ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 4444706
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត ប្រធាន នៅថៃ្ញ​​​​​​​​​​​​​​​​​​​ទី​22 ខែមីនា​​ ឆំា្ន2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី - ( ខេត្តតាកែវ ) នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ - ថ្ងៃទី07/09/2021

​ឆ្នាំ​២០១៧​នេះ​ខេត្ត​តាកែវ​សល់​ស្បៀង​ជា​ស្រូវ​ចំនួន ៧៦៦ ៦២៨ តោន​

លោក ញ៉ិប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង នេសាទ​ខេត្ត​តាកែវ បានឱ្យ​ដឹង​នៅ​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៧​ថា ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា ឆ្នាំ​២០១៦-២០១៧ កន្លងទៅ កសិករ​ខេត្តតាកែវ អនុវត្ត​ន៍​បាន​១៩៧ ៤៣១​ហិកតា ស្មើនឹង ១១៦.១៣​ភាគរយ នៃ​ផែនការ ក្នុង​ទិន្នផល​មធ្យម ៣.៣២៤ តោន ក្នុង​មួយ​ហិកតា ដោយ​ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន ៦៥៦ ២៤៦​តោន ។

​រីឯ​ស្រូវ​រដូវប្រាំង​គិត​មកដល់​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៧​នេះ អនុវត្ត​ន៍​បាន​៩៨ ៦៧០​ហិកតា ស្មើនឹង ១៣១.៥៦​ភាគរយ​នៃ​ផែនការ ក្នុង​ទិន្នផល​មធ្យម​ប្រមាណ ៤.៨៦១​តោន ក្នុង​មួយ​ហិកតា ដែល បរិមាណ​ផល​សរុប​ទទួលបាន​ប្រមាណ ៤៧៩ ៦០៦​តោន ។​

​លោក ញ៉ិប ស្រ៊ន បានឱ្យដឹង​ទៀត​ថា យោង​តាម​ការធ្វើ​ជំរឿន​ប្រជាជន​ឆ្នាំ​២០០៨ និង ការធ្វើ​ចំណោល របស់​ក្រសួង​ផែនការ​ឆ្នាំ​២០១៤ បានឱ្យដឹងថា ខេត្ត​តាកែវ​មាន​ប្រជាជន​ចំនួន ៩៩១ ៦០៨​នាក់ ហើយ​មនុស្ស ម្នាក់​ត្រូវការ​ស្បៀង​ជា​អង្ករ​ក្នុង​មួយ​ឆ្នាំ​ចំនួន ១៤៣​គីឡូក្រាម ។ ដូច្នេះ​ប្រជាជន​ទូទាំង​ខេត្តតាកែវ​តម្រូវការ ស្បៀង​គិត​ជា​អង្ករ​រយៈពេល​មួយ​ឆ្នាំ​ប្រមាណ ១៤១ ៨០០​តោន ។​
​ការប៉ាន់ប្រមាណ​តុល្យភាព​ស្បៀង​ដោយ​ដកចេញ​ការហូបចុក​រយៈពេល​មួយឆ្នាំ ការ​ទុក​ពូជ ចំណី​សត្វ ការបាត់បង់​ពេល​ប្រមូល​ផល ឃើញថា ទូទាំង​ខេត្ត​តាកែវ ស្បៀង​នៅសល់​គិត​ជា​ស្រូវ​ចំនួន ៧៦៦៦២៨​តោន គិត​ជា​អង្ករ​ចំនួន ៤៩០ ៦៤២​តោន សម្រាប់​ធ្វើ​ការនាំចេញ ទៅ​បណ្ដា​ខេត្ត​ផ្សេងៗ​និង​ក្រៅប្រទេស​។ បើ​ប្រៀប ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ឆ្នាំ​នេះ​សល់​ស្បៀង​ច្រើនជាង​ឆ្នាំមុន គិត​ជា​ស្រូវ​ចំនួន ៦ ៧០០​តោន គិត​ជា​អង្ករ​ចំនួន ៤ ២៨៨​តោន​៕

 

rice

Filed in: សេដ្ឋកិច្ច

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 0314444706

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 0314444706

Copyright © 2015 BDP News, All right Reserved

© 2024 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.