ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 4444706
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត ប្រធាន នៅថៃ្ញ​​​​​​​​​​​​​​​​​​​ទី​22 ខែមីនា​​ ឆំា្ន2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី - ( ខេត្តតាកែវ ) នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ - ថ្ងៃទី07/09/2021

​សមត្ថកិច្ច​បញ្ជូន​មនុស្ស​ចំនួន​២២​នាក់​ទៅ​តុលាការ​ជុំវិញ ករណី​បទល្មើស​ចរាចរណ៍​

​ក្នុង​រយៈពេល​បី​សប្តាហ៍​ក្នុង​ខែ មេសា ឆ្នាំ​២០១៦​នេះ សម​ត្ថ កិច្ច​នគរបាល​ចរាច​រណ៍​បាន​បញ្ជូន មនុស្ស​ចំនួន​២២​នាក់ ទៅ​ស្ថាប័ន តុលាការ បន្ទាប់​ពី​អ្នក​ទាំងនោះ ត្រូវបាន​រកឃើញ​ថា បាន​បើកបរ ស្ថិត​ក្រោម​ជាតិ​ស្រវឹង និង​ប្រើប្រាស់ ល្បឿន​ផ្ទុយ​ពី​ច្បាប់​កំណត់ ។​

​ក្នុង​របាយការណ៍​របស់គណៈ កម្មាធិការជាតិ​សុវត្ថិ​ភាព​ចរាចរណ៍ ផ្លូវគោក ចេញផ្សាយ​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៦ បានបង្ហាញ ថា នគរបាល​បាន​ឃាត់​រថយន្ត លើស​ល្បឿន​កំណត់​បាន​ចំនួន​ជាង ៣០០០​គ្រឿង និង​មនុស្ស​ស្រវឹង បាន​ជិត​៦០០​នាក់ ក្នុងនោះ​មាន មនុស្ស​២២​នាក់ ត្រូវ​បញ្ជូន​ទៅ តុលាការ ។​

​ក្នុង​របាយការណ៍​ដដែល​បន្តថា នគរបាល​បាន​ធ្វើ​ការពិន័យ​យាន យន្ត​ជិត​៥០០០​គ្រឿង ក្នុងនោះ រថយន្ត ចំនួន​៣០​ភាគរយ និង​ម៉ូតូ ចំនួន​៧០​ភាគរយ​ជាមួយនឹង​ប្រាក់ ពិន័យ​ជា​ង​៧.០០០​លាន​រៀល​។​

​លោក គង់ សុវណ្ណ នាយក ប្រចាំ​ប្រទេស​របស់​អង្គការ​សម្ព័ន្ធ អន្តរជាតិ​ដើម្បី​ទប់ស្កាត់​គ្រឿង ស្រវឹង បាន​សម្តែង​ការ​សាទរ ចំពោះ​លទ្ធផល​ដែល​នគរបាល សម្រេច​បាន​ខាងលើនេះ ។ លោក បន្តថា នេះ​គឺជា​សារ​ទៅ​កាន់ ប្រជាពលរដ្ឋ ដើម្បី​ឱ្យមាន​ស្មារតី ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ចៀសវាង​ប្រឈមមុខ​ចំពោះ​ច្បាប់​។​

​លោក​ក៏​បាន​អំពាវនាវ​ឱ្យ​សម​ត្ថ កិច្ច​នគរបាល​ចរាច​រណ៍​ដាក់​ផែន ការរៀបចំ​ជា​មុន​នូវ​យុទ្ធសាស្ត្រ សម្រាប់​កាត់បន្ថយ​គ្រោះថ្នាក់ ចរាចរណ៍​នៅក្នុង​ពិធីបុណ្យ​ជាតិ សំខាន់ៗ​នាពេល​ខាងមុខ​នេះ ដូច ជា​បុណ្យអុំទូក និង​បុណ្យ​ភ្ជុំ​បិណ្ឌ ដែល​តែងតែ​កើតមាន​គ្រោះថ្នាក់ និង​ជនរងគ្រោះ​ច្រើន ។​

​គួរបញ្ជាក់​ថា គិត​ត្រឹម​រយៈ ពេល​បី​សប្តាហ៍​រហូតមកដល់ ខែ​មេសា​ឆ្នាំ​២០១៦​នេះ ដែល ភ្ជាប់​ជាមួយ​ព្រឹត្តិការណ៍​បុណ្យ ចូលឆ្នាំ​ខ្មែរ​ផង មាន​គ្រោះថ្នាក់ ចរាចរណ៍​កើតឡើង​នៅ​ទូទាំង ប្រទេស​មាន​ចំនួន​២៧២​លើក បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ១៣៣​នាក់ រងរបួស​៥៣២​នាក់ ក្នុង​នោះ​ខេត្ត​កំពង់ចាម មាន គ្រោះថ្នាក់​ច្រើន​ជាង​គេ បន្ទាប់ មក​គឺ​ខេត្ត​ព្រៃវែង និង​ខេត្ត​បាត់ ដំបង ។​!

 

20160425f (3) 20160425f (1) 20160425f (2)

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 0314444706

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 0314444706

Copyright © 2015 BDP News, All right Reserved

© 2024 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.