ចាងហ្វាងការផ្សាយ ៖ អ្នកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 4444706
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត ប្រធាន នៅថៃ្ញ​​​​​​​​​​​​​​​​​​​ទី​22 ខែមីនា​​ ឆំា្ន2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី - ( ខេត្តតាកែវ ) នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ - ថ្ងៃទី07/09/2021

ឯកឧត្តមអភិបាលខេត្ត អញ្ជើញជួបសំណេះសំណាលសួរ សុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់បិទខ្ទប់ ១០០ គ្រួសារ នៅស្រុកព្រៃកប្បាស

ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ នៅព្រឹកថ្ងៃ ចន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១ បានអញ្ជើញ ជួប សំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមាន ការខ្វះខាត ស្ថិតនៅក្នុងតំបន់បិទខ្ទប់ ភូមិកំពែងធំ ឃុំកំពែង ចំនួន ១០០គ្រួសារ ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ ក៏បានមាន ប្រសាសន៍ណែនាំដាស់តឿន ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិដែលបិទខ្ទប់ខាងលើបន្តអនុវត្ត ឲ្យបានត្រឹមត្រូវ នូវវិធានការ ការពារខ្លួន ដែលដាក់ចេញដោយក្រសួងសុខាភិបាល និងប្រសាស ន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យបានត្រឹមត្រូវខ្ជាប់ ខ្ជួនបន្តទៀត មិនត្រូវមានការថ្វេសប្រហែសទ្បើយ ព្រោះពួកយើងទាំង អស់គ្នា មិនអាចដឹងថា ជំងឺមួយនេះ វាកំពុងស្ថិតនៅទីណាឬកន្លែងណាមួយនោះឡើយ ដូច្នេះសូមមានការប្រុងប្រយ័ត្ន អោយបានខ្ពស់ទាំអស់គ្នា ។
ជាមួយគ្នានោះផងដែរ ឯកឧត្តមអភិបាល ក៏សូមចិត្តចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែល ស្ថិតក្មុងភូមិសាស្រ្តបិទខ្ទប់ ភូមិកំពែងធំខាងនេះ សូមមានការយោគយល់អធ្យាស្រ័យ ចំពោះ កាលៈទេសៈដ៏លំបាកនេះ ដែលតម្រូវឲ្យបងប្អូននៅមួយកន្លែងសិន ដើម្បីចៀសវាង និងកាត់ ផ្តាច់ខ្សែចំលង នៃមេរោគកូវីដ១៩ កុំអោយមានការឆ្លងរាលដាលបន្តទៅកន្លែងផ្សេងៗទៀតបាន ដូច្នោះហើយ គឺមានតែការចូលរួមអនុវត្តទាំងអស់គ្នា ទើបយើងអាចសម្រេចនិងបញ្ឈប់វាបាន ។
អំណោយដែល ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត យកមកប្រគល់ បងប្អូនប្រជាពលរដ្ឋនាឱកាស នោះ ក្នុង១គ្រួសារៗទទួលបាន ៖ អង្ករចំនួន ២០គីឡូក្រាម មីចំនួន ០១កេស ទឹកបរិសុទ្ធ ចំនួន ០១ កេស ទឹកត្រីច ០១យួរ ត្រីខ០១យួរ ម៉ាស០១ ប្រអប់ រួមនិងសាប៊ូដុំ ០២ដុំផងដែរ។ដោយ សួស រ៉ា
Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 0314444706

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "បារមីដូនពេញ"

សារព័ត៌មាន "បារមីដូនពេញ" ដំណើរការ​តាមប្រកាសលេខ ២១២ ពមប្រក ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 0314444706

Copyright © 2015 BDP News, All right Reserved

© 2024 បារមីដូនពេញ Baramey Donpenh. All rights reserved. XHTML / CSS Valid.