ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 4444706
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត ប្រធាន នៅថៃ្ញ​​​​​​​​​​​​​​​​​​​ទី​22 ខែមីនា​​ ឆំា្ន2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី - ( ខេត្តតាកែវ ) នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ - ថ្ងៃទី07/09/2021

នគរបាលប៉ុស្តិ៍ភូមិធំសហការណ៍ជាមួយកម្លាំងប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយធ្វើការបង្គ្រាបគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់

ខេត្តកណ្តាលៈដោយបានអនុវត្តតាមការណនាំពីលោកឧត្តមសេនីយ៍ត្រីឈឿន សុចិត្តស្នងការនគរបាលខេត្តនិងលោកវរសេនីយ៍ឯកព្រុំសំណាងអធិការស្រុកកៀនស្វាយដឹកនាំកម្លាំងចុះបង្គ្រាបគ្រឿងញៀនដោយបានឃាត់ខ្លួនជនសង្ស័យ២នាក់ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអង្គារ១២កើត ខែជេស្ឋឆ្នាំជូតទោសក័ព.ស២៥៦៤ ត្រូវថ្ងៃទី០២ខែមិថុនា ឆ្នាំ២០២០វេលាម៉ោង១៦:៣០នាទីនៅត្រង់ចំណុចៈភូមិរទាំងឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្ដាល។
លោកព្រុំ សំណាងបានឲ្យដឹងថាៈមាន ជនសង្ស័យ០២នាក់ ប្រុស១/ឈ្មោះ ឈៀង ផាន់ណៃភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរពុំពិតប្រាកដមានលំនៅភូមិរទាំងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន) ២/ ឈ្មោះណុប រ៉ូម៉ា ភេទប្រុសអាយុ ២៦ឆ្
នាំជនជាតិខ្មែរមុខរពុំពិតប្រាកដ មានទីលំនៅភូមិ ឃុំជាមួយគ្នា (ឃាតខ្លួន)។

x1

ចំពោះវត្ថុតាងចាប់យកបានរួមមាន៖
១/ ថ្នាំងញៀនចំនួន ០៥កញ្ចប់តូច
២/សម្ភារះវេចខ្ចប់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
លោកអធិការស្រុកកៀនស្វាយបន្តថាៈកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំបានសហការណ៍ជាមួយកំលាំងប្រជាការពារ និងកម្លាំងប្រឆាំងគ្រឿងញៀនស្រុក ធ្វើការល្បាតតាមគោលដៅស្មុគស្មាញ ក្នុងភូមិសាស្រ្តឃុំភូមិធំពេលល្បាតមកដល់ចំនុចភូមិរទាំងឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល ស្រាប់តែបានឃើញជនសង្ស័យ០២នាក់ គឺ ឈ្មោះណុប រ៉ូម៉ា និង ឈ្មោះឈៀង ផាន់ណកំពុងអង្គុយនៅក្នុងរោងទុកចោល ឃើញដូច្នេះកំលាំងនគរបាលប៉ុស្តិ៍ឆែកឃើញថ្នាំញៀនចំនួន ០៥កញ្ចប់សំភារះ វេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

x2

x3 x4

បន្ទាប់មកក៏បាននាំខ្លួនជនសង្ស័យនិង វត្ថុតាងមកប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំដើម្បីសួរនាំ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា:ថ្នាំញៀន(ម៉ាទឹកកក)ខាងលើពិតជារបស់ខ្លួនពិតប្រាកដមែន ហើយខ្លួនបានទិញពីឈ្មោះម៉ាប់ភេទប្រុសប្រហែល២៨ឆ្នាំ ជនជាតិខ្មែរមុខរបរពុំពិតប្រាកដនៅម្ដុំផ្សារសូរិយារាជធានីភ្នំ ពេញមួយកញ្ចប់តម្លៃ១០០០០០៛ (ដប់ម៉ឺនរៀល)យកមកវិចខ្ចប់ជាកញ្ចប់តូចៗដើម្បីលក់បន្តនិងប្រើប្រាស់ខ្លួនឯងផង។
ក្រោយពីសួរនាំរួចកម្លាំងសមត្តកិច្ចក៏បានបញ្ជូនខ្លួនជនសង្ស័យទាំងពីររួមទាំងវត្ថុតាងមកកាន់អធិការរដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី។@ ជា អេងឡុង @

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 0314444706

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 0314444706

Copyright © 2015 BDP News, All right Reserved

© 2024 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.