការសម្របសម្រួល ពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យកា​រ​​អមសាលាដំបូងខេត្តសៀម​រា​ប​​​​បាន​ឃា​ត់ខ្លួនស្ត្រីជនជាតិថៃចំនួន២នាក់និងគ្រឿ​ង​ញៀ​ន​ចំនួន ២៧,៣០គីឡូក្រាម កាលពីវេ​លា​ម៉ោង ២២និង០៥នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចស្ថាននីយ៍ចេញដំណើរអន្តរជាតិ ក្នុងអាកាសយានដ្ឋានអ​ន្តរជា​តិ​សៀមរាប ។
នគរបាលអន្តោប្រវេសន៍ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានឲ្យដឹងថា ជនជាតិថៃចំនួន ០២នាក់ ក្នុងករណីសង្ស័​យ​នាំគ្រឿងញៀន ចេញទៅទីក្រុងម៉ានីល ប្រទេ​​​ស​ហ្វីលីពីន តាមជើងហោះហើរលេខ 5J-258 (REP-MNL) ដោយរកឃើញ ម៉្សៅក្រា​មពណ៌សថ្លា រុំដោយថង់ប្លាស្ទីក ខ្ចប់ក្រដាសអាលុមីញ៉ូមចំនួន ២៧ដុំ ទម្ងន់សរុប ២​៨​,៣០គីឡូក្រាម (ទម្ងន់គ្រឿងញៀនសុទ្ធ ២​៧,៣០គីឡូក្រាម)។
នគរបាលអន្តោប្រវេសន៍ បានឲ្យទៀតដឹងថា ជនជាតិថៃទាំង ០២នាក់ដែលត្រូវឃាត់ខ្លួនរួមមានឈ្មោះ SAVAENGPHOL S​U​P​H​APORN ភេទស្រី អា​យុ ៣៧ឆ្នាំ បានផ្ទុក​គ្រឿងញៀនចំនួន ១២ដុំ ទម្ងន់ ១២,៥គីឡូក្រាម (ថ្លឹងទម្ងន់គ្រឿងញៀនសុទ្ធ ១២​,២​០​គី​ឡូក្រាម) និងម្នាក់ទៀតឈ្មោះ PR​AC​H​A​MON WIPA ភេទស្រី អាយុ ៣​០​ឆ្នាំ​ បានផ្ទុកគ្រឿងញៀនចំនួន ១៥ដុំ ទម្ងន់ ១​៥,​៨​គី​ឡូ​ក្រាម (ថ្លឹងទម្ងន់គ្រឿងញៀនសុទ្ធ ១៥,១០គី​ឡូក្រា​ម​)  ។
ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើតេសបញ្ជាក់ថា ម្សៅក្រាមពណ៌សខាងលើ ជាប្រភេទគ្រឿងញៀន មេតំហ្វេ​តាមីន ហើយ​ជ​ន​​សង្ស័យទាំង ០២នាក់ រួម​ទាំងវត្ថុតាងគ្រឿងញៀនទម្ងន់ ២៧,៣០គីឡូក្រាម ដែលត្រូវបានដកហូត និងឃាត់ខ្លួន​ ប្រគល់ជូនកម្លាំងស្នងការដ្ឋាន​ន​គរបាលខេត្តសៀមរាប ដើម្បីសាកសួរនិងបន្តតា​ម​នីតិវិធីច្បាប់  ៕

 

Filed in: Uncategorized

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 012 460 991 / 088 85 222 80 / 010 460 991

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 092 200 242 / 093 200 242 / 031 27 44447

Copyright © 2015 Donkeo News, All right Reserved

© 2019 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.