ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 4444706
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត ប្រធាន នៅថៃ្ញ​​​​​​​​​​​​​​​​​​​ទី​22 ខែមីនា​​ ឆំា្ន2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី - ( ខេត្តតាកែវ ) នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ - ថ្ងៃទី07/09/2021

កងទ័ព ១៣៣នាក់ ត្រូវបានពង្រឹងសមត្ថភាព លើការងារសង្គ្រោះគ្រោះមហន្តរាយ

(ភ្នំពេញ)៖ កងទ័ពប្រមាណ ១៣៣នាក់ មកពីអង្គភាពចំនួន៤ ត្រូវបានបញ្ចប់វគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាពលើការងារសង្គ្រោះគ្រោះមហន្តរាយដោយជោគជ័យ បន្ទាប់ពីបានឆ្លងកាត់ការបណ្តុះបណ្តាលរយៈពេល៣ខែ។

ពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាពលើការងារសង្គ្រោះគ្រោះមហន្តរាយត្រូវបានធ្វើនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅតំបន់ទន្លេ ភូមិពានលង្វែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ច័ន្ធ លំផាត់ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង មកពីបណ្តាអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។

យោងតាមរបាយការណ៍បានបង្ហាញវគ្គសិក្សានេះ បានបណ្តុះបណ្តាលើជំនាញបើក និងជួសជុលអូរបរ ព្រមទាំងជំនាញលើការងារសង្គ្រោះដទៃទៀត។ ការបណ្តុះបណ្តាលមានទាំងទ្រឹស្តី និងចុះអនុវត្តន៍ជាក់ស្តែង រួមមានទាំងការចុះជួយសង្គ្រោះក្នុងគ្រោះជំនន់ទឹកភ្លៀងនាពេលកន្លងទៅនេះផងដែរ។

លោកឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ បានថ្លែងនូវការកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងបញ្ជាការដ្ឋានទ័ពពិសេស ដែលបានសហការសាមគ្គី ឯកភាពគ្នាជាធ្លុងមួយ ធ្វើឲ្យសម្រេចបាននូវភារកិច្ចទូទៅ និងផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ។

លោកឧត្តមសេនីយ៍ឯក ក៏បានលើកឡើងពីបញ្ហាគ្រោះមហន្តរាយជាបញ្ហាសកល គ្មានប្រទេសណាមួយអាចចៀសផុតនោះឡើយ។ បន្ថែមពីលើនោះ ប្រទេសក្នុងពិភពលោកបានព្រួយបារម្ភជាខ្លាំងចំពោះបម្រែបម្រួលអាកាស និងងាយបង្កឱ្យកើតគ្រោះមហន្តរាយកាន់តែស្រួចស្រាវ។

លោកឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ ក៏បានគូសរំលេចពីហេតុការណ៍គ្រោះជំនន់ទឹកភ្លៀងកើតមានក្នុងប្រទេសកម្ពុជានាពេលកន្លងទៅថ្មីៗនេះផងដែរ។ លោក ច័ន្ធ លំផាត់ បានលើកឡើងថា ក្នុងហេតុការណ៍គ្រោះមហន្តរាយនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអគ្គមេបញ្ជាការកំពូលនៃសមរភូមិគ្រោះមហន្តរាយ ព្រមទាំងមានលោកទេសរដ្ឋមន្ត្រី គន់ គីម ជាសេនាធិការផ្ទាល់ បានគ្រប់គ្រង និងឆ្លើយតបបានរហ័សធ្វើឱ្យប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយបានលឿន និងមានប្រសិទ្ធភាពខ្ពស់។

លោកឧត្តមសេនីយ៍ឯក ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តដ៏មុះមុតរបស់កងកម្លាំងសង្គ្រោះទាំងអស់ ដែលបានប្តេជ្ញាចិត្តយ៉ាងអង់អាចក្លាហានក្នុងប្រតិបត្តិការសង្គ្រោះជួយឱ្យពលរដ្ឋរងគ្រោះគេចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។

ក្នុងឱកាសបិទវគ្គហ្វឹកហ្វឺនលោកឧត្តមសេនីយ៍ឯក ច័ន្ធ លំផាត់ បានលើកទឹកចិត្ត និងជំរុញឲ្យនាយទាហាន និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ត្រូវបន្តភារកិច្ចដ៏ល្អរបស់ខ្លួនថែមទៀត។ ជាពិសេសត្រូវស្មោះត្រង់ចំពោះជាតិមាតុភូមិ និងប្រជាជន ដោយយកអស់ស្មារតីគ្រប់បានម៉ោងប៉ុន្មានរាល់បទប្បញ្ញត្តិចរាចរណ៍លក្ខន្តិកៈកងយុទ្ធពលខេមរៈភូមិន្ទបទដ្ឋានគតិយុត្តនានា ប្រកាន់ខ្ជាប់នូវប្រពៃណីថ្លៃថ្នូរក្លាយជាកម្លាំងពិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជន។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ក៏បានផ្ដល់ប័ណ្ណសរសើរលិខិតបញ្ជាក់ការសិក្សាដល់សិក្ខាកាម ព្រមទាំងបាននាំយកអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភដល់បញ្ជាការដ្ឋានទ័ពពិសេស និងប្រជាពលរដ្ឋក្រីក្រចំនួន ៣៥គ្រួសារ ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 0314444706

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 0314444706

Copyright © 2015 BDP News, All right Reserved

© 2023 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.