បុរសម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ត្រូវបានសមត្ថកិច្ចនៃអធិការខណ្ឌជ្រោយចង្វារឃាត់ខ្លួន នៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២១ ដោយការបេីកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់នៅគោលដៅរង្វង់មូលតាព្រហ្ម ខណ្ឌជ្រោយចង្វារ និងបានជេរប្រមាទមេីលងាយ និងវាយបង្ករបួសស្នាមមកលេីសមត្ថកិច្ចទៀតផង ។
ពេលនេះសមត្ថកិច្ចកំពុងតែនាំខ្លួនមកអធិការខណ្ឌដេីម្បីធ្វេីការសាកសួរ និងរៀបចំសំណុំឯកសារបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕