ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 4444706
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត ប្រធាន នៅថៃ្ញ​​​​​​​​​​​​​​​​​​​ទី​22 ខែមីនា​​ ឆំា្ន2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី - ( ខេត្តតាកែវ ) នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ - ថ្ងៃទី07/09/2021

ឧត្តមសេនីយ៍ទោ ទៀប ប៊ុនលាភ នាំសម្ភារបង្ការមេរោគកូវីដ-១៩ ប្រគល់ជូនប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ សម្ភារបង្ការមេរោគកូវីដ១៩ជាច្រើនមុខ រួមមាន៖ ម៉ាស១កេស ស្មើរ៥០ប្រអប់តូច ជែលដបធំចំណុះ៥០០ ម.ល ១២ដប ស្រោមដៃ១កេស ស្មើ១០ប្រអប់តូច និងផ្ទាំងសារអប់រំ ត្រូវបានលោកឧត្តមសេនីយ៍ទោ ទៀប ប៊ុនលាភ អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ យកទៅប្រគល់ជូនប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ទោ ទៀប ប៊ុនលាភ ជាគ្រូបង្គោល សហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ IOM ចុះមកធ្វើការបណ្តុះបណ្តាល និងផ្តល់សម្ភារបន្ថែម សម្រាប់បង្ការការពារមេរោគកូវីដ-១៩ ប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

ក្នុងនោះលោកឧត្តមសេនីយ៍ទោ ទៀប ប៊ុនលាភ បានថ្លែងថា សម្ភារបង្ការមេរោគកូវីដ១៩ជាច្រើនមុខនេះ បានផ្តល់ឲ្យមន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បន្តធ្វើការទប់ស្កាត់នៃការឆ្លងវីរុសកូវីដ ព្រោះជម្ងឺនេះវាអាចឆ្លងតាមរូបភាព និងស្ថានភាពផ្សេងៗ ក្នុងនោះមានការតម្រូវឲ្យបាញ់កំដៅ ឃុំខ្លួននៅក្នុងផ្ទះឲ្យបានរយៈពេល១៤ថ្ងៃ លាងសម្អាតដៃនឹងទឹក ទឹកសាប៊ូនិងទឹកលាងដៃ HAND Gel ជាដើម ហើយជួបគ្នាត្រូវលើកដៃសំពះគ្នាឬលើកដៃជាសញ្ញា ចៀសវាងចាប់ដៃព្រោះបារម្ភចម្លងមេរោគនេះ។

លោកបានបន្តទៀតថា មេរោគកូវីដ១៩នេះ ជាមេរោគដ៏កាចសាហាវនៅតែបន្តវាយលុកយ៉ាងខ្លាំងលើពិភពលោកធ្វើមនុស្សជាតិ កើតជម្ងឺនេះស្លាប់ និងមានអ្នកជម្ងឺកើតរាប់លាននាក់ ក្នុងពិភពលោករហូតមកដល់សព្វថ្ងៃនេះ នៅមិនទាន់មានថ្នាំអាចសម្លាប់មេរោគនេះបាននៅឡើយ ដូច្នេះយើងទាំងអស់ត្រូវចូលរួមបង្ការទប់ស្កាត់មេរោគនេះ ឲ្យបានគ្រប់គ្នាដោយមន្ត្រីជំនាញ។

ក្រសួងសុខាភិបាល បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ មន្រ្តីជំនាញពាក់ព័ន្ធ ត្រូវរួមគ្នាចុះផ្សព្វផ្សាយដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង ចូលរួមបង្ការ និងទប់ស្កាត់ជំងឺ COVID-19 នេះទាំងអស់គ្នា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 0314444706

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 0314444706

Copyright © 2015 BDP News, All right Reserved

© 2023 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.