ព្រឹកថ្ងៃពុធ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ បាននាំយកថវិកា ឯកឧត្ដម មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោកជំទាវ ចំនួន៣,០០០,០០០រៀល ឧបត្ថម្ភសាលាបឋមសិក្សាឆែប សម្រាប់រៀបចំប្រព័ន្ធលូរំដោះទឹកក្នុងទីធ្លាសាលារៀន ដើម្បីរៀបចំបរិស្ថានសាលា និងជួយឲ្យការបង្រៀន និងរៀនរបស់សិស្សានុសិស្សមានផាសុខភាព។
បន្ទាប់មក លោក សុខ សាន្ដតារ៉ា បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងស្ទះទឹក ៊១កន្លែង នៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ចំណុចផ្លូវចូលភូមិដងផ្លិត ដោយឲ្យដាក់លូរបន្ថែមដើម្បីរំដោះទឹកកុំឲ្យលិចខូចផ្លូវកៅស៊ូ ក្នុងនោះ លោក សុខ សាន្ដតារ៉ា បានឧបត្ថម្ភថវិកាចំនួន២,០០០,០០០រៀលក្នុងការថែមលូររំដោះទឹកនោះ។ដោយ សាង ភា





