ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092 200 242 / 093 200 242 / 031 27 44447
ព័ត៌មាន​ថ្មី
មីទ្ទិញរំលឹកខួបលើកទី៦៦ទិវាបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣ ថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩​នៅខេត្តកែប​ - ​រដ្ឋបាលខេត្ត​ និងអាជ្ញាធរអប្សរាបានចុះពិនិត្យ​ និងរកមធ្យោបាយស្វែងរកចាប់កូនក្រពេីដែលបានលែងនៅក្នុងកសិន្ធុប្រាសាទអង្គរវត្ត - ក្នុង​មួយថ្ងៃៗ​ មាន​ពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​ចូលទៅ​លេងល្បែង​បញ្ជល់មាន់ ​និង​ ល្បែងស៊ីសង​ផ្សេងៗ​ទៀត​នៅក្នុង​កាស៊ីណូ​ហេ​រ៉ូ​777 ដោយសេរី គ្មានអាជ្ញាធរ ឬមន្ត្រីពាក់ព័ន្ធណាចេញមុខបញ្ឈប់ទាល់តែសោះ - លោក​ងួន​​ ​កុសល​​​អា​ងអំណាច​​បង​ថ្លៃ ​ជា​អ​គ្គនា​យករ​​ង​​គយ​​រដ្ឋាករ​​ក​​ម្ពុជា ​​ខិតខំប្រ​ព្រឹត្ត​អំ​ពើពុករលួ​យ​កើប​លុយ​មក​​លេ​ង​​ល្បែ​ង​ប​ញ្ជ​ល់​មាន់ ​!​ - អភិបាលខេត្តកែប ផ្សព្វផ្សាយសភាពការណ៍វិវត្តថ្មីៗ របស់ក្រុមឧទ្ទាមក្បត់ជាតិ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ - ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប អញ្ជេីញជា​អធិបតីភាព ក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធក្នុងភូមិថ្មី សង្កាត់ព្រៃធំ​ ក្រុងកែប ខេត្តកែប - ​ក្រុមហ៊ុនសំអឿនសុវណ្ណ គៀងគរប្រជាពលរដ្ឋឲ្យចូលកាប់ឈើក្នុងតំបន់អភិរក្ស នៅព្រៃព្រះរកា មេឈ្មួញលោកឌី ឌុកនៅពីក្រោយ - ឯកឧត្តម នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តឯកវចនារាម (ហៅវត្តបេងបូរី) - តាមការចង្អុលដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ២លើក នៅស្រុកដំណាក់ចង្អើរ - ព្រះចៅអធិការវត្តសិរីមង្គលកស្សបានរាម ដែលឆាន់ស្រីល្បីពេញ សង្គមហ្វេសប៊ុកនោះ ត្រូវបានព្រះមេគណខេត្តគណៈធម្មត្តិកនិកាយចាប់ផ្សឹកហើយ

​ក្រុមហ៊ុនសំអឿនសុវណ្ណ គៀងគរប្រជាពលរដ្ឋឲ្យចូលកាប់ឈើក្នុងតំបន់អភិរក្ស នៅព្រៃព្រះរកា មេឈ្មួញលោកឌី ឌុកនៅពីក្រោយ

ខេត្តព្រះវិហារ​​ ៖  នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះចាប់ផ្តើមកក្រើក ឡើងសារជាថ្មីទៀតហើយក្រោយពីថ្នាក់ជាតិ បានចុះប​ង្ក្រា​បចាប់ឧកញ៉ាៗមួយចំនួន ដែលរកស៊ីកាប់បំផ្លាញធនធានធម្មជាតិ ស្រាប់តែលេចព័ត៌មានមកថា មេឈ្មួញឌី ឌុកជាម្ចាស់ក្រុមហ៊ុនសំអឿន សុវណ្ណបានគៀងគរ ឲ្យប្រជាពលរដ្ឋនៅភូមិកំពង់ក្រសាំង ឃុំស្រឡៅពី ស្រុកឆែប ខេត្តព្រះវិហារ ចូលកាប់ឈើក្នុ​ង​ព្រៃព្រះរកា ។

ប្រភពពីប្រជា​ពលរដ្ឋបានឲ្យដឹងថា ៖ ឈើដែលដឹកតាមគោយន្តកន្ត្រៃ និងឡានកែឆ្នៃយកមករក្សាទុកនៅក្នុងភូមិ ប្រមូលបានច្រើនទើបដាក់តាមឡានយីឌុប ។ សព្វថ្ងៃក្រុមហ៊ុនសំអឿនសុវណ្ណកំពុងបំផុសបំផុល ពលរដ្ឋឲ្យចូលកាប់បំផ្លាញព្រៃឈើ និងប្រ​មូ​ល​​ទិញ​ឈើយ៉ាងអនាធិបតេយ្យ នៅតំបន់ស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ ។ ដើម្បីដឹក​ចូល​ក្នុងឃ្លាំង ក្នុងបំណងបំ​ផ្លា​ញ​​​ព្រៃសហគមន៍ជាហេតុនាំឲ្យ ពលរដ្ឋរាប់សិបនាក់នៅតំបន់នោះ នាំគ្នាកាន់ម៉ាស៊ីនត្រង់ស៊ីន័រ ចូលកាប់បំផ្លាញព្រៃឈើ មកលក់ឲ្យ​ក្រុមហ៊ុននេះ ជាភាពវិនាសហិនហោច សម្បត្តិធម្មជាតិព្រៃឈើយ៉ាងពេញបន្ទុក ។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ឆែប និង​ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ និយាយឲ្យ​ដឹងថា​ក្រុមហ៊ុន​សំអឿន​សុវណ្ណ ប​ច្ចុ​ប្ប​ន្ន​​​កំពុង​ប្រមូល​ទិញ​ឈើ​ ដែល​ប្រជាពលរដ្ឋ​ចូល ​កាប់​ក្នុងព្រៃ​ព្រះ​រកា យ៉ាង​រលូន​ ដែលជា​ហេតុ​ធ្វើ​ឲ្យ​បទល្មើស​កាប់​ឈើ ​ក្នុងព្រៃ​ព្រះ​រ​កា​ កាន់តែរីករាល​ដាល ជាងមុន​​។

ក៏ប៉ុន្តែ​ជាក់ស្ដែង​ក្រុមហ៊ុន​អឿន​សុវណ្ណ ប្រមូល​​ទិញ​ឈើ​ដែល​ជនល្មើស​និង​ឈ្មួញ​មួយចំនួន​កាប់​ដឹក​ចេញពី​ព្រៃ​ព្រះ​រកា រួច​ដឹកជញ្ជូ​ន​​​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ទប់ស្កាត់​ឡើយ​ ។ ការដែល​ក្រុមហ៊ុន​សំអឿន​សុវណ្ណប្រព្រឹត្តបទល្មើ​ស​​​​​ដឹកឈើមាន លោកឧកញ៉ា ឌី ឌុកនៅពីក្រោយខ្នងទើបដឹកឈើបានយ៉ាងរលូនបែបនេះ ។

តាម​ការអះអាង​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​ឆែប និង​ស្រុក​ជ័យ​សែន បាន​ឲ្យ​ដឹងថា​រោង​សិប្បកម្ម​កែច្នៃ​ឈើ​រប​ស់​​សំ​​​អឿនសុវណ្ណទិញ​ឈើ​ គឺជា​ប្រភព​ដែល​នាំ​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​អភិរក្សនិងព្រៃ​សហ​គម​ន៍​តំបន់ព្រៃព្រះរកា ។ ចំណែក​លោកប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារមិនខ្វល់ការរលាយហិនហោចការកាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​​យ៉ាង​ពេញបន្ទុក​នៅ​ស្រុក​ជ័យ​សែន និង​ស្រុក​ឆែប ខេត្តព្រះវិហារ ជាពិសេស​នៅ​ព្រៃ​ព្រះ​រកា មិនដែល​ឃើញ​មាន​មន្ត្រី​ជំនាញ​ឬ​​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ឡើយ ​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក៏អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជាពិសេសសូមសម្តេចអគ្គមហាសេ​នា​ប​​តី​​តេជោ ហ៊ុនសែន មេត្តាជួយ អភិរក្ស ព្រៃ​ព្រះ​រកា​ផង បើពុំដូចនេះទេនឹងវិនាស​ហិនហោច​​ក្រោមកណ្តាប់ដៃ​ក្រុមហ៊ុន​សំអឿន​សុវណ្ណ ក្នុ​ង​ពេល​ឆាប់ៗ​ខាងមុខនេះជាពុំខានឡើយ ៕

 

Filed in: Uncategorized

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 012 460 991 / 088 85 222 80 / 010 460 991

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 092 200 242 / 093 200 242 / 031 27 44447

Copyright © 2015 Donkeo News, All right Reserved

© 2019 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.