ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092 200 242 / 093 200 242 / 031 27 44447
ព័ត៌មាន​ថ្មី
អភិបាលខណ្ឌច្បារអំពៅ នាំថវិកាអភិបាលរាជធានីភ្នំពេញ ជូនមន្ត្រីនគរបាលកំពុងព្យាបាលជំងឺ - ក្រសួងសុខាភិបាល ច្រានចោលខ្លឹមសារមួយដែលផ្សាយបំភ្លៃពីទីតាំងខ្លះ ដែលអ្នកកើតកូវីដធ្លាប់ទៅ - ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំតាមរយៈប្រព័ន្ធវីដេអូ ជាមួយមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី - សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ម៉ាស១លាន៥ម៉ឺន និងសម្ភារបរិក្ខាពេទ្យមួយចំនួនទៀត ដល់ប្រទេសទីម័រលេស្ - ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ អគារទីស្តីការក្រសួងថ្មី នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ សាងសង់បាន៩៥% - កងទ័ព ១៣៣នាក់ ត្រូវបានពង្រឹងសមត្ថភាព លើការងារសង្គ្រោះគ្រោះមហន្តរាយ - ឧត្តមសេនីយ៍ទោ ទៀប ប៊ុនលាភ នាំសម្ភារបង្ការមេរោគកូវីដ-១៩ ប្រគល់ជូនប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត - អាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិប្រាសាទពិភពលោក ពិភាក្សាបច្ចេកទេសជួសជុលប្រាសាទតាសោម - លោក អូន ព័ន្ធមុនីរ័ត្ន តំណាងសម្តេចតេជោ ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ ពីថ្ងៃទី១២-១៥ ខែវិច្ឆិកា - នាក់នាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦១ នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី០៤ ខែវិច្ឆិកា ម្សិលមិញ

ថៅកែស្រី ទ្រីដាណា ពង្រីកមុខរបរលក់គ្រឿងអលង្ការកាន់តែធំជាងមុន ក្នុងរយៈពេលត្រឹមតែជាង១ឆ្នាំប៉ុណ្ណោះ

(ភ្នំពេញ)៖ ក្រោយទទួលបានភាពជោគជ័យខ្លាំង លើសពីការរំពឹងទុក លើមុខរបរលក់គ្រឿងអលង្ការក្នុងហាង «ដាណាលក់គ្រឿអលង្ការ» ថៅកែស្រី ទ្រីដាណា បានពង្រីកមុខរបរលក់គ្រឿងអលង្ការនេះ ឲ្យកាន់តែធំជាងមុន និងមានការនាំចូលគ្រឿងអលង្ការរាប់រយម៉ូដបន្ថែមទៀត។

ការពង្រីកមុខរបរមួយនេះ បានធ្វើឡើងត្រឹមតែរយៈពេលជាង១ឆ្នាំប៉ុណ្ណោះ ក្រោយហាង «ដាណាលក់គ្រឿអលង្ការ» បានបើកសម្ពោធជាផ្លូវការ កាលពីអំឡុងខែឧសភា ឆ្នាំ២០១៩។

ក្នុងនាមជាអគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដឹង ខូអិលធីឌី ម្នាក់ ដែលទទួលបានជោគជ័យ ថៅកែស្រី ទ្រីដាណា នៅតែប្រឹងប្រែងច្នៃប្រឌិត និងបង្កើនការចាប់អារម្មណ៍ថ្មីៗបន្ថែមទៀត ទៅលើការលក់គ្រឿងអលង្ការ (មាស ពេជ្រ និងប្លាទីន) ជូនអតិថិជនរហូតដល់ផ្ទុះការគាំទ្រនឹកស្មានមិនដល់។

ការគាំទ្រ និងការជឿជាក់លើគុណភាពគ្រឿងអលង្ការ ក្នុងហាង «ដាណាលក់គ្រឿអលង្ការ» នេះហើយ បានជំរុញឲ្យថៅកែស្រី ទ្រីដាណា សម្រេចចិត្តពង្រីកមុខរបរលក់គ្រឿងអលង្ការកាន់តែធំជាងមុន និងបានបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។

ស្ត្រីជំនួញដ៏ជោគជ័យរូបនេះ ក៏បានបញ្ជាក់បន្ថែមថា ទោះរវល់ជាមួយក្រុមហ៊ុនគ្រឿងសម្អាងមែន តែលោកស្រី មិនបានបោះបង់ចោលមុខរបរលក់គ្រឿងអលង្ការនោះទេ។ មុខរបរចំបងៗនៅចំពោះមុខរហូតដល់តែ២ ប៉ុន្តែថៅកែស្រី ទ្រីដាណា នៅតែអាចដឹកនាំឲ្យទទួលបានភាពជោគជ័យ និងមានការគាំទ្រខ្លាំងពីអតិថិជនគ្រប់វ័យទាំងអស់។

រំលឹកទៅក្រោយបន្តិច បើតាមការរៀបរាប់ពី លោកស្រី ទ្រីដាណា ការបើកហាង «ដាណាលក់គ្រឿអលង្ការ» នេះ គឺជាក្តីស្រមៃ ដែលមានតាំងពីតូច នៅពេលដែលមានមនុស្សនៅជុំវិញខ្លួនបាន មើលងាយ និងនិយាយពាក្យមួយឃ្លាដែល ធ្វើឲ្យលោកស្រីចាំមិនភ្លេចរហូតមកដល់ពេលនេះ។ ការមើលងាយរបស់អ្នកមានទាំងនោះ ក៏ជាដើមចម ជំរុញឲ្យលោកស្រី ទ្រី ដាណា ពុះពារគ្រប់ឧបសគ្គ និងជំនះរាល់ការលំបាក ទាំងបាតដៃទទេ រហូតមានក្រុមហ៊ុនជារបស់ផ្ទាល់ខ្លួន និងឈានដល់សម្រេចក្តីស្រមៃដ៏ធំរបស់ខ្លួនបន្ថែមទៀត។

នៅពីក្រោយភាពខ្លាំងរបស់ស្រ្តីរូបនេះ លោកស្រី ទ្រីដាណា ក៏បានថែករំលែកនូវទឹកចិត្តសប្បុរធម៌ ជូនទៅដល់ប្រជាពលរដ្ឋខ្វះខាត និងទីទ័លក្រ នៅតាមទីជនបទ ជាច្រើនទៀតផងដែរ មិនថាជាសម្ភារ ថវិកា និងការផ្តល់ជាដើមទុន ក្នុងការប្រកបរបររកស៊ីជាដើម។

គួរបញ្ជាក់ថា រាល់អតិថិជន ដែលមានចំណាប់អារម្មណ៍ចង់មកទិញគ្រឿងអលង្ការ និងមានបំណងចង់ក្លាយជាតំណាងដេប៉ូ និងចែកចាយរបស់ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដឹង ខូអិលធីឌី អាចទាក់ទងតាមលេខទូរស័ព្ទ ០៩៦ ៩០៣៩ ៩៩៩ និង ០៧៧ ៩៩៩៣៣០ ឬអាចអញ្ជើញទៅកាន់ក្រុមហ៊ុន ដែលមានអាស័យដ្ឋាន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ផ្លូវចូលផ្សារថ្មីព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងអញ្ជើញទៅកាន់ហាង «ដាណាលក់គ្រឿអលង្ការ» ទីតាំងថ្មីស្ថិតនៅបណ្តោយវិថីឈ្នះ ឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 012 460 991 / 088 85 222 80 / 010 460 991

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 092 200 242 / 093 200 242 / 031 27 44447

Copyright © 2015 Donkeo News, All right Reserved

© 8307 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.