ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍ណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជការឯកភាពរដ្ឋបាលខេត្តតាកែវ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត និងលោកស្រី ឆឹង ចន្រ្ទា បានដឹកនាំមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩(លើកទី០៣) នៅមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតនៅភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ដោយមានការអញ្ជើញចូលរួមពីៈ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញទាំង៣២ និងមន្រ្តីពាក់ព័ន្ធ។ មានមតិណែនាំបន្ថែមក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ទោ ស្នងការ បានជម្រុញឲ្យកងកម្លាំងនគរបាលទាំងអស់ត្រូវចូលរួមចាក់វ៉ាក់សាំងដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺ-១៩(លើកទី០៣ ដូសជំរុញ) Astra Zeneca ជូនដល់កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវទាំងមូល។ ទន្ទឹមនឹងនោះត្រូវតែអនុវត្តតាមវិធានការក្រសួងសុខាភិបាល នឹងជាពិសេសអនុវត្តន៍តាមការណែនាំដ៏ខ្ពង់ខ្ពស់នូវវិធានការ ការពារឲ្យបានខ្ជាប់ខ្ជួនជានិច្ច(៣កុំ និង៣ការពារ) របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕







