( ខេត្តកណ្ដាល ) ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល អញ្ជើញចុះពិនិត្យ និងរៀបចំប្រព័ន្ធ ទឹក ភ្លើង សម្អាត និងឈូសឆាយក្នុងបរិវេណរោងចក្រ ដើម្បីធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយក៏បានរៀបចំធ្វើបន្ទប់ទឹក បន្ទប់អនាម័យជាបណ្ដោះអាសន្ន សម្រាប់បងប្អូនកម្មករ កម្មការិនី និងនិយោជិក នៅក្នុងរោងចក្រ ម៉ាស្ទ័រ & ហ្រ្វែង (ខេមបូឌា) ខូអិលធីឌី។
ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានស្នើរដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវមានវេនប្រចាំការ និងអាជ្ញាធរស្រុក ត្រូវរៀបចំអាហារជូនពួកគាត់ អោយបានគ្រប់ៗគ្នាផងដែរ។
![](http://bdp-news.com/wp-content/uploads/2021/04/b7.jpg)
![](http://bdp-news.com/wp-content/uploads/2021/04/b5.jpg)
![](http://bdp-news.com/wp-content/uploads/2021/04/b6.jpg)
![](http://bdp-news.com/wp-content/uploads/2021/04/b9.jpg)
![](http://bdp-news.com/wp-content/uploads/2021/04/c1.jpg)
![](http://bdp-news.com/wp-content/uploads/2021/04/b8.jpg)
![](http://bdp-news.com/wp-content/uploads/2021/04/c2.jpg)