ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 4444706
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត ប្រធាន នៅថៃ្ញ​​​​​​​​​​​​​​​​​​​ទី​22 ខែមីនា​​ ឆំា្ន2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី - ( ខេត្តតាកែវ ) នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ - ថ្ងៃទី07/09/2021

​មេបញ្ជាការរង​រាជ​អាវុធហត្ថ​ស្រុក​ព្រៃនប់​ម្នាក់​បើករថយន្ត​ជូន​មន្ត្រី​គយ​ដឹក​លុយ​មក​ដាក់​នៅ​រតនា​គារ​ ​ជាតិ​ក្រុងភ្នំពេញ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ទាំង​២​នាក់​

នៅ​ថ្ងៃ​ទី​២២​ខែ​ឧសភា ឆ្នាំ ២០១៨ វេលា​ម៉ោង​១១​ៈ​០០​ព្រឹក​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថ​យន្ត​ម៉ាក់​ដេ​វូ ពណ៌​ត្រូ​យចេក​ស្លាក​លេខ ៣​ឌ​-២០៥៦​បុក​ជា មួយ​រថយន្ត កាមរី​បា​ឡែន​ស្លាក លេខ ២​ទ​-២៥៣៤​ពណ៌​ទឹកប្រាក់ ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង​នៅលើ​ផ្លូវជាតិ​៤ មុខ​រោងចក្រ​មួយ​កន្លែង ស្ថិតនៅ​ភូមិ​ត្រពាំង​គារ​ឃុំ​ជើង​គោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បណ្តាលឱ្យ​ស្លាប់​មន្ត្រី​គយ​ប្រចាំការ​កែវផុស​ម្នាក់​និង​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់​ម្នាក់​ផងដែរ​។​

​មន្ត្រី​គយ​ប្រចាំការ​កែវផុស​ដែល​បាន​ស្លាប់​ឈ្មោះ ញេ​ប នៅ​និង​មេបញ្ជាការរង​កងរាជអាវុធហត្ថ ស្រុក​ព្រៃ​ក​នប់ គឺ​លោក​អនុសេនីយ៍ឯក ឆេង សុខ​នី​។​

​លោក​ឧត្តមសេនីយ៍​ទោជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​ប្រាប់ថា​នៅ​មុន​កើតហេតុ​មន្ត្រី​អាវុធហត្ថ​ដែល​ជា​មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​ព្រៃនប់ ជា​អ្នកបើករថយន្ត​ជូន​មន្ត្រី​គយ ដើម្បី​យក​លុយ​ទៅ​ដាក់​នៅ​រតនាគារ​ជាតិ នា​រាជធានី​ភ្នំពេញ​មិន​ទាន់​ទៅដល់​គោលដៅ​ផង ស្រាប់តែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បុក​ជាមួយ​រថយន្ត​ធុន​ធំ​បណ្តាល​រថយន្ត​កាមរី​ខូចខាត​ផ្នែក​ខាង​មុខស្ទើ​រទាំង ស្រុង ហើយ​មន្ត្រី​គយ​ស្លាប់​នៅ នឹង​កន្លែង ខណៈ​មន្ត្រី​អាវុធហត្ថ​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​

​លោក​ឧត្តមសេនីយ៍​ស្នងការ​បញ្ជាក់ថា ករណីនេះ កម្លាំង​សមត្ថកិច្ច​បាន​ការពារ​លុយ​ដែល ត្រូវ​ដឹក​ទៅ​ទុក​នៅ​រតនាគារ​ជាតិ​មិនឱ្យ​មាន​ការបាត់បង់​ឡើយ ៕

 

Accident don180610a1 Accident2

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 0314444706

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 0314444706

Copyright © 2015 BDP News, All right Reserved

© 2024 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.