ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 4444706
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត ប្រធាន នៅថៃ្ញ​​​​​​​​​​​​​​​​​​​ទី​22 ខែមីនា​​ ឆំា្ន2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី - ( ខេត្តតាកែវ ) នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ - ថ្ងៃទី07/09/2021

ស្រូវមួយចំនួនកំពុងខ្វះទឹកស្រោចស្រព! លោក ថោង ខុន ដឹកនាំក្រុមការងារអន្តរាគមន៍បូមទឹកបញ្ចូលស្រែស្រូវរបស់កសិករនៅស្រុកបារាយណ៍ និងតាំងគោក

(កំពង់ធំ)៖ ខណៈដែលស្រែស្រូវមួយចំនួនរបស់ប្រជាកសិរករកំពុងខ្វះខាតទឹកស្រោចស្រព ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះអន្តរាគមន៍បូមទឹកបញ្ចូលស្រែសង្គ្រោះស្រូវរបស់ប្រជកសិករនៅស្រុកបារាយណ៍ និងស្រុកតាំងគោក ឆ្លើយតបភ្លាមៗទៅនឹងស្ថានភាពនេះ។

ជាក់ស្ដែង នាថ្ងៃទី០១ខែកក្កដា ឆ្នាំ២០២០នេះ លោក ថោង ខុន រួមទាំងក្រុមការងារពាក់ព័ន្ធបានចុះទៅពិនិត្យដោយផ្ទាល់ នូវស្ថានភាពកង្វះខាតទឹកដាក់ស្រែរបស់ប្រជាពលរដ្ឋក្នុងស្រុកទាំងពីរ ខណៈម៉ាស៊ីនបូបទឹកជាច្រើនគ្រឿងកំពុងមមាញឹកក្នុងការជួយអន្តរាគមន៍។

លោក ហាក់ ម៉ុងហ៊ួត អភិបាលស្រុកតាំងគោក បានបញ្ជាក់ថា ស្រែស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកតាំងគោកដែលរងផលប៉ះពាល់មានប្រមាណ ២,០០០ហិកតា ក្នុងនោះឃុំស្រឡៅរងការប៉ះពាល់ខ្លាំងជាងគេ គឺមានប្រមាណ ៣៥០ហិកតា។ រីឯដីស្រែក្រៅពីនោះនៅមានសង្ឃឹមខ្លះ ព្រោះប៉ុន្មានថ្ងៃជាប់ៗគ្នានេះមានភ្លៀងដែលធ្វើឲ្យស្រូវអាចរស់បាន។

ចំណែកនៅស្រុកបារាយណ៍វិញ ស្រែស្រូវដែលរងផលប៉ះពាល់មានចំនួន ១,៣០០ហិកតា ក្នុងនោះសង្គ្រោះបានចំនួន ៦៥០ហិកតា។ ដូច្នេះបើសរុបផលប៉ះពាល់ទាំងពីរស្រុកនេះមានចំនួន ៣,៣០០ហិកតា ដោយសង្គ្រោះបានសរុបចំនួន ៩៥០ហិកតា។

ឆ្លើយតបនឹងអនុសាសន៍រាជរដ្ឋាភិបាល និងតាមសំណើរបស់លោក ថោង ខុន, នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ក៏បានចាត់ឲ្យកងអន្តរាគមន៍សង្គ្រោះរបស់សម្តេចតេជោ ហ៊ុន សែន ដែលដឹកនាំលោកឧត្តមសេនីយ៍ឯក ហ៊ុន ផាន់ មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស ចុះបូមទឹកជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលកំពុងតែជួបការលំបាកខ្វះខាតទឹកធ្វើស្រែចម្ការយ៉ាងខ្លាំងនៅក្នុងស្រុកចំនួនពីរ ចាប់ពីថ្ងៃទី២៧-២៩ ខែមិថុនា ឆ្នាំ២០២០។

ក្នុងការអន្តរាគមន៍បូមទឹកបញ្ចូលស្រែស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកទាំងពីរខាងលើនេះ កងអន្តរាគមន៍របស់សម្ដេចតេជោ ហ៊ុន សែន បាននាំយកម៉ាស៊ីនបូមទឹកចំនួន ៣០គ្រឿង និងម៉ាស៊ីនរបស់ក្រសួងធនធានទឹក និងឧតុនិយមចំនួន ២គ្រឿងទៀតផងដែរ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋក៏បានសាទរចំពោះសកម្មភាពរបស់កងអន្តរាគមន៍ពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានសហការចុះជួយស្រែស្រូវរបស់ពួកគាត់បានទាន់ពេលវេលា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 0314444706

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 0314444706

Copyright © 2015 BDP News, All right Reserved

© 2023 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.