ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092 200 242 / 093 200 242 / 031 27 44447
ព័ត៌មាន​ថ្មី
អភិបាលខណ្ឌច្បារអំពៅ នាំថវិកាអភិបាលរាជធានីភ្នំពេញ ជូនមន្ត្រីនគរបាលកំពុងព្យាបាលជំងឺ - ក្រសួងសុខាភិបាល ច្រានចោលខ្លឹមសារមួយដែលផ្សាយបំភ្លៃពីទីតាំងខ្លះ ដែលអ្នកកើតកូវីដធ្លាប់ទៅ - ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំតាមរយៈប្រព័ន្ធវីដេអូ ជាមួយមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី - សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ម៉ាស១លាន៥ម៉ឺន និងសម្ភារបរិក្ខាពេទ្យមួយចំនួនទៀត ដល់ប្រទេសទីម័រលេស្ - ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ អគារទីស្តីការក្រសួងថ្មី នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ សាងសង់បាន៩៥% - កងទ័ព ១៣៣នាក់ ត្រូវបានពង្រឹងសមត្ថភាព លើការងារសង្គ្រោះគ្រោះមហន្តរាយ - ឧត្តមសេនីយ៍ទោ ទៀប ប៊ុនលាភ នាំសម្ភារបង្ការមេរោគកូវីដ-១៩ ប្រគល់ជូនប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត - អាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិប្រាសាទពិភពលោក ពិភាក្សាបច្ចេកទេសជួសជុលប្រាសាទតាសោម - លោក អូន ព័ន្ធមុនីរ័ត្ន តំណាងសម្តេចតេជោ ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ ពីថ្ងៃទី១២-១៥ ខែវិច្ឆិកា - នាក់នាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦១ នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី០៤ ខែវិច្ឆិកា ម្សិលមិញ

ព័ត៌មានលម្អិត៖ ករណីអគ្គិភ័យឆេះផ្សារកំពង់ពពិល ខេត្តព្រៃវែង បំផ្លាញតូបលក់ដូរ៧៥តូប គិតជាទឹកប្រាក់ជាង៣៥ម៉ឺនដុល្លារ, មូលហេតុដោយសារទុស្សេចរន្តអគ្គិសនី

(ព្រៃវែង)៖ លោក ហ៉ី ធួក អភិបាលស្រុកពារាំង ខេត្តព្រៃវែង បានប្រាប់ឲ្ ដឹងនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា អគ្គិភ័យឆេះផ្សារកំពង់ពពិល ស្រុកពារាំង បានបំផ្លាញតូបលក់ដូរធំៗ របស់ប្រជាពលរដ្ឋអស់ប្រមាណ៧៥តូប ក្នុងចំណោមតូបក្នុងផ្សារទាំងអស់១០៥តូប ដែលខូចខាតទឹកប្រាក់ជាង៣៥ម៉ឺនដុល្លារ។

អភិបាលស្រុកពារាំងបានបញ្ជាក់ទៀតថា អគិ្គភ័យដែលបានឆាបឆេះផ្សារកំពង់ពពិលនេះ គឺបានកើតឡើងនៅវេលាម៉ោងប្រមាណជាង៩យប់ រហូតដល់ម៉ោង ១២៖៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបស្ថានការអាចគ្រប់គ្រងបានវិញទាំងស្រុង។ ចំពោះមូលហេតុនៃការឆេះនេះ បណ្ដាលមកពីទុស្សេខ្សែភ្លើង។

កម្លាំងសមត្ថកិច្ចអាជ្ញាធរទាំងនៅខេត្តព្រៃវែង និងខេត្តកណ្តាល បានរួមគ្នាចុះអន្តរាគមន៍បន្ទាន់ រហូតដល់អាចពន្លត់ទាំងស្រុង ដោយប្រើប្រាស់ឡានទឹកអស់ចំនួន២១គ្រឿង មកពីខេត្តព្រៃវែង ខេត្តកណ្តាល និងឡានទឹករបស់ក្រុមហ៊ុន OCIC មកពីជ្រោយចង្វារផងដែរ។

បើតាមលោក ហ៉ី ធួក បានបញ្ជាក់ថា ចំពោះតូបដែលអគិ្គភ័យបានឆេះបំផ្លាញនេះ ជាលទ្ធផលបឋមឃើញថា គឺអស់ទាំងស្រុងចំនួន៧៥តូប ដែលស្មើនឹងទឹកប្រាក់ប្រហែលជាង៣៥ម៉ឺនដុល្លារ ប៉ុន្តែខណៈនេះអាជ្ញាធរកំពុងចុះពិនិត្យ និងវាយតម្លៃបន្តទៀត ដើម្បីដឹងតួលេខជាក់ស្ដែង។

នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ ២០២០ នេះលោក សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែង បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យស្ថានភាពជាក់ស្ដែង អំពីអគ្គីភ័យដែលបានឆាបឆេះ នៅផ្សារកំពង់ពពិល ស្រុកពារាំងនេះផងដែរ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 012 460 991 / 088 85 222 80 / 010 460 991

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 092 200 242 / 093 200 242 / 031 27 44447

Copyright © 2015 Donkeo News, All right Reserved

© 8898 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.