ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 4444706
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត ប្រធាន នៅថៃ្ញ​​​​​​​​​​​​​​​​​​​ទី​22 ខែមីនា​​ ឆំា្ន2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី - ( ខេត្តតាកែវ ) នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ - ថ្ងៃទី07/09/2021

ខេត្ដ​ក្រចេះ​រៀបចំ​ប្រារព្ធ​ពិធី​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​១៩

​ក្រចេះ ៖ ដើម្បី​ចូលរួម​ថែរក្សា និង​ការពារ​វប្បធម៌ អត្ដ​សញ្ញាណ​ជាតិ​ឱ្យ​ស្ថិតស្ថេរ​គង់វង្ស​នោះ អាជ្ញាធរ​ខេត្ដ​ក្រចេះ បាន​រៀបចំ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​៣​មីនា លើក​ទី​១៩ ដែល​មាន​ការ អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ជុ​ធ ភឿន រដ្ឋលេខាធិការ ក្រសួង​វប្បធម៌​និង វិចិត្រសិល្បៈ នា​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៧ នៅ​ខេត្ត​ក្រចេះ​។​

​ឯកឧត្តម ជាក់ ម៉េង​ហ៊ាង អភិបាលខេត្ត​ស្តីទី ខេត្ត​ក្រចេះ បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​បាន កំណត់​ថា​វប្បធម៌​ជា​ព្រលឹង​ជាតិ និង​អត្តសញ្ញាណ​ជាតិ ដែល មានតម្លៃ​មហាសាល​មិន​អាច​កាត់ថ្លៃ​បាន សម្រាប់​ផ្សាភ្ជាប់​ទំនាក់ទំនង​ពី​បុគ្គល​ម្នាក់​ទៅ បុគ្គល​ម្នាក់​ពី​សហគមន៍​មួយ​ទៅ សហគម​ន៍​មួយ សុវត្ថិភាព សុខុ​ដុម ភាព​និង​វឌ្ឍនភាព​សង្គម​។​

​ឯកឧត្តម​បាន​បន្ដថា វប្បធម៌​ក៏បាន​ដើរតួនាទី​ជា​ប្រភព​ធនធាន​ដ៏​មាន​សក្តានុពល ដែល​មិន​ចេះ​រីងស្ងួត សម្រាប់​បម្រើ​ឱ្យ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​។​

​ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​បី​ឆ្នាំ​ហើយ​ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​យក ប្រធានបទ​តែមួយ​ដាក់ចូល​ការ​ប្រារព្ធ ទិវា​វប្បធម៌​ជាតិ​៣​មីនា គឺ “ យុវជន​ដើម្បី​វប្បធម៌​ជាតិ “ ដើម្បី​ពញ្ញាក់​ស្មារតី​យុវជន ឱ្យ​ចូលរួម​សម្រេច ឱ្យ​បាន​គោលបំណង​សំខាន់ៗ ដូចជា ការបង្កើន​ការស្រឡាញ់ និង​មាន​ស្មារតី​ក្នុង​ការផ្ទេរ និង​ទទួលយក នូវ​ចំណេះដឹង​ជំនាញ បច្ចេកទេស​សិល្បៈ​វប្បធម៌ ការលើកកម្ពស់​ការយល់ដឹង​អំពី​តម្លៃ​ពិត​នៃ​វប្បធ​ម៌ បង្កើន​ការចូលរួម​ឱ្យ​កាន់តែ​ខ្លាំង ក្នុង​ការស្រាវជ្រាវ​និង​ចងក្រង​រក្សាទុក​ឱ្យ​បាន​គង់វង្ស​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា នេះ​គឺជា​ឯកសារ​បេតិកភណ្ឌ​វប្បធម៌​គ្រប់​ប្រភេទ លើកស្ទួយ​ការប្រើប្រាស់ សក្តានុពល​វប្បធម៌ បង្កើត​ស្នាដៃ​វប្បធម៌​ថ្មីៗ ជំរុញ​ការចូលរួម​កាន់តែ​សកម្ម​ប្រកបដោយ​មោទនភាព និង​ការទទួលខុសត្រូវ​ខ្ពស់ ក្នុង​ផ្សព្វផ្សាយ​អភិរក្ស និង​អភិវឌ្ឍន៍​វប្បធម៌ ព្រមទាំង​វប្បធម៌​ចម្រុះ ប្រកបដោយ​និរន្តរភាព​៕

 

Kratie Kratie1

Filed in: វប្បធម៌

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 0314444706

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 0314444706

Copyright © 2015 BDP News, All right Reserved

© 2024 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.