ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 4444706
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត ប្រធាន នៅថៃ្ញ​​​​​​​​​​​​​​​​​​​ទី​22 ខែមីនា​​ ឆំា្ន2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី - ( ខេត្តតាកែវ ) នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ - ថ្ងៃទី07/09/2021

រដ្ឋមន្ត្រី សាយ សំអាល់៖ អាជ្ញាធរមូលដ្ឋានមានកាតព្វកិច្ចការពារដីរដ្ឋ ពីការទន្ទ្រានកាន់កាប់ខុសច្បាប់ និងមានតួនាទីទទួលខុសត្រូវលើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ

(ស្ទឹងត្រែង)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា អាជ្ញាធរមូលដ្ឋានមានកាតព្វកិច្ច ចូលរួមការពារដីរដ្ឋពីការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ និងមានតួនាទីទទួលខុសត្រូវ លើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន។

លោក សាយ សំអាល់ លើកឡើងដូច្នេះនៅក្នុងកិច្ចប្រជុំ ស្តីពីការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តស្ទឹងត្រែង ដែលបានរៀបចំធ្វើឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះនៅសាលាខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីអាជ្ញាធរខេត្តស្រុកឃុំ និងស្ថាប័នពាក់ព័ន្ធនៃខេត្តស្ទឹងត្រែង និងសមាជិកគណៈកម្មាធិការទី៣ របស់ព្រឹទ្ធសភា និងរដ្ឋសភាចូលរួមផងដែរ។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ មានមូលដ្ឋានច្បាប់គ្រប់គ្រាន់ និងគោលការណ៍ច្បាស់លាស់ ពីរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ ហើយអាជ្ញាធរឃុំស្រុកនេះហើយ ដែលជាអ្នកអនុវត្តច្បាប់ដោយមិនចាំបាច់រង់ចាំ ក្រសួងស្ថាប័នណាមួយឡើយ ហើយសូមកុំគិតថាបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ជាសមត្ថកិច្ចដោយឡែករបស់ក្រសួងស្ថប័នណាមួយ តែជាការទទួលខុសត្រូវរបស់អាជ្ញាធរផ្ទាល់ និងការពារអភិរក្ស ដើម្បីឧត្តមប្រយោជន៍របស់ប្រជាជនយើង។

ជាមួយការថ្លែងអំណរគុណ ចំពោះគ្រប់សមត្ថកិច្ចទាំងអស់ ដែលបានសហការគ្នាបានយ៉ាងល្អនាពេលកន្លងមក ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដូចជាការកាប់ឈើ ការបរបាញ់សត្វ ការកាប់រាន ដុត ឆ្ការ ទន្ទ្រានកាន់កាប់ដីព្រៃ លោក សាយ សំអាល់ បានជំរុញអាជ្ញាធរឃុំស្រុកបន្តចាត់វិធានការផ្លូវច្បាប់ទៅលើ ក្រុមជនខិលខូចដែលបន្តប្រព្រឹត្តបទល្មើស និងចូលរួមសហការជាមួយមន្ត្រីជំនាញ ដើម្បីទប់ស្កាត់ និងបង្ក្រាបប្រកបដោយប្រសិទ្ធភាព លើបទល្មើសដែលកើតមានជាពិសេសបទល្មើសកាប់រាន ដុតឆ្ការ ទន្ទ្រាកាន់កាប់ដីរដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិនានា ក្នុងខេត្តស្ទឹងត្រែង។

លោកបានថ្លែងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងការការពារ និងអភិរក្សធនធានធម្មជាតិបានល្អប្រសើរ រហូតមកទល់ពេលនេះ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងមានទៀតហើយ តែនៅសល់បទល្មើសទ្រង់ទ្រាយតូចៗ ដែលសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ចាំបាច់ ត្រូវបន្តសហការគ្នាមបន្តទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាព ដើម្បីនិរន្តរភាពបរិស្ថាន និងធនធានធម្មជាតិ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានលើកឡើង ពីបញ្ហាប្រឈមនានា ក្នុងការងារគ្រប់គ្រងតំបន់ការពារធម្មជាតិទាំង ៦ កន្លែងជាពិសេសការកាប់ទន្ទ្រានរានដី ធ្វើជាកម្មសិទ្ធិនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ដែនជម្រកសត្វព្រៃសៀមប៉ាង ឧទ្យានជាតិសៀមប៉ាង វើនសៃ និងរបៀងអភិរក្សជីវៈចម្រុះឦសាន។

យោងតាមមន្ត្រីជំនាញបទល្មើសទន្ទ្រានដីរដ្ឋ នៅក្នុងស្រុកឋាឡាបរិវ៉ាត់មានការកើតឡើងច្រើន និងរហូតដល់មានការយកដីរដ្ឋពុះជាឡូតិ៍លក់ ហើយតាមការស្រាវជ្រាវបង្ហាញថា អាជ្ញាធរមូលដ្ឋានមានទាំងមេភូមិ និងមេឃុំមានការពាក់ព័ន្ធលើការចុះហត្ថលេខា ទទួលស្គាល់ដីទន្ទ្រានកាន់កាប់ខុសច្បាប់ថែមទៀតផង។ ទង្វើនេះជាការផ្ទុយនឹងច្បាប់ ដែលអ្នកពាក់ព័ន្ធនានាបាន និងកំពុងត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។

នៅចំពោះមុខអាជ្ញាធរខេត្តស្ទឹងត្រែង លោករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា សូមអាជ្ញាធរឃុំស្រុកត្រូវញែកឱ្យដាច់ រវាងការឆ្វៀលដីភូមិដ្ឋានចាស់ ដែលពលរដ្ឋរស់នៅស្របតាមគោលការណ៍ស្បែកខ្លា និងការស្នើសុំកាត់ឆ្វៀលដី ដែលបានមកពីការទន្ទ្រានកាន់កាប់ដីរដ្ឋ ដោយខុសច្បាប់។

លោកបានព្រមានទុកជាមុនថា «ករណីស្នើសុំកាត់ឆ្វៀលដីដែលបានមកពីការទន្ទ្រានកាន់កាប់ដីរដ្ឋ ដោយខុសច្បាប់ ជាទង្វើខុសច្បាប់ ហើយត្រូវប្រឈមមុខច្បាប់»

ជាមួយគ្នានេះ លោក សាយ សំអាល់ ក៏បានផ្តល់ជាគំនិតដល់អាជ្ញាធរ ក្នុងការគិរគូរជាមួយប្រជាសហគមន៍ បង្កើតជម្រើសមុខរបរថ្មី ដូចជាការចិញ្ចឹមសត្វ និងដំណាំកសិកម្មផ្សេងៗក្រៅពីមុខរបរប្រពៃណីដកហូត អនុផលព្រៃឈើ ការទន្ទ្រានដីធ្វើចម្ការពនេចរ ហើយក្រសួងបរិស្ថានត្រៀមខ្លួនជួយទាំងបច្ចេកទេស និងថវិកា។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះគម្រោង ស្រូវត្រយ៉ងដែលអនុវត្តដោយអង្គការជីវិតសត្វស្លាបអន្តរជាតិ ជាមួយប្រជាពលរដ្ឋនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងទិសដៅផ្សាភ្ជាប់រវាងការអភិរក្ស និងការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន ដោយបញឈប់មុខរបរបរបាញ់សត្វព្រៃ កាប់ឈើ និងការទន្ទ្រានដីព្រៃរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។

លោករដ្ឋមន្ត្រីបានថ្លែងថា «ខ្ញុំពិតជាកោតសរសើរ ចំពោះក្រុមគ្រួសារដែលបានបញ្ឈប់ ការប្រកបមុខរបរចូលព្រៃកាប់ឈើ បរបាញ់សត្វ និងការទន្ទ្រានដីព្រៃហើយងាកមកប្រកបរបរផលិតស្រូវសរីរាង្គ ដែលមានទីផ្សារនិងលក់ក្នុងតម្លៃខ្ពស់។ នេះគឺជាការបញ្ជាក់ពីការផ្លាស់ប្តូរឥរិយាបថ របស់ប្រជាពលរដ្ឋចំពោះបរិស្ថាន និងធនធានធម្មជាតិ និងបានឃើញច្បាស់ពីការប្រែប្រួលជីវភាពកាន់តែរីកចម្រើន។ នេះហើយជាអ្វីដែលយើងត្រូវធ្វើ និងបង្កើតសកម្មភាពជួយប្រជាសហគមន៍»

លោក សាយ សំអាល់ ថ្លែងនូវកត់សម្គាល់ថា តាមរយៈការអប់រំផ្សព្វផ្សាយចំណេះដឹង និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ យើងសង្កេតឃើញថា ប្រជាជនកម្ពុជាភាគច្រើនបានក្លាយខ្លួនជាអ្នកបរិស្ថាន ស្រឡាញ់ធនធានធម្មជាតិ និងចូលរួមការពារធម្មជាតិ។

លោករដ្ឋមន្ត្រីក៏បានដាក់បញ្ជាឱ្យ អាជ្ញាធរពាក់ព័ន្ធកំណត់អត្តសញ្ញាណ អ្នកប្រកបរបរកាប់ឈើ និងបរបាញ់សត្វ ដើម្បីធ្វើការអប់រំណែនាំ និងមានគម្រោងប្រែក្លាយពួកគាត់ពីអ្នកបំផ្លាញធនធានធម្មជាតិ មកជាអ្នកចូលរួមការពារ និងអភិរក្សធនធានធម្មជាតិជាមួយមន្ត្រីជំនាញវិញ ដោយបង្កើតមុខរបរ និងផ្តល់ចំណូលជូនគាត់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 0314444706

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 0314444706

Copyright © 2015 BDP News, All right Reserved

© 2024 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.