ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 4444706
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត ប្រធាន នៅថៃ្ញ​​​​​​​​​​​​​​​​​​​ទី​22 ខែមីនា​​ ឆំា្ន2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី - ( ខេត្តតាកែវ ) នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ - ថ្ងៃទី07/09/2021

លោក អូន ព័ន្ធមុនីរ័ត្ន តំណាងសម្តេចតេជោ ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ ពីថ្ងៃទី១២-១៥ ខែវិច្ឆិកា

(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។

អមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន នៅក្នុងកិច្ចប្រជុំ រួមមាន លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងលោក សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន ព្រមទាំងមន្រី្តជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។

លោកឧបនាយករដ្ឋមន្រី្ត នឹងធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំដូចខាងក្រោម៖
* ប្រជុំកំពូលអាស៊ានលើកទី៣៧
* កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៣
* កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៣
* កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២១
* កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៨
* កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ាន-នូវ៉ែលហ្សេឡង់
* កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ាន-អូស្រ្ដាលី
* កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៣
* កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៥
* កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១១
* កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៧ និង
* កិច្ចប្រជុំកំពូលស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) លើកទី៤។

លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងចូលរួមផងដែរក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្រ្ដី អាស៊ាន ដែលក្នុងឱកាសនោះ វេជ្ជបណ្ឌិត អ៉ឹង កន្ថាផាវី នឹងថ្លែងសុន្ទរកថាស្តីពី «តួនាទីរបស់ស្រ្តីក្នុងការកសាងសហគមន៍អាស៊ានដែលស្អិតរមួត ស្វាហាប់ ប្រកបដោយចីរភាព និងបរិយាប័ន្ន នៅក្នុងពិភពលោកក្រោយវិបត្តិកូវីដ-១៩» កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១២ កិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី២ និងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានបូកបីជាមួយតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើត ដែលនឹងប្រព្រឹត្តទៅស្របពេលជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧។

នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា តាងនាមលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងចូលរួមជាតំណាងកម្ពុជាក្នុងកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ានលើកទី២២ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៨ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅដល់សមភាគីទាំងអស់ ចំពោះអវត្តមានក្នុងព្រឹត្តិការណ៍ដ៏សំខាន់ទាំងនេះ ដោយសារកំពុងស្ថិតក្នុងការដាក់ខ្លួននៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ តាមការកំណត់ជាកំហិតនៃបទបញ្ញតិ្តជាតិស្តីពីសុវត្ថិភាពសុខភាពប្រឆាំងជំងឺកូវីដ-១៩៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 0314444706

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 0314444706

Copyright © 2015 BDP News, All right Reserved

© 2024 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.