ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 4444706
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត ប្រធាន នៅថៃ្ញ​​​​​​​​​​​​​​​​​​​ទី​22 ខែមីនា​​ ឆំា្ន2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី - ( ខេត្តតាកែវ ) នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ - ថ្ងៃទី07/09/2021

រដ្ឋមន្ដ្រីកសិកម្ម ជំរុញឲ្យកសិករ យកចិត្តទុកដាក់លើពូជ ជី និងថ្នាំកសិកម្ម ធ្វើយ៉ាងណាប្រើប្រាស់ ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស

(តាកែវ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យកសិករយកចិត្តទុកដាក់ អំពីពូជ ជី និងថ្នាំកសិកម្ម ធ្វើយ៉ាងណាប្រើប្រាស់ ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ស្ថានភាពដី និងពេលវេលាដែលត្រូវប្រើ ចៀសវាងប៉ះពាល់ដល់សុខភាពខ្លួនឯង អ្នកបរិភោគ និងបរិស្ថាន។

ការជំរុញបែបនេះ ក្នុងឱកាសដែលលោក វេង សាខុន និងក្រុមការងារ ចុះមកពិនិត្យ និងវាយតម្លៃលើការងារបង្កបង្កើនផលស្រូវរដូវវស្សាដើមរដូវ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ។

លើសពីនោះទៀត រដ្ឋមន្ត្រី វេង សាខុន ក៏បានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បន្តចុះជួយផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេស ដល់បងប្អូនកសិករ។

ជាមួយគ្នានោះ លោក វេង សាខុន សុំឲ្យសមាជិកសហគមន៍ ត្រូវចូលរួមថែរក្សាស្ថានីយ និងប្រឡាយទឹក ឲ្យបានគង់វង្ស ដើម្បីទុកប្រយោជន៍យូអង្វែងផងដែរ។

ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រី វេង សាខុន សម្តែងទឹកចិត្តចូលរួមអបអរសាទរ និងគាំទ្រលើកទឹកចិត្ត ដល់សមាជិកសហគមន៍គ្រប់ៗ ក្រុមគ្រួសារឲ្យបន្តខិត ខំបន្ថែមទៀត ដើម្បីចូលរួមទាំងអស់គ្នា ក្នុងការផលិតស្រូវធានា ឲ្យបាននូវសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល ឈានទៅកាត់បន្ថយភាពក្រីក្រ។

ចេញពីស្រុកព្រៃកប្បាស ខេត្តតាកែវ លោករដ្ឋមន្ត្រី វេង សាខុន និងក្រុមការងារ បន្តដំណើរឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ដើម្បីមកពិនិត្យផលិតកម្ម បន្លែសុវត្ថិភាព (ការដាំប្រមូលផល និងការប្រមូលទិញតាមកិច្ចសន្យា) របស់លោកពូ ផៃ ប្រុស ម្ចាស់ចំការ។

បន្ទាប់ពីបានអញ្ជើញចុះពិនិត្យរោងបន្លែរួចមក លោករដ្ឋមន្ត្រី វេង សាខុន មានការជឿជាក់ ដោយប្រាប់ម្ចាស់ចំការថា ទីផ្សារ និងតម្លៃបន្លែសុវត្ថិភាព នឹងល្អប្រសើរឡើងជាលំដាប់ដោយសារការពេញនិយម របស់អ្នកបរិភោគដែលគិតគូពីសុខភាពជាចំបង។

លោករដ្ឋមន្ដ្រី វេង សាខុន បន្ដទៀតថា អ្នកដាំ ក៏បានអនុវត្តតាមលក្ខណៈបច្ចេកទេស និងចុះកិច្ចសន្យាផ្គត់ផ្គង់ ដែលកិច្ចសន្យាអនុវត្តផលិតកម្មកសិកម្មនេះ បានផ្តល់បច្ចេកវិទ្យាកសិកម្មទំនើប ដូចជាដាំបន្លែក្នុងផ្ទះសំណាញ់ ប្រើប្រព័ន្ធដំណក់ និងសាច់ ប្រើប្រាស់ ជី និងថ្នាំកសិកម្មត្រឹមត្រូវ តាមបច្ចេកទេស។

លើសពីនោះទៀត ចេះសន្សំ និងផលិតជី និងថ្នាំសម្លាប់សត្វល្អិត តាមបែបធម្មជាតិ បានយកគោលការណ៍ស្តីពី «ការអនុវត្តកសិកម្មល្អ (GAP)» មកអនុវត្ត បានចងក្រងបណ្តុំអាជីវកម្ម លក់ចែកចាយធាតុចូលកសិកម្ម និងបង្កើតសហគមន៍ផលិតបន្លែ -ល-។

លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់បន្ថែមថា កត្តាទាំងអស់នេះហើយ គឺជាដើមចមនៃកំណើនផលិតកម្ម ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាពសេដ្ឋកិច្ច ប្រាក់ចំណូល និងនិរន្តរភាពនៃសេដ្ឋកិច្ចគ្រួសារ។

លោកថា សុខភាពអ្នកផលិត ក្រុមគ្រួសារត្រូវបានកែលម្អបានល្អប្រសើរ គ្រួសាររីករាយ សប្បាយចិត្តចំពោះជីវភាពប្រចាំថ្ងៃ ជួបជុំគ្រួសារ មានសុភមង្គល ជាពិសេសពេញចិត្ត និងគាំទ្រចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 0314444706

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 0314444706

Copyright © 2015 BDP News, All right Reserved

© 0837 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.