ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 4444706
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត ប្រធាន នៅថៃ្ញ​​​​​​​​​​​​​​​​​​​ទី​22 ខែមីនា​​ ឆំា្ន2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី - ( ខេត្តតាកែវ ) នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ - ថ្ងៃទី07/09/2021

ប្រកាសតែងតាំងប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ, មន្រ្តីជាន់ខ្ពស់ស្ថាប័នគយ ណែនាំឲ្យប្រធានថ្មី ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យទំនិញឆ្លងកាត់ និងទប់ស្កាត់បទល្មើសគេចពន្ធគ្រប់ប្រភេទ

(កំពង់ធំ)៖ លោក នួន ចន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីប្រកាសតែងតាំងលោក ខៀវ សារឿន ជាប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ។

ពិធីប្រកាសនេះមានការចូលរួមពីលោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ, លោក ប្រាក់ គឹមនាគ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ មន្ត្រីរាជការគយ និងរដ្ឋាករ អភិបាលក្រុង-ស្រុក តំណាងកងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរពាក់ពន្ធជាច្រើនរូបទៀត។

លោក នួន ចន្ទរិទ្ធ បានថ្លែងថា ការផ្លាស់ប្តូរគឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាលស្របតាមគោលនយោបាយជាតិ។ សាខាគយ និងរដ្ឋាករខេត្តកំពង់ធំ ពុំទាន់មានប្រធាននៅឡើយទេ មានតែប្រធានស្តីទីតែប៉ុណ្ណោះ ដូច្នេះអ្នកឡើងកាន់តំណែងថ្មីត្រូវបន្តដឹកនាំឲ្យបានល្អប្រសើរ និងត្រូវសាមគ្គីភាពផ្ទៃក្នុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសត្រូវយកចិត្តទុកដាក់ ត្រួតពិនិត្យ ទំនិញឆ្លងកាត់ឲ្យបានត្រឹមត្រូវ និងទប់ស្កាត់បទល្មើសគេចពន្ធគ្រប់ប្រភេទផងដែរ ព្រោះថាខេត្តកំពង់ធំ ជាខេត្តនៅចំកណ្តាលប្រទេសរាល់ទំនិញដឹកមកតែងតែមានការចន្លោះប្រហោង។

លោក ខៀវ សារឿន ដែលទើបតែប្រកាសឡើងកាន់តំណែងថ្មីបានធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម៖

*បន្តគោរពឱ្យបាននូវច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃកម្ពុជានិងលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀត
*មានសាមគ្គីភាពផ្ទៃក្នុងចេះសហការគ្នាក្នុងការបំពេញការងារដើម្បីសម្រេចបាននូវលទ្ធផលរួមជូនអង្គភាពរបស់ខ្លួន
*បន្តពង្រឹងឱ្យបានលក្ខណៈសម្បត្តិទាំងបួនរបស់មន្រ្តីរាជការស៊ីវិលគឺ ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ
*ប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវអភិក្រមទាំង៥គឺ៖ ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល និងវះកាត់ មានសិការវិជ្ជាជីវៈនិងវប្បធម៌សេវាសាធារណៈ
*ខិតខំពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងការងារជំនាញដែលខ្លួនទទួលបន្ទុក ព្រមទាំងបន្តរៀនសូត្រស្វែងយល់នូវចំណេះដឹងថ្មីៗបន្ថែមទៀត ជាពិសេសចំណេះដឹងផ្នែកភាសា និងផ្នែកព័ត៌មានវិទ្យាដើម្បីអភិវឌ្ឍខ្លួនស្របតាមការវិវត្តន៍ នៃស្ថានភាពសង្គម៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 0314444706

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 0314444706

Copyright © 2015 BDP News, All right Reserved

© 2024 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.