ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 4444706
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត ប្រធាន នៅថៃ្ញ​​​​​​​​​​​​​​​​​​​ទី​22 ខែមីនា​​ ឆំា្ន2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី - ( ខេត្តតាកែវ ) នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ - ថ្ងៃទី07/09/2021

គ្រោះថ្នាក់ចរាចរណ៍ទាំងព្រលឹមនៅស្រុកទ្រាំងចៅអាយុ១៦ឆ្នាំ ជិះម៉ូតូឌុបតាអាយុ៦៨ឆ្នាំ បត់ឆ្លងផ្លូវ ត្រូវរថយន្តលុចសុីស ៣៣០បុកពេញទំហឹងដួលរងរបួសធ្ងន់ទាំងពីរនាក់

ខេត្តតាកែវ ៖ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៧និង១០នាទីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចភូមិខ្លែង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេ់ត្តតាកែវ ។
តាមប្រភពសមត្ថកិច្ចបានឲ្យដឹងថា មានម៉ូតូ១គ្រឿងម៉ាក ហុងដា C១២៥ ស៊េរី២០១២ មានពណ៌ខ្មៅ ពាក់ផ្លាក់លេខតាកែវ 1H3364 បើកបរដោយឈ្មោះ អេន វាសនា ភេទ
ប្រុស អាយុ១៦ឆ្នាំ មុខរបរជាសិស្ស រស់នៅឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ បើកបរពីទិសខាងត្បូង ទៅទិសខាងជើង និងមានអ្នករួមដំណើរជាមួយឈ្មោះ គយ គន ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរកសិករ រស់នៅជាមួយគ្នា ពេលមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ស្របពេលនោះ ក៏មានរថយន្តមួយគ្រឿង ម៉ាកលុចស៊ីស 330 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AJ0195 បានបុកម៉ូតូជនរងគ្រោះពេញ

te1

ទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ទាំងពីរនាក់ ។ រីឯតៃកុងឡាន បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ភ្លាមៗនោះជនរងគ្រោះ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលបន្ទាន់ផងដែរ ។
រីឯវត្ថុតាងសមត្ថកិច្ចមូលដ្ឋានបានចុះវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីផ្លូវច្បាប់ ។@ ជា អេងឡុង@

te2 te3

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 0314444706

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 0314444706

Copyright © 2015 BDP News, All right Reserved

© 3300 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.